មនុស្ស២៧នាក់របួសធ្ងន់ និង​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី១៥ខែតុលា

យ៉ាងហោចណាស់​មនុស្ស២៧នាក់​បាន​របួសធ្ងន់ និង​ស្រាល នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១៥លើក នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី១៥ខែតុលា។

យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ គ្រោះថ្នាក់​ចរាចរណ៍​ទាំង១៥លើក​ដែល​បានកើត​ឡើង បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប២៣គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១៤គ្រឿង រថយន្ត​ធុន​តូច៧គ្រឿង និង​យានផ្សេង២គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​ល្មើស​ល្បឿន៦លើក មិន​គោរព​សិទ្ធិ៣លើក ប្រជែង​គ្រោះថ្នាក់២លើក កត្តា​យានយន្ត១លើក និង​ស្រវឹង១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១៩នាក់៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?