ការ​អះ​អាង​ថ្មី៖ MH370 អាច​បាត់​​ខ្លួន​ដោយ​សារ​កា​រផ្ទុះ​​ថ្ម​ទូរសព្ទ​ដៃ​


ការ​អះ​អាង​ថ្មី៖ MH370 អាច​បាត់​​ខ្លួន​ដោយ​សារ​កា​រផ្ទុះ​​ថ្ម​ទូរសព្ទ​ដៃ​

ជាង​មួយ​ឆ្នាំ​មក​ហើយ​ដែល​​​​យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរ​ MH370 បានបាត់​ខ្លួន​​យ៉ាង​​អាថ៌កំបាំង។ ​​​ទោះ​​រក​ឃើញ​ភស្តុតាង​ខ្លះ​ៗ​​ដូច​ជា​បំណែក​យន្តហោះ​​​​នៅ​លើ​កោះ​​​​ Reunion ក្នុង​មហា​សមុទ្រ​​ឥណ្ឌា​ខាង​ត្បូង​ក្ដី ​ក៏​មិន​ទាន់​អាច​ស្រាយ​បំភ្លឺ​​បានទាំង​ស្រុង​ដែរ។ ​ការ​អះ​អាង​ថ្មី​មួយ​ទៀត​​របស់​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ ​ការ​បាត់​បង់ MH370​ គឺ​ដោយ​សារ​​​ថ្ម​ទូរសព្ទ​ដៃ និង laptop។

 

ការ​អះ​អាង​ថ្មី៖ MH370 អាច​បាត់​​ខ្លួន​ដោយ​សារ​កា​រផ្ទុះ​​ថ្ម​ទូរសព្ទ​ដៃ​
 

លោក​ Clive Irving ​អ្នក​ជំនាញ​​អាកាសចរ​​បាន​អះ​អាង​ចំពោះ​ទ្រឹស្ដី​ថ្មី​​​​​នេះ​​​ទៅ​កាន់​សារព៌តមាន​ The Daily Beast ថា​​ការ​បាត់ MH370 ​គឺ​ដោយ​សារ​ការ​ដឹក​ទំនិញ​ជា​​​​​​ថ្ម​​​ លីចូម-អ៊ីយ៉ុង (Lithium-ion) ដែល​ប្រើ​ប្រាស់​ក្នុង​ទូរសព្ទ​ដៃ​ និង​កុំព្យូទ័រ ​Laptop ក្នុង​យន្តហោះដឹក​​​អ្នក​ធ្វើ​ដំណើរ​​​​​នោះ។ ​

 

តាម​​ការ​អះអាង​​ លោក ​Irving ឲ្យ​ដឹង​ថា​យន្តហោះ​ MH370 បាន​​ដឹក​​ផ្ទុក​​ថ្ម​លីចូម-អ៊ីយ៉ុង(Lithium-ion) ចំនួន​៤៤០​ផោន​ (១៩៩,៥៨​គីឡូក្រាម) ហើយ​វា​​បាន​ផ្ទុះ​​​ឡើង​ពេល​ប៉ះ​នឹង​ភ្លើង។ ការ​ផ្ទុះ​នេះ​គឺល្មម​គ្រប់គ្រាន់​អាច​កម្ទេច​យន្តហោះ​នេះ​បាន​។ ចំណែក​កម្ទេចកំទី​​ចេញ​ពី​យន្ត​ហោះ​បាន​រក​ឃើញ​នៅ​​ឆ្នេរ​​កោះ​មួយ​ក្នុង​ប្រទេស​ម៉ាដាហ្គាស្កា។

 

សហព័ន្ធ​រដ្ឋបាល​អាកាសចរ​ក៏​បាន​​ឲ្យ​ដឹង​កាល​ពី​សប្ដាហ៍​​មុន​ថា​ថ្ម​ទាំង​នោះ​គឺ​​ជា​តឹក​តាង​ដែល​អាច​បង្ក​ឲ្យ​មាន​​ការ​ផ្ទុះ​ឆេះ ​​​និង​បំផ្លាញ​យន្តហោះ​បាន។ ចំណែក​ឯ​ក្រុមហ៊ុន​ Boeing ក៏​បាន​ព្រមាន​ចំពោះ​ការ​ដឹក​ទំនិញ​​ថ្ម​​​នោះ​ដែល​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​​​ និង​​ស្នើ​សុំ​ឲ្យ​ឈប់​ទទួល​ការ​ដឹក​ទំនិញ​នោះ។ ​​នេះ​បើ​តាម ​The Wall Street Journal ។

 

ការ​អះ​អាង​ថ្មី៖ MH370 អាច​បាត់​​ខ្លួន​ដោយ​សារ​កា​រផ្ទុះ​​ថ្ម​ទូរសព្ទ​ដៃ​

បំណែកយន្តហោះ MH370 រកឃើញនៅលើកោះ Reunion ក្នុង​មហា​សមុទ្រ​​ឥណ្ឌា​ខាង​ត្បូង

ទាក់​ទង​និង​​ការ​អះអាង​​ថ្មី​នេះ​ លោក​​​ Victor Ettel អ្នក​ជំនាញ​​​វិទ្យាសាស្ត្រ​ និង​​​ផ្នែក​ផលិត​ថ្ម​លីចូម-អ៊ីយ៉ុង (Lithium-ion)​ ដែរ​បាន​ឲ្យ​ដឹង​ថា​​សារធាតុ​ក្នុង​ថ្ម​លីចូម-អ៊ីយ៉ុង​អាច​ខូច​​ខាត​នៅ​ក្នុង​សីតុណ្ហភាព​ខ្ពស់​ និង​បង្ក​​ជា​សារធាតុ​ពុល​ Fluorine និង​ Arsenic។ ចំណែក​ ​​​​​​​​​​​​​​​លោក Irving ក៏​បន្ថែម​ថា​ ដោយ​សារ ការ​ដឹក​ថ្ម លីចូម-អ៊ីយ៉ុង​នោះ​បាន​ធ្វើ​ឲ្យ​ដាច់​ទំនាក់​ទំនង​​​ពី​យន្ត​ហោះ​ Boeing 777 នោះ និង​ធ្វើ​ឲ្យ​ផ្ទុះ​ឆេះ​​ដល់​​ផ្នែក​ខ្លះ​នៃ​យន្ត​ហោះ​​មុន​ពេល​ធ្លាក់​ក្នុង​​មហាសមុទ្រ។

ការ​អះ​អាង​ថ្មី៖ MH370 អាច​បាត់​​ខ្លួន​ដោយ​សារ​កា​រផ្ទុះ​​ថ្ម​ទូរសព្ទ​ដៃ​
 

ទោះ​យ៉ាង​ណា​​ការ​អះអាង​​នេះ​គ្រាន់​តែ​ជា​​​សេណារីយ៉ូ​​សន្និដ្ឋានថ្មី​​មួយ​​ប៉ុណ្ណោះ​ និង​មិន​មែន​ជាលើក​ទី​មួយ​នោះ​ទេ។ យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​កាល​ពី​ថ្ងៃ​ទី០៨ ខែ​មិនា ឆ្នាំ២០១៤ ហើយ​បាន​​នាំ​​ទៅ​ជាមួយ​អាយុ​ជីវិត​មនុស្ស ២៣៩​នាក់ ពេលធ្វើដំណើរពីទីក្រុងកូឡាឡុំពួរ ទៅកាន់​ទីក្រុងប៉េកាំង ប្រទេស​ចិន៕

ចុចអាន៖ ប្រតិបត្តិការ​រុករក MH370 នឹង​ត្រូវ​បញ្ចប់​បើ​គ្មាន​តឹក​តាង​ថ្មី

ចុចអាន៖ ប្រទះ​ឃើញ​ដប​ទឹក​សុទ្ធ​ម៉ាឡេស៊ី​នៅ​លើ​កោះ ធ្វើ​ឲ្យ​គ្រួសារ​ជន​រង​គ្រោះ MH370 កាន់​តែ​ភ័យ​រន្ធត់

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ businessinsider ​​​​​​​

​​​​​​​​​​​​​​​​