លីក​បាល់​ទាត់​កំពូល​កម្ពុជា​ចាប់​ផ្ដើម​ឡើង​វិញ​នៅ​ថ្ងៃ​ស្អែក


លីក​បាល់​ទាត់​កំពូល​កម្ពុជា​ចាប់​ផ្ដើម​ឡើង​វិញ​នៅ​ថ្ងៃ​ស្អែក

លីក​កំពូល​បាល់​ទាត់​របស់​ប្រទេស​កម្ពុជា​នឹង​ចាប់​ផ្ដើម​​ឡើង​វិញ​នៅ​ថ្ងៃ​ស្អែក បន្ទាប់​ពី​សម្រាក​តាំង​ពី​ថ្ងៃ​ទី៤ ខែ​តុលា ទុក​ពេល​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​​ចូល​រួម​ប្រកួត​ជម្រុះ​បាល់​ទាត់​ពិភពលោក​នៅ​ប្រទេស​សិង្ហបុរី។ ថ្ងៃ​ស្អែក​នេះ នឹង​មាន​ការ​ប្រកួត ៤​គូ នៅ​កីឡដ្ឋាន ៣​ផ្សេង​គ្នា។

 

លីក​បាល់​ទាត់​កំពូល​កម្ពុជា​ចាប់​ផ្ដើម​ឡើង​វិញ​នៅ​ថ្ងៃ​ស្អែក
កីឡាករ ចាន់ វឌ្ឍនាកា និង George Bisan កាល​បឹងកេត​ជួប​ភ្នំពេញ​ក្រោន​ជើង​ទី១

 

​​គិត​មក​ដល់​ត្រឹម​ពេល​នេះ ក្រុម​កំពូល​តារាង​ទាំង​ពីរ គឺ​ភ្នំពេញ​ក្រោន និង​បឹង​កេត​អង្គរ នៅ​មិន​ទាន់​ច្បាស់​ថា នរណា​នឹង​ឈរ​លេខ​រៀង​ទី​១​នៅ​ឡើយ ខណៈ​ជំនួប​ចុង​ក្រោយ​នៅ​សល់ ២​ប្រកួត​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុម​បឹង​កេត​អង្គរ​ហាក់​មាន​ភាគ​រយ​ខ្ពស់​ជាង ដោយសារ​មាន ៣​ពិន្ទុ​នាំ​មុខ។

 

ចំណែក​ក្រុម​ខ្លាំង៥ កំពុង​ប្រជែង​គ្នា ដណ្ដើម​កៅ​អី Top4 នៅ​សល់ ២​កៅអី​ទៀត។ ក្រុម​ទាំង៥ នោះ​គឺ ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​(៣៥​ពិន្ទុ) ក្រុម​ណាហ្គាវើល(៣៥ពិន្ទុ) ក្រុម​ខេមបូឌានថាយហ្គឺរ(៣៤​ពិន្ទុ) ក្រុម​ក្រសួង​ការពារ​ជាតិ(៣២​ពិន្ទុ) និង​ក្រុម​ស្វាយរៀង(៣២​ពិន្ទុ)។

 

ចំពោះ​ក្រុម​បាត​តារាង៤ គឺ អាស៊ី​អឺរ៉ុប​យូណាយធីត(១៤​ពិន្ទុ) ក្រុម​​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា(១៤​ពិន្ទុ) ក្រុម​វេស្ទើន​ភ្នំពេញ(១៣​ពិន្ទុ) និង​ក្រុម​គីរីវង់​សុខ​សែន​ជ័យ(១១​ពិន្ទុ) សុទ្ធតែ​​ដណ្ដើម​គ្នា​រួច​ផុត​ពី​តំបន់​កាត់​ចោល ព្រោះ​ពិន្ទុ​នៅ​តែ​​ប្រដេញ​គ្នា​​នៅ​ឡើយ។ ក្រុម​អាស៊ី​អឺរ៉ុប និង​ក្រុម​ស៊ីម៉ាក់ មាន ១៤​ពិន្ទុ​ដូច​គ្នា ប៉ុន្តែ​មិន​ទាន់​រួច​ផុត​គ្រោះ​ថ្នាក់​ទេ ព្រោះ ២​ក្រុម​ខាង​ក្រោម​សុទ្ធតែ​អាច​មាន​ឱកាស។

 

៤​ប្រកួត​ថ្ងៃ​ស្អែក​នឹង​អាច​កំណត់​ជោគវាសនា​ក្រុម​ខ្លះ ដែល​ក្នុង​នោះ​មាន៖

 

កម្មវិធី​ប្រកួត​សប្ដាហ៍​ទី​២១

កាល​បរិច្ឆេទ

ក្រុម

ប្រកួត

ក្រុម

ម៉ោង

ទីលាន

១៧​/១០/១៥​

ភ្នំពេញ​ក្រោន

Vs

ប៉ូលិស

:០០

កីឡដ្ឋាន RSN

គិរីវង់

Vs

ណាហ្គាវើល

:៣០

ពហុកីឡដ្ឋានជាតិ

បៀលប្រាយ

Vs

ស្វាយរៀង

:០០

ពហុកីឡដ្ឋានជាតិ

ការពារ​ជាតិ

Vs

អាស៊ី​អឺរ៉ុប

:៣០

ស្តាត​ចាស់

 

 

លីក​បាល់​ទាត់​កំពូល​កម្ពុជា​ចាប់​ផ្ដើម​ឡើង​វិញ​នៅ​ថ្ងៃ​ស្អែក

តារាង​ពិន្ទុ​សប្ដាហ៍​ទី២០

 

ការ​ប្រកួត​នឹង​បញ្ចប់​ទាំង​ស្រុង​នៅ​ថ្ងៃ​ទី៦ ខែ​ធ្នូ​ខាង​មុខ៕

 

អត្ថបទ៖ គង់ វិសាល