​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​មិនមាន​អ្នកស្លាប់​ទេ តែ​របួសធ្ងន់​ស្រាល​២៧​នាក់​

រាជធានី​ភ្នំពេញ​៖​យោងតាម​ការចុះផ្សាយ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ ម្សិលមិញ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន​១៥​លើក (​យប់​៧​លើក​) មិន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​នោះទេ ប៉ុន្តែ​មាន​អ្នករបួសធ្ងន់ ២០​នាក់ (​ស្រី​៣​នាក់​) និង​របួសស្រាល ៧​នាក់ (​ស្រី​២​នាក់​)​។​

​ប្រភពព័ត៌មាន​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៥​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ២៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៤​គ្រឿង រថយន្ត​ធុន​តូច ៧​គ្រឿង និង​យាន​ផ្សេងៗ​២​គ្រឿង​។ ប្រភព​ខាងលើ​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៦​លើក មិន​គោរព​សិទ្ធ​៣​លើក ប្រជែង​គ្រោះថ្នាក់​២​លើក កត្តា​យានយន្ត​១​លើក និង​ស្រវឹង​១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក ពេល​គ្រោះថ្នាក់​មាន​១៩​នាក់ (​យប់​៦​នាក់​)​។​

​ជាមួយគ្នា​នោះដែរ កម្លាំង​នគរបាល​ចរាចរណ៍ បានធ្វើការ​ផាកពិន័យ​រថយន្ត សរុប​ចំនួន ៧១១​គ្រឿង (​រថយន្ត​ធំ​៤០​គ្រឿង​) ស្មើនឹង​៧១១​ករណី ល្មើស​ក្រដាស​ស្នាម​មាន​៥៥១​គ្រឿង ស្មើនឹង ៥៥១​ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស ១៦០​គ្រឿង​ស្មើនឹង​១៦០​ករណី​។ ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,០៤៨ គ្រឿង​៕

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​មិនមាន​អ្នកស្លាប់​ទេ តែ​របួសធ្ងន់​ស្រាល​២៧​នាក់​