សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ដ​វិហា​រសសរ​១០០ ចំណាយ​អស់​ប្រមាណ​ជាង ១៥ ម៉ឺន​ដុល្លារ​

ភ្នំពេញ​: សមិទ្ធផល​នានា វត្ដ​វិហារ​សរសរ​១០០ ស្ថិតក្នុង​ឃុំ​សំបូរ ស្រុក​សំបូរ ខេត្ដ​ក្រចេះ ដែល​សរុប​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជា ១៥​ម៉ឺន​ដុល្លារ ត្រូវ​បានដាក់​សម្ពោធ កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ ដោយមាន​ការចូលរួម​ពី​សំណាក់ លោកស្រី​ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​សម្ដេច​តេ​ជោ និង​សម្ដេច​គិ​តិ្ដ​ព្រឹទ្ធ​បណ្ឌិត​។​

​លោកស្រី​ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បាន​ថ្លែងថា វិស័យ​ព្រះពុទ្ធសាសនា មាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​អប់រំ​ផ្លូវ​ចិ​ត្ដ និង​ផ្លូវកាយ​មនុស្ស​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​ឲ្យ​ប្រ​ព្រឹ​ត្ដិ​តែ​អំពើ​ល្អ នៅក្នុង​សង្គម ប្រសិនបើ​ព្រះពុទ្ធសាសនា​រលំ ជាតិ​រលាយ វិស័យ​ព្រះពុទ្ធសាសនា បាន​បង្កលក្ខណៈ​គ្រប់បែបយ៉ាង សម្រាប់​ការអភិវឌ្ឍ ប្រទេសជាតិ ដើម្បី​ភាព​សុខដុម ក្នុងការ​រស់នៅ របស់​ប្រជាពលរដ្ឋ​។

​លោកស្រី ម៉ែន សំអន បាន​បញ្ជាក់ថា​៖ ដោយ​មើលឃើញ​សភាព វត្ដ​វិហារ​សរសរ​១០០​នេះ ចាស់​ទ្រុឌទ្រោម ទើប​គណៈកម្មាធិការ ពុទ្ធបរិស័ទ និង​សប្បុរសជន​នានា នាំ​រួមគ្នា ធ្វើការ​ជួសជុល​ឡើងវិញ នូវ សមិទ្ធផល​នានា ឲ្យ​សាក​សមជា​កន្លែង​គោរពបូជា​តាម​វិស័យ​ព្រះពុទ្ធសាសនា ចាប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ និង​បាន​រួចរាល់ នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ ដោយបាន​ចំណាយ​ថវិកា​អស់​ចំនួន​ប្រមាណ​ជាង​១៥​ម៉ឺន​ដុល្លារ​។​

​លោកស្រី ម៉ែន សំអន បាន​បន្ដថា​៖ ដោយ​អនុវត្តតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​០៣ របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​គតិបណ្ឌិត ដែល​កំពុង​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹមត្រូវ តាម​លំ​អាន​សម័យ​សង្គមរាស្ត្រនិយម របស់​ព្រះ​បរម រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម​សីហនុ ដែលជា​និច្ច​ជា​កាល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខ ទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​កាលៈទេសៈ​។​

​លោកស្រី ម៉ែន សំអន បាន​ថ្លែង​ស្នើរ​សុំ​ឲ្យ​អាជ្ញាធរ មូលដ្ឋាន ត្រូវ​បន្ដ​បង្កើន​ការយក​ចិ​ត្ដ ទុកដាក់ ចាត់តាំង​អនុវត្ដ​តាម​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ដែលមាន លក្ខណៈ​សម្បត្ដិ​ទាំង​៩ យ៉ាង ប្រកបដោយ​ស្មារតី ទទួលខុស​ត្រុ​វ ខ្ពស់ សំដៅ​រួច​ចំណែក លើកកម្ពស់ កិច្ចការពារ​ថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណ នៅ​គ្រប់​មូលដ្ឋាន ទូទាំង ស្រុក ឲ្យ​មាន​ភាព​ស​ង្ងប់​ស្ងាត់​ល្អប្រសើរ​ឡើង ធានា​ដល់​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាព សុខសាន្ដ​៕​

សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ដ​វិហា​រសសរ​១០០ ចំណាយ​អស់​ប្រមាណ​ជាង ១៥ ម៉ឺន​ដុល្លារ​

សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ដ​វិហា​រសសរ​១០០ ចំណាយ​អស់​ប្រមាណ​ជាង ១៥ ម៉ឺន​ដុល្លារ​

សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ដ​វិហា​រសសរ​១០០ ចំណាយ​អស់​ប្រមាណ​ជាង ១៥ ម៉ឺន​ដុល្លារ​