ចិន​សម្រេច​ទិញ​អង្ករ​ពី​កម្ពុជា១ ឆ្នាំ ១០ ម៉ឺន​តោន

រដ្ឋាភិបាល​ចិន​បានសម្រេច​ទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា​ចំនួន ១០ ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ ២០១៦ ខាងមុខ។ ការសម្រេច​របស់​រដ្ឋា​ភិ​បាល​ចិន​ធ្វើឡើង​តាម​សំណើ​របស់លោក ហ៊ុន សែន នៅពេលដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​នេះ។

កិច្ចព្រមព្រៀង​ទិញ​អង្ករ​កម្ពុជា​ពី​សំណាក់​រដ្ឋអំណាច​ចិន​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោក​ប្រធានាធិបតី​ចិន​ស៊ី ជិន​ពីង(Xi Jinping) កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅឯ​វិមាន​ប្រជាជន​ចិន។ ក្រៅពី​កិច្ចព្រមព្រៀង​ទិញ​អង្ករ​នេះ លោក​ប្រមុខ​ដឹកនាំ​ចិន ក៏​ចុះហត្ថលេខា​ចំនួន ៤ បន្ថែមទៀត​ផងដែរ គឺ​កិច្ចព្រមព្រៀង​សាងសង់​ពហុកីឡាដ្ឋាន​មរតក​តេ​ជោ កិច្ចព្រមព្រៀង​ផ្តល់​ថវិកា កិច្ចព្រមព្រៀង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម និង​កៅស៊ូ និង​ព្រមព្រៀង​បណ្តុះបណ្តាល វិនិយោគ និង ក​សិ-ឧស្សាហកម្ម។

បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នាយករដ្ឋមន្ត្រី ក្នុងជំនួប​ជាមួយ​លោក ស៊ី ជិន​ពីង​នោះ លោក ហ៊ុន សែន បាន​គាំទ្រ​គោលនយោបាយ​សេដ្ឋកិច្ច​ផ្លូវ​សូត្រ​ដែលជា​គំនិត​ផ្តួចផ្តើម​របស់​ចិន រួមទាំង ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ហើយ​លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏បាន​អញ្ជើញលោក​ប្រធានាធិបតី​ចិន​ទៅ​ទស្សនៈកិច្ច​នៅ​កម្ពុជា​ផងដែរ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?