រឿង«ស្នេហាអង្គរ» ប្រ​ជុំ​ដោយ​​តា​រា​ខ្មែរ​​-​ចិន​ល្បីៗ ចាប់​​ផ្ដើម​​ថត​​នៅ​ដើម​ឆ្នាំ​២០១៦

ភ្នំពេញ៖ ខ្សែភាពយន្តភាគ មានចំណងជើង «ស្នេហាអង្គរ» ដែលនឹងត្រូវចាប់ថតនៅឆ្នាំក្នុង ២០១៦ ខាងមុខនេះ ត្រូវបានគេដឹងថា នឹងប្រជុំទៅដោយតារាសម្ដែងរបស់កម្ពុជា និងតារាសម្ដែងល្បីរបស់ប្រទេសចិន បង្ហាញវត្តមានរួមគ្នា ដើម្បីឲ្យរឿង «ស្នេហាអង្គរ» កាន់តែមានទិដ្ឋភាពប្លែកចំឡែកអារម្មណ៍ និងជាភាពយន្តប្រកបដោយស្ដង់ដារ។ ការប្រកាសឲ្យដឹងជាសាធារណៈបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ នេះដោយ ក្រសួងព័ត៌មាន បានអនុញ្ញាតផ្តល់ឲ្យ ទូរទស្សន៍ជាតិកម្ពុជា ធ្វើកិច្ចសហប្រតិបត្តិការជាមួយ Yunnan Communication Group Co., Ltd ក្នុងការផលិតភាពយន្តទូរទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋចិន។

ពិធីចុះហត្ថលេខា ប្រព្រឹត្តទៅដោយមានវត្តមាន លោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីស្តីទីក្រសួងព័ត៌មាន និងចុះហត្ថលេខា ដោយលោក កឹម គុណវឌ្ឍ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ជាមួយលោក Yang Yuming នាយកគ្រប់គ្រងក្រុមហ៊ុន Yinnan Communication Group។

ខែ្សភាពយន្ត ទូរទស្សន៍ដែលនឹងត្រូវដំណើរការថត នៅកម្ពុជាមានចំណងជើងថា«ស្នេហាអង្គរ» មានចំនួន៤២ភាគ រួមសម្តែងដោយតារាចិនដ៏ល្បី គឺកញ្ញា Juang Yiyan, កញ្ញា Zheng Shuang, លោក Zheng Kai, លោក Sun Yizhou និងតារាខ្មែរយើងជាច្រើនទៀត ក្នុងមានលោកស្រី Jin Yimeng ជាជនជាតិចិន ជាអ្នកដឹកនាំរឿង។

ជាមួយគ្នានេះ ក្រុមហ៊ុន Yunnan Communication Group នឹងផ្តល់ឱកាសបណ្តុះបណ្តាល អ្នកថតភាពយន្ត, អ្នកដឹកនាំរឿង និងអ្នកបច្ចេកទេស ខណៈ Studio ថតភាពយន្ត អាចនឹងបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា នាពេលខាងមុខដ៏ខ្លីនេះ៕