អ្នកជំនាញផាត់មុខកូរ៉េ នាង​Pony បង្ហាញ​ខ្លួន​ជា​ថ្មី ជា​មួយ​នឹង​ផលិត​ផល​គ្រឿង​សំអាង «Memebox»

កូរ៉េ៖ ក្រុមហ៊ុនគ្រឿងសំអាង ដ៏ល្បីល្បាញMemeboxថ្មីៗនេះ បានបង្ហាញផលិតផលគ្រឿង សំអាងថ្មីរបស់ខ្លួន ជាមួយកំពូលអ្នកផាត់កូរ៉េដ៏ល្បីល្បាញ នាង Pony ជាអ្នកជំនាញផាត់មុខ ឱ្យតារាកូរ៉េ ហើយនៅលើផលិតផលនោះ ថែមទាំងមាន ឈ្មោះនាង Pony ទៀតផង។

ព័ត៌មានពី Allkpop បានឱ្យដឹងនៅ ថ្ងៃទី១៦ខែ តុលា ឆ្នាំ២០១៥ នេះថា ស្រីស្អាតPony ដែលគ្រប់គ្នាស្គាល់ថា ជាអ្នកផាត់មុខឱ្យតារាចម្រៀង ដ៏ល្បីល្បាញ នាងCL ដែលមានមុខមាត់មិនចាញ់តារានោះ បានលេចមុខជាមួយផលិតផល ផាត់ភ្នែកថ្មីរបស់ក្រុមហ៊ុន គ្រឿងសំអាងដ៏ល្បីល្បាញ Memebox ជាផលិតផល ដែលកំពុងពេញនិយម សម្រាប់នារីសម័យថ្មី។
 
ក្នុងវីដេអូខាងក្រោមនេះដែរ អ្នកផាត់មុខដ៏ជំនាញPony ពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ ជាមួយនឹងស្ទីលថ្មីប្លែកៗពីគ្នា ហើយថ្វីដៃផាត់មុខរបស់នាង មើលទៅស្ទើរតែដូចមនុស្សផ្សេងគ្នា ដោយសារការផាត់ភ្នែក ជាមួយនឹងផលិតផល ផាត់ភ្នែកពណ៌ផ្សេងៗគ្នា ៕

ទស្សនាវីដេអូ ការផាត់ដ៏ទាក់ទាញ ជាមួយ LookingTODAY ទាំងអស់គ្នា!