​ទារក​ទើប​កើត​​ត្រូវ​ម្តាយបោះ​ចោល​នៅ​លើ​ទួល​ដាំ​ដំឡូង​ក្នុង​ស្រុក​ដំណាក់​ចង្អើរ​

ខេត្ត​កែប ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទារក​ម្នាក់​ទើប​នឹង​កើត​ប្រហែល​៣-៤ម៉ោង​ត្រូវ​ប្រជា​ពលរដ្ឋ​អ្នក​បរ​រទេះ​គោ​ប្រទះ​ឃើញ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច​ស្រុក​ដំណាក់​ចង្អើរ​ចុះ​ទៅ​ពិនិត្យ​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី ១៥ តុលា ២០១៥ នៅ​ចំណុច​លើ​ទួល​ដាំ​ដំឡូង​ស្ថិត​ក្នុង​ភូមិ​ភ្នំ​លាវ ឃុំ​ពង​ទឹក​ ស្រុក​ដំណាក់​ចង្អើេរ​។

ទាក់​ទិន​ករណី​ប្រទះ​ឃើញ​ទារក​នេះ​ ​ត្រូវ​បាន​លោក​សែម បញ្ញាមន អធិការ​ស្រុក​ដំណាក់ច​ង្អើរ​ប្រាប់​ឱ្យ​ដឹង​ថា ពេល​ចុះ​ទៅ​ពិនិត្យ​ទារក​ដែល​ត្រូវ​ម្តាយ​បោះ​ចោល​នៅ​ចំណុច​ខាងលើ​ ឃើញ​ថា ទារក​ទើប​កើតបាន​ប្រហែល​៣ទៅ​៤​ម៉ោង​ប៉ុណ្ណោះ​ ព្រោះ​នៅលើ​ដង​ខ្លួន​ទារក​នៅ​មាន​ឈាម​ប្រលាក់​ពេញ​ ហើយ​រុំ​ក្រមា​ពណ៌​ក្រហម​។

តាម​ការ​សន្និ​ដ្ឋាន​របស់​សមត្ថ​កិច្ច​ថា ទារក​នេះ​ត្រូវ​គេ​យក​មក​បោះ​ចោល​នៅ​ម៉ោង​ប្រហែល​ជា​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ តុលា ដែល​ទំនង​ស្ត្រី​ជា​ម្តាយ​​​ខូច​ចិត្ត​អ្វី​ម្យ៉ាង​ទើប​ដាច់​ចិត្ត​យក​កូន​មក​បោះ​ចោល​បែប​នេះ​។

បច្ចុប្បន្ន​ទារក​ខាងលើ​ត្រូវ​បាន​លោក​សែម បញ្ញា​មន អធិការ​ស្រុក​ដំណាក់​ចង្អើរ​ទទួល​យក​ទៅ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ទុក​ដូច​កូន​បង្កើត​​​​​​​​​​​​​​​​​​​​​​​​​​៕

  • ​ទារក​ទើប​កើត​​ត្រូវ​ម្តាយបោះ​ចោល​នៅ​លើ​ទួល​ដាំ​ដំឡូង​ក្នុង​ស្រុក​ដំណាក់​ចង្អើរ​已关闭评论
  • 206 views
  • Hide Sidebar
    A+
Publish on:2015/10/16  Category:ក្នុងស្រុក
Tags: