ឱក សុគន្ធ​កញ្ញា ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​តា​

Sanofi

ក្នុងនាម​ជា​ប្រជារាស្ត្រ​ខ្មែរ​ម្នាក់ កាលពី​ថ្ងៃ ១៥ ខែតុលា នេះ កំពូល​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ឱក សុគន្ធ​កញ្ញា បាន​សម្តែង​នូវ​ការចូលរួម​រំលែក​មហា​ទុក្ខ​និង គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ គម្រប់​ខួប ៣ ឆ្នាំ នៃ​ការយាង​ចូល​ព្រះ​ទីវ​ង្គ​តរបស់​ព្រះអង្គ ។​

ក្នុងឱកាស​ដ៏​ក្រៀមក្រម ការដឹងគុណ និង ក្តី​នឹករឭក​ក្រៃលែង​នេះ នាង​បាន​សរសេរ​សារ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា «​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៥ នេះ គឺជា​ថ្ងៃ​គម្រប់​ខួប​៣ ឆ្នាំ​គត់​ដែល សម្តេចឪ សម្តេច​តា​សម្តេច​តា​ទួត ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ ព្រះបាទ​សម្តេចព្រះ​ន​រោ​ត្ដម សីហនុ ព្រះអង្គ​បាន​សោយ​ទីវ​ង្គ​ត នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ។ កូនចៅ​ទាំងអស់​ចងចាំ​ចំពោះ​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ព្រះអង្គ ។ នៅក្នុង​ថ្ងៃ​គម្រប់​ខួប​ទី ៣ នៃ​ថ្ងៃ​ដែល​ព្រះអង្គ​ចូល​ទីវ​ង្គ​ត កូនចៅ ចៅទួត សូម​ក្រាប​ថ្វាយព្រះពរ​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ សូម​បាន​យាង​ទៅ​សោយសុខ​នៅ​ឋាន​សួគ៌ា និង សូម​កម្ពុជា​ទទួលបាន​តែ​សុខសន្តិភាព​វិបុលភាព និង រីកចម្រើន​ជានិច្ច​និរន្តរ៍​»។​

ទាំងនេះ​សបញ្ជាក់​ថា​ជាការ​នឹករឭក​មួយ​ដ៏​ធំធេង​របស់ ឱក សុគន្ធ​កញ្ញា ក៏​ដូច​ប្រជារាស្ត្រ​ទូទាំងប្រទេស​កម្ពុជា​ចំពោះ​អតីត​ព្រះមហាវីរក្សត្រ​ខ្មែរ​អង្គ​នេះ ដែល​ចារឹក​ទុក​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត និង ជាការ​គោរព​មួយ​ក្នុងនាម​នាង​ជា​កូន ចៅ ចៅទួត របស់​ព្រះអង្គ ៕ អា​ទីល​


Related