ប្រធានាធិបតី​ចិន​គាំទ្រ​កូតា​នាំ​អង្ករ​ពី​កម្ពុជា​ចូល​ចិន​ចំនួន​១០​ម៉ឺន​តោន​តាម​ការស្នើ​របស់​ស​ម្តេច​តេ​ជោ​

ប៉េកាំង​៖​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង (Xi Jinping) នៅ​វិមាន​ប្រជាជន​ចិន​។ លោក ស៊ី ជិន​ពីង បានបញ្ជាក់​ប្រាប់ សម្តេច​តេ​ជោ​ថា ប្រទេស​ចិន​គាំទ្រ​ផ្តល់​កូតា​នាំ​អង្ករ​ពី​កម្ពុជា ចូល​ប្រទេស​ចិន​ចំនួន​១០​ម៉ឺន​តោន​ទៅតាម​ការស្នើសុំ​របស់​ស​ម្តេច​តេ​ជោ​។ ទន្ទឹមនឹង​នេះដែរ ភាគី​ចិន​បាន​ឯកភាព​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា​ចំនួន​១​ពាន់​លាន​យ័ន និង​ជួយ​កសាង​មន្ទីរពេទ្យ​នៅ​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។​

​បន្ទាប់ពី​កិច្ចប្រជុំ​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​ខាងលើនេះ នៅ​ល្ងាច​ថ្ងៃ​ដដែល សម្តេច​តេ​ជោ និង លោក​ប្រធានាធិបតី​ចិន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៥៖

១-​ពិធីសារ​ជា​កិច្ចព្រមព្រៀង​សាងសង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​។​ ២-​កិច្ចព្រមព្រៀង​ផ្តល់​ថវិកា​។​ ៣-​កិច្ចព្រមព្រៀង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម និង​កៅស៊ូ​។​ ៤-​កិច្ចព្រមព្រៀង​បណ្តុះបណ្តាល វិនិយោគ និង ក​សិ​-​ឧស្សាហកម្ម​។​ ៥-​កិច្ចព្រមព្រៀង​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​មួយឆ្នាំៗ​១០​ម៉ឺន​តោន ចាប់​អនុវត្ត​ពី​ឆ្នាំ ២០១៦​តទៅ​។​

​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង បាន​អបអរសាទរ សម្តេច​តេ​ជោ ដែល​ទទួលបាន​ការគាំទ្រ​ធ្វើជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក ស៊ី ជិន​ពីង បាន​សម្តែង​នូវ​ការរីករាយ​ចំពោះ​ការយាង​ចូលរួម​របស់​ព្រះមហាក្សត្រ​កម្ពុជា ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៧០​នៅ​ប្រទេស​ចិន​ឆ្នាំនេះ​។ លោក ស៊ី ជិន​ពីង ក៏បាន​បញ្ជាក់​អំពី​ការគាំទ្រ​របស់​បក្ស​កុម្មុយនីស្ត​ចិន​ដល់​កម្ពុជា​។ សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ដល់ លោក​ប្រធានាធិបតី ស៊ី ជិន​ពីង ដែល​បាន​អញ្ជើញសម្តេច​ចូលរួម​កិច្ចប្រជុំ​ពិសេស​របស់​គណបក្សនយោបាយ​អាស៊ី​។ សម្តេច​តេ​ជោ បាន​អរគុណ លោក​ប្រធានាធិបតី​ចិន​ដែល​បាន​អបអរសាទរ​សម្តេច​ជាប់​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ ទន្ទឹមនឹង​នោះដែរ សម្តេច​តេ​ជោ ក៏បាន​អបអរសាទរ​ដល់​ប្រទេស​ចិន​ដែល​បាន​ប្រារព្ធ​ខួប​លើក​ទី​៧០ ជាមួយនិង​ការបង្ហាញ​នូវ​ស​មិ​ទ្ឋ​ផល​រីកចំរើន​គ្រប់​វិស័យ​របស់​ប្រទេស​ចិន​។​

​សម្តេច​តេ​ជោ គាំទ្រ​យ៉ាង​ខ្លាំងក្លា​ចំ​ពោះគោ​នយោបាយ​សេដ្ឋកិច្ច​ផ្លូវ​សូត្រ​ដែលជា​គំនិត​ផ្តួចផ្តើម​របស់​ចិន រួមទាំង ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ដែលមាន​សារៈសំខាន់​បំផុត​សំរាប់​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​។ សម្តេច​តេ​ជោ ក៏បាន​អរគុណ​ដល់​រដ្ឋាភិបាល​ចិន​ដែល​តែងតែ​យកចិត្តទុកដាក់​ព្យាបាល​ព្រះរាជសុខភាព​របស់​ព្រះមហាក្សត្រ និង​សម្តេចព្រះ​វរៈ​រាជមាតា​ជាតិខ្មែរ​។ សម្តេច​តេ​ជោ បានស្នើ​ដល់​ភាគី​ចិន​អោយជួយ​បណ្តុះបណ្តាល​ដល់​យុវជន និង​ស្ត្រី​កម្ពុជា​។ ឆ្លៀត​ក្នុងឱកាស​នោះ សម្តេច​តេ​ជោ ក៏បាន​អញ្ជើញលោក​ប្រធានាធិបតី​ចិន​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា​ផងដែរ​៕

ប្រធានាធិបតី​ចិន​គាំទ្រ​កូតា​នាំ​អង្ករ​ពី​កម្ពុជា​ចូល​ចិន​ចំនួន​១០​ម៉ឺន​តោន​តាម​ការស្នើ​របស់​ស​ម្តេច​តេ​ជោ​
ប្រធានាធិបតី​ចិន​គាំទ្រ​កូតា​នាំ​អង្ករ​ពី​កម្ពុជា​ចូល​ចិន​ចំនួន​១០​ម៉ឺន​តោន​តាម​ការស្នើ​របស់​ស​ម្តេច​តេ​ជោ​
ប្រធានាធិបតី​ចិន​គាំទ្រ​កូតា​នាំ​អង្ករ​ពី​កម្ពុជា​ចូល​ចិន​ចំនួន​១០​ម៉ឺន​តោន​តាម​ការស្នើ​របស់​ស​ម្តេច​តេ​ជោ​