Super Cup នៅ​អេហ្សីប ក្លាយ​ជា​ទីលាន​វាយ​តប់ ​​គ្រាន់​​តែ​​ឈរ​​លើ​​បាល់


Super Cup នៅ​អេហ្សីប ក្លាយ​ជា​ទីលាន​វាយ​តប់ ​​គ្រាន់​​តែ​​ឈរ​​លើ​​បាល់

ការ​ប្រកួត​បាល់ទាត់​ Egyptian Super Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ ​នៅ​ប្រទេស​អេហ្សីប បាន​ក្លាយ​ជា​ទីលាន​​ប្រតាយ​ប្រតប់​គ្នា ដោយសារ​តែ​កីឡាករ​ម្នាក់ ឡើង​​​ឈរ​លើ​​​បាល់​ព្យាយាម​ពន្យារ​ពេល​អំឡុង​ពេល​ប្រកួត។

 

Super Cup នៅ​អេហ្សីប ក្លាយ​ជា​ទីលាន​វាយ​តប់ ​​គ្រាន់​​តែ​​ឈរ​​លើ​​បាល់

 

​​ហេតុការណ៍​​ដែល​ធ្វើ​ឲ្យ​ផ្ទុះ​ក្លាយ​ជា​អំពើ​ហិង្សា​​ខាង​លើ​នេះ ​គឺ​ត្រូវ​បាន​គេ​ដឹង​ថា ជា​ការ​ប្រកួត​រវាង​ក្រុម​ Zamalek ​ម្ចាស់​ជើង​ឯក​ Egyptian Premier League ដែល​ចាញ់​ក្រុម​​ Al Ahly ​ម្ចាស់​ជើង​ឯក​ Egyptian Super Cup ​៣-២។ រឿង​រ៉ាវ​កើត​ឡើង ដោយសារ​​មុន​បញ្ចប់​ការ​ប្រកួត​១០​នាទី កីឡាករ​ Ramadan Sobhi ​របស់​ក្រុម​ Al Ahly ​បាន​ឡើង​ជាន់​ឈរ​លើ​បាល់ បែប​​ពន្យារ​ពេល​ការ​ប្រកួត ​ដែល​ធ្វើ​ឲ្យ​ក្រុម​កីឡាករ​ Zamalek ​ខឹង​ខ្លាំង​ក៏​កើត​ជា​ជម្លោះ​ខ្លាំង​ឡើង៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ រឿង​អស្ចារ្យ​១០​យ៉ាង​​ ដែល​កើត​ឡើង​​នៅ​ Bundesliga ​​​​​កាល​​ខែ​កញ្ញា

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bleacherreports