ឃាត់ខ្លួន​មនុស្ស​៣​នាក់​សង្ស័យ​​ពាក់​ព័​ន្ធករណី​ឃាតកម្ម​កាប់សម្លាប់​ថៅ​កែ​ល្ង ​

​កំពង់​ស្ពឺ ៖ ​មនុស្ស​ ​៣​​នាក់​​ត្រូវ​​បាន​​នគរ​បាល​ស្រុ​ក​ឱ​​រ៉ា​ល់​​សហ​ការ​​ជា​មួយ​​នគរ​បាល​​ខេត្ត​​​ឃាត់​ខ្លួន ​ដោយ​​ជាប់​​សង្ស័យ​​ក្នុង​​ករ​ណី​​ឃា​ត​កម្ម​​កាប់​សម្លាប់​​បុរស​​ចំ​ណាស់​​ម្នា​ក់​​ក្នុង​រឿង​​គំ​នុំ ​និង​​ប្លន់​​យក​​ទ្រ​ព្យ​សម្បត្តិ​ ។ ការ​​ឃាត់​ខ្លួន​​នេះ​​ធ្វើ​​ឡើង​​នៅ​​ល្ងាច​​ថ្ងៃ​​ទី​ ១៤​ តុលា ​២០១៥​ នៅ​​ចំ​ណុច​​ភូមិ​​សង្កែ​​ជ្រុំ​ ឃុំ​រ​ស្មី​​សា​ម​គ្គី​ ស្រុក​​ឱ​​រ៉ា​ល់ ។​ ជន​រង​គ្រោះ​មានឈ្មោះ​លី​ សេង​លី​ម​ ភេទ​ប្រុស ​អាយុ​៦៣​ឆ្នាំ ​រីឯ​ក្រុម​ជនសង្ស័យ​ ១​-ឈ្មោះ​ស្វាយ ​ជា​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ ​​២​-ឈ្មោះ​សក​ ចាន់​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ​៣-​ឈ្មោះ​តៀង​ ចិត​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ទាំង​ជន​រង​គ្រោះ ​និង​ជនសង្ស័យ​រស់នៅ​កន្លែង​ឃាត់ខ្លួន​ខាងលើ​។ ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​មុន​មានការ​ឃាត់ខ្លួន​នេះ​ ​​នៅ​យប់​ថ្ងៃ​ទី​១៣ ​តុលា ​២០១៥​ នៅផ្ទះ​ជន​រង​គ្រោះ​កន្លែង​កើតហេតុ​មានការ​ជួបជុំ​គ្នា​ផឹកស៊ី​តាំងពី​ក្បាល​ព្រលប់​ លុះ​យប់​ជ្រៅ​អ្នកខ្លះ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​ទៅ​ នៅ​សល់​តែ​មនុស្ស​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​នៅ​ផឹក​ជា​មូ​យ​ជន​រង​គ្រោះ​។ ​ប្រភព​បន្ត​ថា ​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៤ ​តុលា​ ២០១៥​ មានការ​ភ្ញាក់​ផ្ងើ​ល​ថា​ តា​លី​ម​ត្រូវ​គេ​កាប់​ស្លាប់​បាត់​ទៅ​ហើយ​ ពេល​នោះ​ម្នាក់​ៗ​បាន​រាយ​ការ​ណ៍​ទៅ​លោក​មេ​ភូមិ​ និង​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។ លោក​វរ​សេនី​យ៍ត្រី​ប៊ុត​ ប៊ុ​ន​ធឿ​ន​ អធិការ​នគរបាល​ស្រុក​ឱរ៉ា​ល់​បានឱ្យ​ដឹង​​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ តុលា​ ២០១៥​នេះថា […]