គ្រាន់តែញ៉ាំចេក ២ផ្លែ ក្នុងមួយថ្ងៃសោះ អត្ថប្រយោជន៍ច្រើន ដល់ម្លឹងទៅហើយ!

យល់ដឹង៖ ចេក គឺជាប្រភេទអាហារដ៏ចំបងមួយ ក្នុងតំបន់ត្រូពិច ហើយក៏ជាកំពូល​អាហារសម្បូរទៅដោយ​ សារធាតុចិញ្ចឹមច្រើន​មុខផងដែរ រួមផ្សំដោយ ស៊ុយកូស, ភ្លុយតូស, គ្លុយកូស និងជាតិសរសៃ។ ហេតុដូចនេះហើយ ទើប ចេកដើរតួនាទីយ៉ាងសំខាន់ ជា​អ្នកផ្តល់ថាមពល​បែបធម្មជាតិ។ យោង​ទៅតាមការ​សិក្សាមួយ បាន​បង្ហាញថា គ្រាន់តែ ចេក ចំនួន ២ផ្លែ អាច​ជួយផ្តល់​ថាមពលគ្រប់គ្រាន់ ​ដល់អ្នកហាត់​កីឡា ដែលប្រើកម្លាំងច្រើន ក្នុង​រយៈពេល ៩០នាទីបាន។ ហេតុនេះ​ហើយ ទើប​ផ្លែចេក ជាផ្លែឈើ ដែលពេញនិយមតែម្តង សម្រាប់អត្ថពលិក។

គ្រាន់តែញ៉ាំចេក ២ផ្លែ ក្នុងមួយថ្ងៃសោះ អត្ថប្រយោជន៍ច្រើន ដល់ម្លឹងទៅហើយ!
រូបភាពតំណាងការបរិភោគចេក

លើសពីនេះ​ទៀត ចេកបានផ្តល់​​អត្ថប្រយោជន៏​ជាច្រើន​ផ្សេងទៀត ក្នុង​ការជួយ ប្រយុទ្ធប្រឆាំង​នឹងជំងឺផ្សេងៗ​ដូចជា៖

ជម្ងឺបាក់ទឹកចិត្ត (Depression)

បើយោងតាមការ​សិក្សាស្រាវជ្រាវមួយ​ ដែលបាន​ចេញផ្សាយដោយ MIND បានឲ្យ​ដឹងថា មនុស្ស​ជាច្រើន​ ដែលធ្លាប់ទទួល​រង នូវជម្ងឺបាក់ទឹកចិត្ត  អាច​ប្រសើរឡើង​វិញបាន​ក្រោយពី​បាន​ពិសារ​ចេក។ ផ្លែចេក គឺសម្បូរទៅដោយ​ជាតិ Trytophan (ពពួកអាមីណូអាស៊ីត) ដែលបម្លែងទៅជា Serotonin ជាសារធាតុបញ្ជូនសញ្ញាដល់សរសៃប្រសាទដែលជួយឲ្យអ្នកស្រួលខ្លួន ធ្វើឲ្យអារម្មណ៏​របស់អ្នក​ប្រសើរ និងអាចជួយអ្នកឲ្យយកឈ្នះជម្ងឺធ្លាក់ទឹកចិត្តបានផងដែរ។

អាការៈមុន​មករដូវ

ចេកជាប្រភព​នៃវីតាមីន B6 ដែលមាន​សមត្ថភាពអាចជួយស​ម្រួលដ​ល់កម្រិត​ជាតិស្ករក្នុង​ឈាម និងជួយ​សម្រួលអារម្មណ៏​របស់អ្នក។

ជំងឺខ្វះ​ឈាម (ស្លេកស្លាំង)

ការពិសារ​ចេកឲ្យបានទៀងទាត់ អាច​ជួយខ្លួនអ្នកប្រយុទ្ធប្រឆាំង​ នឹងជម្ងឺខ្វះឈាម ដោយសារកម្រិត​ជាតិដែក​ឡើងខ្ពស់របស់វា។ ជាតិដែក​ជួយជម្រុញ ដល់ការផលិតកោសិកាឈាម​ក្រហម ដូច្នេះ​វាជួយ​បង្កើន​កម្រិត​អេម៉ូក្លូប៊ីន​ក្នុងឈាម។

សម្ពាធឈាម

ចេកសម្បូរ​ទៅដោយសារធាតុប៉ូតាស្យូម មានសារធាតុសូដ្យូម​តិចតួច ដែលអាច​ជួយសម្រួលដល់​សម្ពាធឈាម។ ហេតុនេះហើយ រដ្ឋបាលផ្នែកចំនីអាហារ និង​ឱសថសាស្ត្រ ​នៅ សហរដ្ឋអាមេរិច បាន​បញ្ជាក់​ថា ផ្លែចេកមាន​សមត្ថភាពអាច​ជួយបន្ថយសម្ពាធ​ឈាម និងការពារ​ពីជំងឺដាច់សរសៃ​ឈាម​ខួរក្បាល។

ថាមពលខួរក្បាល

ការស្រាវជ្រាវមួយ​បានសិក្សាលើ​និស្សិត ២០០នាក់​នៅសាលា Twickenham (អង់គ្លេស) បាន​រកឃើញ​ថា ការទទួលទានចេក​អាចជួយបង្កើន​ថាមពល​ខួរក្បាល។ អ្នក​ចូលរួម​បានទទួលទាន​ចេក ទាំង​នៅពេល​អាហារពេលព្រឹក ពេលសម្រាក និង​អាហារថ្ងៃត្រង់ ហើយ​លទ្ធផលបានបង្ហាញ​ថា ផ្លែចេកនេះ ​អាចជួយបង្កើន​សមត្ថភាពសិក្សា និង​ជួយ​ដល់​ការប្រលង​បាន​ប្រសើរ ដោយសារ​កម្រិតសារធាតុ ប៉ូតាស្យូម​ខ្ពស់ក្នុង​ផ្លែចេក។

ជំងឺទល់​លាមក

ចេកផ្ទុកទៅ​ដោយជាតិសរសៃ ដែលអាច​ជម្រុញដល់ចលនា​ពោះវៀន និងជួយព្យាបាល​បញ្ហាទល់លាមកបានផងដែរ។

ឈឺក្បាលធីងធោង (Hangover)

គ្រាន់តែយកផ្លែចេក ទឹកដោះគោ និងទឹកឃ្មុំ​លាយបញ្ចូល​គ្នា រួចទទួលទានដើម្បីព្យាបាល​អាការៈឈឺក្បាលធីងធោងបានយ៉ាងឆាប់រហ័ស។ ផ្លែចេកនេះនិង​ជួយសម្រួលក្រពះ​របស់អ្នក ទឹកឃ្មុំនិង​ជួយបង្កើន​កម្រិតជាតិ​ស្ករដែលទាប​ក្នុងឈាម ហើយទឹកដោះគោជួយផ្តល់​ជាតិទឹក និងជួយឲ្យរាងកាយ​របស់អ្នក​ស្រស់ស្រាយ។

ឆ្អល់ក្តៅ​ដង្ហើម (ក្រហាយទ្រូង)

ចេកមានជាតិអាស៊ីតពីធម្មជាតិ ដែលអាចជួយអ្នកដែលក្រហាយទ្រូងបាន។ គ្រាន់តែ​ចេកមួយផ្លែ​ប៉ុណ្ណោះ​អាចជួយ​កាត់បន្ថយ​អាការៈឆ្អល់​ក្រហាយទ្រូង​ របស់អ្នក​បាន​ភ្លាមៗ។

អាការៈ​ចាញ់កូន

ការទទួលទាន​ចេក អាចជួយរក្សា​កម្រិត ជាតិស្ករ​ក្នុង​ឈាម និងជួយការពារ​អ្នកពីអាការៈ​ចាញ់កូន។

មូសខាំ

យកសាច់ខាង​ក្នុងចេកមក​ជូតត្រង់​កន្លែង​មូសខាំ។ វានឹងជួយកាត់​បន្ថយការ​ហើម និង​រមាស់ក្នុង​រយៈពេលតែ ២-៣នាទីប៉ុណ្ណោះ។

ជំងឺសរសៃ​ប្រសាទ

ចេកសម្បូរ​ទៅដោយវីតាមីន B ដែល​មានសមត្ថភាព​ អាចជួយ​សម្រួល​ដល់ប្រព័ន្ធសរសៃប្រសាទ។

ដំបៅ

សាច់ផ្លែចេក​មានលក្ខណៈម៉ត់​រលោង ហើយទន់ ជាមូលហេតុចម្បង​ដែលត្រូវបានគេប្រើវាជាឱសថព្យាបាលបញ្ហាពោះ​វៀន។ វាមានសមត្ថភាពកម្ចាត់​សារធាតុនៅក្នុង​ពោះវៀន ដូច្នេះ​អាចជួយកាត់បន្ថយ​ភាពរំខាន និង​ការលើស​ជាតិអាស៊ីត។

គ្រប់គ្រង​សីតុណ្ហភាព

ប្រជាជនជុំវិញពិភពលោក ​បានប្រើប្រាស់ចេក ដើម្បី​កាត់បន្ថយសីតុណ្ហភាពនៅ​ក្នុងខ្លួន ដោយសារភាព​ត្រជាក់ពីធម្មជាតិ​របស់​ផ្លែចេក។

បើប្រៀបធៀបទៅនឹងផ្លែប៉ោម គឺផ្លែចេកមាន៖

គ្រាន់តែញ៉ាំចេក ២ផ្លែ ក្នុងមួយថ្ងៃសោះ អត្ថប្រយោជន៍ច្រើន ដល់ម្លឹងទៅហើយ!

ប្រភព៖

កែសម្រួលដោយ ឌី

ខ្មែរឡូត