គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៥ ខែតុលា បណ្តាលឲ្យមនុស្ស របួសធ្ងន់ស្រាល ២៧នាក់

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ចំនួន១៥លើក យប់ ៧លើក បណ្តាលឲ្យមនុស្ស របួសធ្ងន់ ២០នាក់ (ស្រី៣នាក់) និងរបួសស្រាល ៧នាក់ (ស្រី២នាក់)។

យោងតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៥លើកនេះ បានបង្កឲ្យខូចខាត យាន យន្តសរុប ២៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៤គ្រឿង រថយន្តធុនតូ ច៧គ្រឿង និងយានផ្សេងៗ ២គ្រឿង។

មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៦លើក មិនគោរពសិទ្ធ ៣លើក ប្រជែងគ្រោះថ្នាក់ ២លើក កត្តាយានយន្ត ១លើក និងស្រវឹង ១លើក។ ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ១៩នាក់ (យប់៦នាក់)។

រថយន្ត ពិន័យសរុបចំនួន ៧១១គ្រឿង (រថយន្តធំ ៤០គ្រឿង) ស្មើនឹង ៧១១ករណី ល្មើសក្រដាសស្នាមមាន ៥៥១គ្រឿង ស្មើនឹង ៥៥១ករណី ចំពោះករណីល្មើសបច្ចេកទេស ១៦០គ្រឿងស្មើនឹង ១៦០ករណី។ ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,០៤៨ គ្រឿង៕

គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៥ ខែតុលា បណ្តាលឲ្យមនុស្ស របួសធ្ងន់ស្រាល ២៧នាក់