ខឹង​សង្សារ​​មិន​​ព្រម​លើក​បាយ​​ឲ្យ ខ្លួន​ហូប​អារ​​.​ក​​សម្លាប់​

តាកែវ​៖ កម្ម​កា​រិ​នី​​វ័យ​ក្មេង​​ម្នាក់​​ត្រូវ​​សង្សា​​អារ​.​ក​​សម្លាប់​​ព្រោះ​តែ​​ខឹង​​មិន​​លើក​បាយ​​ឲ្យ​​ហូប ​កាល​ពី​​យប់​​ថ្ងៃ​ទី ១៣ តុលា ឆ្នាំ  ២០១៥ នៅ​ផ្ទះ​​ជន​សង្ស័យ​​ស្ថិត​​ក្នុង​ភូមិ​ត្រពាំង​​កេះ ឃុំ​​ត្រា​​កក់ ស្រុក​​ត្រាំ​កក់ ខេត្ត​តា​កែវ ។​ ​លោក​អនុសេនីយ៍ឯក សុខ សុជា អធិការ​ង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ​ជី​ម ផល្លី ភេទ​ស្រី​អា​យុ​១៨​​ឆ្នាំ រស់​នៅ​​ភូមិ​​ត្រ​ពាំង​​ចែង ឃុំ​​សំរោង ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ មុខរបរ​ជាក​ម្មការ​នី​រោងចក្រ​កាត់ដេរ នៅ​រាជធានី​ភ្នំពេញ ។ ​ចំ​ណែក​​ជន​សង្ស័យ​​ឈ្មោះ​​អៀម ចាន់​​តា​រា ភេទ​​ប្រុស​​អា​យុ​​២៥​​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ កើតហេតុ​ខាងលើ ។​ ​ទាក់ទង​បញ្ហា​នេះ​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ​សង្សា​នារី​រងគ្រោះ និង បក្ខពួក​អង្គុយ​ផឹកស្រា​នៅក្រោម​ផ្ទះ ពេលនោះ​សង្សា​​ស្ត្រី​​រង​គ្រោះ​ បាន​​ប្រើ​ស្ត្រី​​រង​គ្រោះ​ឲ្យ​​ទៅ​​ដួស​​បាយ​​មក​​ឲ្យ​​ខ្លួន​ និង បក្ខពួក​ហូប ។ ប៉ុន្តែ​នារី​រងគ្រោះ​បែរជា​ឡើងទៅ​សម្ងំ​ដេក​លើផ្ទះ ក៍​កើតជា​រឿង​អារ​.​ក សម្លាប់​តែម្ដង​។ រីឯ​ជនដៃដល់​បាន​រត់គេចខ្លួន​ភ្លាមៗ ។​ ​ក្រោយ​​កើត​ហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើ​កោសល​វិច័យ ប្រគល់​សាកសព​ឲ្យ​គ្រួសារ​ជនរងគ្រោះ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំ​ណែក​ជន​ល្មើស​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ផង​ដែរ​ ៕ ដោយ៖ ចាន់ធី