Sponsor Futsal -Cupប្រកាសបើករដូវកាលថ្មី

ភ្នំពេញ:     ​ភ្នំពេញ​:​រដូវ​កាល​ថ្មី​នៃ​ព្រឹត្តិការណ៍​Sponsor Futsal-Cup2015 បាន​ឈាន​មកដល់​ហើយ ។​តាម​ការគ្រោងទុក​ការប្រកួត​ជា​ផ្លូវការ​នឹង​ចាប់ផ្ដើម នៅ​ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ខាងមុខនេះ​។ ក្រុម​នានា​ដែលមាន​បំណង​ចង់​ចូលរួម​ប្រកួត គឺអាច​ចុះឈ្មោះ ចូលរួម​ប្រកួត​ចាប់ពី​ថ្ងៃ នេះ រហូតដល់​ថ្ងៃទី ១៥ ខែ វិច្ឆិកា ។​

​     ​លោក សឹម សាន​ត្រាន អ្នករៀបចំ​ការប្រកួត​ពានរង្វាន់​ភេ​ស​ជ្ជះ Sponsor បានអោយដឹងថា ព្រឹត្តិការ​ណ៏​នេះ​នឹង​រៀបចំឡើង​កាន់តែ​ធំ​ជាង​ឆ្នាំមុន​ទៅទៀត ដោយ​ចែកចេញជា ៥​មណ្ឌល រួមមាន​: មណ្ឌល​រាជធានី ភ្នំពេញ​, មណ្ឌល​បាត់ដំបង​, មណ្ឌល​សៀមរាប​, មណ្ឌល​ក្រុងព្រះសីហនុ​, និង មណ្ឌល​កំពង់ចាម​។ ការប្រកួត​នេះ​មិនត្រូវ​បានកំណត់​ចំនួន​ក្រុម​ទេ គឺ​បើកទូលាយ​តែម្ដង​ដោយ​មណ្ឌល​នីមួយៗ ត្រូវ​ចូលរួម​ប្រកួត​រយ​:​ពេល ២​ថ្ងៃ​តាម​រូបមន្ត​ជម្រុះ​ចាញ់​ធ្លាក់ ជ្រើស​រើសយក ២​ក្រុម​ក្នុង​មួយ​មណ្ឌល​សម្រាប់​ឡើង​ប្រកួត​វគ្គ​ផ្តាច់​ព្រាត់ នៅ​រាជធានី​ភ្នំពេញ​។

​    ​ការប្រកួត​នៅ​មណ្ឌល ភ្នំពេញ ថ្ងៃទី ២១-២២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ។​មណ្ឌល​បាត់ដំបង ថ្ងៃទី ២៨-២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ មណ្ឌល សៀមរាប ថ្ងៃទី ០៥-០៦ ខែ ធ្នូ ឆ្នាំ ២០១៥ មណ្ឌល​ក្រុងព្រះសីហនុ ថ្ងៃទី ១២-១៣ ខែ ធ្នូ ឆ្នាំ ២០១៥ មណ្ឌល កំពង់ចាម ថ្ងៃទី ១៩-២០ ខែ ធ្នូ ឆ្នាំ ២០១៥។​ចំពោះ​ការប្រកួត វគ្គ​ផ្តាច់ព្រ័ត្រ​នៅ មណ្ឌល​ភ្នំពេញ ថ្ងៃទី ២៦-២៧ ខែ ធ្នូ ឆ្នាំ ២០១៥​។​

    ​គួរ​បញ្ជាក់ថា ព្រឹត្តិការ​ណ៏​នេះ​មាន​ប្រាក់រង្វាន់​សរុប ៥០​លាន​រៀល ដែល​រួមមាន​រង្វាន់​សំរាប់​ការប្រកួត​ជំ​ម្រុះ​តាម​តំបន់ ក្រុម​លេខ ១​ទទួលបាន​ថវិកា ២,០០០,០០០​រៀល​ក្រុម​លេខ ២​ទទួលបាន​ថវិកា ១,៦០០,០០០​រៀល​។

​     ​រង្វាន់​សំរាប់ ការប្រកួត​វគ្គ​ផ្តាច់​ព្រាត់​ជើងឯក SPONSOR FUTSAL CUP 2015 រួមមាន រង្វាន់ ពាន​១ មេដាយមាស​១២​គ្រឿង ទង់​ជ័យលាភី ១​ថវិការ ៨,០០០,០០០ រៀល និង​ភេ​ស​ជ្ជះ​ស្ព​ន​ស័​រ ៦​កេស ក្រុម លេខ ២​បាន​មេដាយប្រាក់ ១២​គ្រឿង ថវិការ ៦,០០០,០០០​រៀល និង ភេ​ស​ជ្ជះ​ស្ព​ន​ស័​រ​៦​កេស​និង ក្រុម​លេខ​៣​មេដាយសំរិទ្ធ​ចំនួន ១២​គ្រឿង ថវិការ ៤,០០០,០០០​រៀល និង ភេ​ស​ជ្ជះ​ស្ព​ន​ស័​រ ៦​កេស​។ ក្រុម​លេខ​។​ក្រុម​ចំណាត់ថ្នាក់​លេខ  ៤ ដល់​លេខ ១០​មាន​រង្វាន់​លើកទឹកចិត្ត​គឺ ថវិការ ២,០០០,០០០​រៀល និង ភេ​ស​ជ្ជះ​ស្ព​ន​ស័​រ ៦​កេស​ក្នុង ១​ក្រុម​។  ក្រុម Fair Play​មាន​រង្វាន់​ជា​ប្រាក់ ចំនួន ៥០០,០០០​រៀល អ្នក​ទាត់​ចូល​ទី​ច្រើនជាងគេ ទទួលបាន​ប្រាក់​ពី​ការពិន័យ​ទាំងអស់​( មិន​កំនត់​ចំនួន )​។​

​    ​គួរបញ្ជាក់​កីឡាករ​ដែល​ទទួល កាត​លឿង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ១០.០០០​រៀល ឯ កាត​ក្រហម​ពិន័យ​ធ្ងន់ធ្ងរ​គ្រាន់បើ​គឺ​៣០.០០០​រៀល ។​លុយ​ពិន័យ​សម្រាប់​ជា​រង្វាន់​ដល់​អ្នក​ទាត់​បាល់​បញ្ចូល​ទី​បាន​ ច្រើនជាងគេ ។​

    ​លោក ក៏បាន​អោយដឹងទៀតថា ការរៀបចំ​ព្រឺ​ត្តិ​ការ​ណ៏​នេះ​ឡើង​ក្នុង​គោលបំណង ដើម្បី​ចូលរួម​បំផុស វិស័យ​កីឡាបាល់ទាត់​ហ្វូ​ត​លា​ល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នឹង ជួយ​បំផុស​ដល់​យុវជន​អោយ​ងាក មកលេង​កីឡា​ដើម្បី​សុខភាព ជៀស​ឆ្ងាយ​ពី​គ្រឿង​។​