មេធាវី បោះឆ្នោត ជ្រើសរើស សមាជិកក្រុមប្រឹក្សា សម្រាប់អាណត្តិទី៨

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ តុលា នេះ មេធាវីចំនួន៦៧២រូប មកពីតាមបណ្តារាជធានី-ខេត្ត បានមកជួបជុំគ្នា ក្នុង មហាសន្និបាតគណៈមេធាវី លើកទី២០ នាសាលសន្និបាត នៃសណ្ឋាគារសុខា ដើម្បីបោះឆ្នោតធ្វើការជ្រើសរើស សមាជិកក្រុមប្រឹក្សា គណៈមេធាវីអាណត្តិទី៨។

ប្រធានគណៈមេធាវីកម្ពុជា លោក ប៊ុន ហុន បានមានប្រសាសន៍ថា នៅរៀងរាល់៣ឆ្នាំម្តង មេធាវីពេញសិទ្ធិគ្រប់រូប ត្រូវចូលរួមបោះឆ្នោត បង្ហាញឆន្ទៈរបស់ខ្លួន ក្នុងការជ្រើសរើសគណៈគ្រប់គ្រង របស់គណៈមេធាវី គឺសមាជិក ក្រុមប្រឹក្សាគណៈមេធាវី ការអនុវត្តសិទ្ធិមួយនេះ បង្ហាញយ៉ាងច្បាស់នូវការ យកចិត្តទុកដាក់លើវិជ្ជាជីវៈមេធាវី និងការមិនបោះបង់ចោល នូវសិទ្ធិរបស់មេធាវីឡើយ។

លោក ប៊ុន ហុន បានមានប្រសាសន៍បន្តទៀតថា នៅឆ្នាំ២០១៤ កន្លងទៅនេះ គណៈមេធាវីបានកំណត់យក ទិសដៅអនុវត្តរបស់ខ្លួន ដោយផ្តោតសំខាន់ លើការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មេធាវី ដើម្បីធានា បាននូវការផ្តល់សេវាមេធាវី ប្រកបដោយគុណភាព និងរក្សាបាននូវសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈហើយឆ្នាំនេះ គណៈមេធាវី នឹងបន្តអនុវត្តសកម្មភាព ទំាងនេះដដែរ រួមជាមួយនឹងផែនការយុទ្ធសាស្ត្រ របស់គណៈមេធាវី សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នំា២០២០ ដើម្បីបន្តពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់ មេធាវីឲ្យកាន់តែប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា សមាសភាពដែលឈរឈ្មោះជា សមាជិកក្រុមប្រឹក្សាគណៈមេធាវី សម្រាប់អាណត្តិទី៨នេះ មានចំនួន១០៣នាក់ ក្នុងនោះមេធាវីមួយរូប បានសុំដកខ្លួន មួយរូបទៀតស្លាប់ សម្រាប់ថ្ងៃបោះឆ្នោតជាក់ស្តែងនេះ បេក្ខភាពមានចំនួន១០១នាក់ ក្នុងនោះមេធាវីដែលមកពីតាមបណ្តារាជធានី-ខេត្តចំនួន ៦៧២នាក់ ធ្វើការបោះឆ្នោត ជ្រើសរើស សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចំនួន២៧រូប ដើម្បីបន្តដឹកនាំគ្រប់គ្រង សម្រាប់អាណត្តិទី៨ ហើយ លទ្ធផលនិងប្រកាស នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥នេះ៕