សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ UNDP បន្ត​ជួយ​ដល់​ការ​បោសសំអាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​កម្ពុជា​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានស្នើ​ឲ្យ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP បន្ត​ជួយ​ដល់​ការ​បោសសំអាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​កម្ពុជា​។ ការស្នើ​នេះ ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានលើកឡើង ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក​ស្រី Helen Clark មន្ត្រី​គ្រប់គ្រង​កិច្ចការរដ្ឋបាល​អង្គកា​រ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) នៅ​សណ្ឋាគារ Raffles Hotel នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នា​ព្រឹក​ថ្ងៃទី​១៦​តុលា​នេះ​។ សម្តេច​តេ​ជោ ហ៊ុន សែន និង​មន្ត្រី​គ្រប់គ្រង​កិច្ចការរដ្ឋ​បាល​​​ UNDP ក៏បាន​ពិភាក្សា​ការងារ​អំពី​ទិសដៅ​សំខាន់ៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​។​

​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ហ៊ុនសែន បង្ហាញថា លោកស្រី Helen បាន​សម្តែង​ការ​អប​អរសាទរ​ចំពោះ​កម្ពុជា ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​កាត់​បន្ថយ​ភាពក្រីក្រ ដែល​កំពុង​ធ្វើអោយ​ប្រទេសជាតិ​រីកលូតលាស់​មកទល់​ស​ព្វ​ថ្ងៃ​។ សម្តេច​តេ​ជោ បាន​មានប្រសាសន៍​បញ្ជាក់​អំពី​កម្ពុជា ដែល​កំពុង​អភិវឌ្ឍ​លើ​គោលដៅ នៃ​ការ​អភិវឌ្ឍ​​សហស្ស​វត្សរ៍​របស់ UN​។ កម្ពុជា​មិន​ត្រឹមតែ​អនុវត្ត​គោលដៅ​ទាំង​៨ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្ពុជា​បាន​បន្ថែ​មការ​បោសសំអាត​មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ជា​គោលដៅ​ថ្មី ដែល​មិនបាន​ចែក​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស៍រ​បស់​UN​។

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា កាលពីពេល​ប្រជុំ UN ក្នុង​ខែកញ្ញា កន្លងទៅ គឺ​បណ្តា​មេដឹកនាំ​ពិភពលោក បាន​ឯកភាព​ដាក់ចេញ​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព ក្រោយ​ឆ្នាំ​២០១៥ ដែលមាន ១៧​គោលដៅ​។ កម្ពុជា​នៅតែ​បន្ត​ដាក់​គោលដៅ​នៃ​ការ​បោស​សំអាន​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ជា​រៀប​វារៈ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​និរន្តរភាព​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ UNDP បន្ត​ជួយ​ដល់​ការ​បោសសំអាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​។ លោកស្រី Hellen បាន​ជម្រាបជូន សម្តេច​តេ​ជោ អំពី​ទិសដៅ​អភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព​របស់​កម្ពុជា​ដែល​ត្រូវមាន​ការចូលរួម​តាំងពី​កម្រិត​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ​។ UNDP និង​បន្ត​ចូលរួម​សហការ​ដាំ​ដើមឈើ​ឡើងវិញ​នៅ​កម្ពុជា ពិសេស​ជំរុញ​សហប្រតិបត្តិការ​ត្បូង​-​ត្បូង អោយមាន​និរន្តរភាព​។ លោកស្រី Helen ​ក៏បាន​ជំរាបជូន សម្តេច​តេ​ជោ អោ​ជួយ​ជំរុញ​សមភាព​យ៉េន​ឌ័​រ លើ​ការលើកកម្ពស់​និង​គាំពារ​ស្ត្រី​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បន្តថា ជានិច្ច​ជា​កាល រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ផ្តល់​អាទិភាព​លើ​បញ្ហា​សមភាព​យ៉េន​ឌ័​រ (Gender)​។ កម្ពុជា​បានរៀបចំ​ឲ្យ​មាន​កូតា​ពី​ថ្នាក់​ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ​។ ទន្ទឹមនឹង​នេះដែរ កម្ពុជា​បាន​បញ្ជូន​កង​ថែរក្សា​សន្តិ​ភាពជា​ស្ត្រី​ទៅ​ចូលរួម​ប្រតិបត្តិការ​សន្តិភាព​រប​ស់ UN​។ កម្ពុជា​កំពុង​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការកសាង​សមភាព​ស្ត្រី​ក្នុង​ដើម្បី​ដើរតួនាទី​ជា​មេដឹកនាំ​។ កម្ពុជា​នឹង​បន្ត​ធ្វើការ​ជាមួយនិង UNDP ទៅលើ​បញ្ហា​សមភាព​(Gender) ទាំង​ក្នុង​កម្រិត​តំបន់​និង​អន្តរជាតិ​។

​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ជួប​ប្រធានាធិបតី​បារាំង ដើម្បី​ពិភាក្សាគ្នា​ទៅនឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ កម្ពុជា​នឹង​បន្ត​ចូលរួម​វិភាគទាន​ទៅលើ​បញ្ហា​នេះ និង​បញ្ហា​បរិស្ថាន​ផងដែរ​។ សម្តេច​តេ​ជោ ក៏បាន​ស្នើ​ដល់ UNDP ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ ត្បូង​-​ត្បូង ដើម្បី​ជួយ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​។​

​សូម​រម្លឹកថា សម្តេច​តេ​ជោ ហ៊ុនសែន និង​សម្តេច​ប៊ុនរ៉ានី ព្រមទាំង​គណៈប្រតិភូ​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​អ្នកជំនួញ​ធំៗ ដឹកនាំ​ដោយ​អ្នកឧកញ៉ា គិត​ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ទៅ​បំពេញ​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ​នៅ​ទីក្រុង​​ម៉ា​កាវ និង​នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៥​។ តាម​កម្មវិធី សម្តេច​តេ​ជោ​ហ៊ុនសែន និង​សម្តេច​ភរិយា ព្រមទាំង​គណៈប្រតិភូ នឹង​វិល​ត្រលប់​មក​កាន់​កម្ពុជា​វិញ នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥៕​

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ UNDP បន្ត​ជួយ​ដល់​ការ​បោសសំអាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​កម្ពុជា​

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ UNDP បន្ត​ជួយ​ដល់​ការ​បោសសំអាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​កម្ពុជា​

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ UNDP បន្ត​ជួយ​ដល់​ការ​បោសសំអាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​កម្ពុជា​

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ UNDP បន្ត​ជួយ​ដល់​ការ​បោសសំអាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​កម្ពុជា​

សម្តេចហ៊ុនសែន ជួបលោក​ស្រី Helen Clark មន្ត្រី​គ្រប់គ្រង​កិច្ចការរដ្ឋបាល​អង្គកា​រ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP)នៅទីក្រុងប៉េកាំង ប្រទេសចិន នាព្រឹកថ្ងៃទី១៦តុលា ឆ្នាំ២០១៥ ( រូបភាព និងអត្ថបទពីហ្វេសប៊ុកសម្តេចហ៊ុនសែន )