អាជ្ញាធរខេត្ដស្វាយរៀង ត្រៀមរៀបចំ ការប្រណាំងទូកខ្នាត អន្ដរជាតិ និងទូកក្ដារ បីសន្លឹក នៅដើមខែវិច្ឆិកា

ស្វាយរៀង ៖ អាជ្ញាធរខេត្ដស្វាយរៀង បានប្រកាសថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ នឹងមានពិធីប្រណាំង ទូកខ្នាតអន្ដរជាតិ និងទូកក្ដារបីសន្លឹក នៅទន្លេវ៉ៃគោ ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត និងសំពះព្រះខែ អកអំបុក។

អភិបាលខេត្ដស្វាយរៀង លោកជៀង អំ តាមលិខិតជូនដំណឹងរបស់ខ្លួន ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ បានស្នើឱ្យគ្រប់មន្ទីរអង្គភាព ស្ថាប័ន នានា អាជ្ញាធររដ្ឋបាលដែនដី ដែលមានទូកខ្នាតអន្ដរជាតិ ទូកក្ដារបីសន្លឹក ត្រូវមកចូលរួមប្រណាំង ត្រូវធ្វើការកែលំអរ សោភ័ណភាព និងការហ្វឹកហាត់សាកល្បង ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតនិងលក្ខណៈបច្ចេកទេស ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥នេះ មេបញ្ជាការអាវុធហត្ថខេត្ដស្វាយរៀង លោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី បានដឹកនាំក្រុមការងាររៀបចំពិធីដាក់ទូកខ្នាតអន្ដរជាតិ ឈ្មោះព្រះខ័នមានជ័យបារមីបូព៌ា ដើម្បីធ្វើការហ្វឹកហាត់ត្រៀមចូលរួមប្រណាំងយកជ័យជនះ នៅថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ ។