រដ្ឋា​ភិ​បាល​ចិន ផ្តល់​ជំ​នួយ​ឥត​សំ​ណង​ជាង ១៥៧​លាន​ដុ​ល្លារ ថែម​ទៀត​សម្រាប់​អភិ​វឌ្ឍន៍​កម្ពុ​ជា

ភ្នំពេញ៖ សម្តេច​នា​យក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​ប្រ​កាស​ថា រដ្ឋា​ភិ​បាល​ចិន នឹង​ផ្តល់​ជំ​នួយ​ឥត​សំ​ណង​ប្រមាណ ១​ពាន់​លាន​យ័ន្ត ស្មើ​ជាង​ ១៥៧​លាន​ដុ​ល្លារ​បន្ថែម​ទៀត ដើ​ម្បី​អភិ​វឌ្ឍ​កម្ពុ​ជា ដែល​ពិ​ធី​ចុះ​ហត្ថ​លេ​ខា​ទទួល​ជំ​នួយ​នឹង ធ្វើ​ឡើង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។ ដំណឹងទទួលបានជំនួយអភិវឌ្ឍន៍ពីប្រទេសចិន ត្រូវបានសម្តេចតេជោ ប្រកាសក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ កិ​ត្តិ​យស​ជួប​សំ​ណេះ​ជា​មួយ​សិស្ស​-​និ​ស្សិត​ជា​ច្រើន​រយ​នាក់ នៅ​សាល​ប្រ​ជុំ​សណ្ឋា​គារ Raffl es នាទី​ក្រុង​ប៉េ​កាំង​។ នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «នេះជាដំណឹងល្អសម្រាប់កម្ពុជាទាំងមូល គឺ​ប្រ​ទេស​ចិន​នឹង​ផ្តល់​ជំ​នួយ​ឥត​សំ​ណង​ចំ​នួន ១​ពាន់​លាន​យ័ន្ត​ដល់​កម្ពុ​ជា ដើ​ម្បី​អភិ​វឌ្ឍន៍ប្រ​ទេស​ជា​តិ ដែល​នឹង​មាន​ ពិ​ធី​ចុះ​ហត្ថ​លេ​ខា​នៅពេលដ៏ខ្លីខាងមុខនេះ»។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី ១១ ខែ តុលា ដើ​ម្បី​ចូល​រួម​វេទិ​កា និង​សន្និ​សីទ​មួយ​ចំ​នួន ដែល​នឹង​ប្រ​ព្រឹ​ត្ត​ទៅ​ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៧ ខែ តុ​លា  ឆ្នាំ ២០១៥ នៅ​ទី​ក្រុង​ម៉ា​កាវ​ […]