ប្រជាពលរដ្ឋ ស្នើសុំរាជរដ្ឋាភិបាល ជួយ ស្ថាបនាផ្លូវពីប្រម៉ោយ ទៅអូរសោមរងការ ខូចខាតធ្ងន់ធ្ងរ

ពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ ដែលមានលំ នៅឋាននិងធ្វើដំណើរតាមផ្លូវលំមួយខ្សែចាប់ ពីឃុំប្រម៉ោយទៅឃុំអូរសោម របស់ស្រុក វាលវែង ខេត្ដពោធិ៍សាត់ បានទទូចសុំដល់ ប្រមុខនៃរាជរដ្ឋាភិបាល ជួយស្ថាបនាផ្លូវមួយ ខ្សែនេះ ទោះក្រាលគ្រួសក្រហមក្ដី ចាក់ បេតុងក្ដី ឬក្រាលកៅស៊ូក្ដី ក៏ពួកគាត់ទទួល យកពីព្រោះស្ថានភាពផ្លូវនាពេលបច្ចុប្បន្ន នេះ មិនអាចធ្វើដំណើរបានដោយស្រាយ នោះឡើយ ។

លោកអ៊ុក សុភក្ដិ ដែលមានទីលំនៅស្ថិត នៅឆាយលុក ឃុំអូរសោម ស្រុកវាលវែង បានរៀបរាប់ការលំបាកនៃ ការធ្វើដំណើរតាម ផ្លូវមួយនេះ ដែលមានប្រវែងប្រមាណ៥០ គីឡូម៉ែត្រ ខណៈដែលរូបលោកនិងក្រុមគ្រួ សារ បានធ្វើដំណើរទៅលេងស្រុកកំណើត នារដូវបុណ្យភ្ជុំបិណ្ឌកាលពីប៉ុន្មានថ្ងៃមុននេះ។

លោកអ៊ុក សុភក្ដិ បានបញ្ជាក់ថា នៅ ពេលមានភ្លៀកធ្លាក់ផងនោះ បានធ្វើឱ្យផ្លូវ បែកភក់យ៉ាងខ្លាំងនិងជាប្រភេទដីស្អិតផង នោះ គឺការធ្វើដំណើរទៅមុខមិនចង់រួច បើ ម៉ូតូត្រូវចុះបណ្ដើររីឯរថយន្ដកន្លែងខ្លះ ត្រូវ ជាប់ផុង នាំគ្នាលាត់ជើងខោដោះស្បែកជើង រុញបែកញើសជោក ។

បើតាមប្រជាពលរដ្ឋរូបនេះ ការលំបាក នៃការធ្វើដំណើរ គឺប៉ះពាល់យ៉ាងខ្លាំង ជា ពិសេសសម្រាប់បងប្អូនកសិករ ដែលត្រូវដឹក ជញ្ជូនកសិផលផ្សេងៗយកទៅលក់នៅតាម ទីផ្សារ គឺពិតជាមានការលំបាកប្រឈមមុខ យ៉ាងពន់ពេក ជាពិសេសនៅរដូវដែលមាន ភ្លៀងធ្លាក់នេះតែម្ដង ។

ប្រជាពលរដ្ឋមិនបានស្វែងយល់ស៊ីជម្រៅ ថា ការស្ថាបនាផ្លូវដែលមានប្រវែងរាប់សិប គីឡូម៉ែត្របែបនេះ ជាបន្ទុករបស់ក្រសួង ស្ថាប័ន ឬអាជ្ញាធរកម្រិតណានោះទេ ដូច្នេះ មានតែសុំការយោគយល់សណ្ដោសប្រណីពី ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុន សែន ជួយផ្ដល់ផ្លូវមួយខ្សែនេះផង ដើម្បីឱ្យ ប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលធ្វើ ដំណើរកាត់បន្ថយពេល កាត់បន្ថយការចំណាយ និង កាត់បន្ថយគ្រោះថ្នាក់ដោយយថាហេតុ ៕