សង្ស័យ​បែក​ថ្នាំ​លួច​អារ​.​ក​ប្រពន្ធ​រួច​អារ​.​ក​ខ្លួនឯង

សង្ស័យ​បែក​ថ្នាំ​លួច​អារ​.​ក​ប្រពន្ធ​រួច​អារ​.​ក​ខ្លួនឯង

ខេត្តក្រចេះ ៖ បុរស​ជា​ប្តី​បាន​ធ្វើ​សកម្មភាព​លួច​អា​រក​សម្លាប់​ប្រ​ព​ន្ឋ​ទាំង​កណ្តាល​យប់ រួច​អា​រក​សម្លាប់​ខ្លួនឯង​ជា​ក្រោយ ដោយសារ​តែ​មាន​ជម្លោះ​តិចតួច​កាលពី​ព្រលប់ ។ សកម្មភាព​នេះ​ត្រូវ​បាន​ម្ដាយក្មេក​ដាក់​ការ​សង្ស័យ​ថា ជន​ដៃដល់ជា​មនុស្ស​បែក​ថ្នាំ ។ នៅ​ពេល​នេះ​ទាំង​ពីរ​នាក់​ប្តី​ប្រ​ព​ន្ឋ ត្រូវ​បាន​ធូរស្រាល​វិញ ឆ្លង​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត ក្រោយ​ពី​ក្រុម​គ្រួសារ​ទាំង​សងខាង បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ប្រភព​ព័ត៌មាន​និយាយ​ថា ជន​ដៃដល់​ជា​ប្តី​យក​កាំបិត​បុ័ងតោ មក​លួច​អា​រក​ប្រ​ព​ន្ឋ​ក្នុង​បន្ទប់​ពេល​កំពុង​ដេក​លក់ កាលពី​វេលា​ពាក់កណ្តាល​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៤ តុលា នៅ​លើ​លំនៅ​ឋាន​ក្នុងភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ។

បុរស​ជា​ប្តី​កំណាច​នេះ​ឈ្មោះ អ៊ុ​ច សុ​ផាត អាយុ​១៨​ឆ្នាំ ចំណែក​នារី​ជា​ប្រ​ព​ន្ឋ​ឈ្មោះ ម៉េ​ង គឹ​ម​ស្រី អាយុ​១៨​ឆ្នាំ ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រាប់​ឲ្យ​ដឹង​ថា ទើបតែ​រៀប​ការ​បាន​រយះ​ពេល​ជិត​មួយ​ឆ្នាំ​ប៉ុណ្ណោះ ។ តាម​ការ​រៀបរាប់​របស់​ក្រុម​គ្រួសារ​សាច់ញាតិ​ទាំង​សងខាង​បាន​ប្រាប់​ថា កន្លង​មក​ប្តី​ប្រ​ព​ន្ឋ​របស់​គេ​ទាំង​ពីរ​នេះ ពិតមែន​ទើប​រៀប​ការ ប៉ុន្ដែ​ឧស្សាហ៍​មាន​ទំនាស់​គ្នា​ជា​ញឹកញាប់ ។

នៅ​ក្នុង​មន្ទីរពេទ្យ​នារី​រង​គ្រោះជា​ប្រ​ព​ន្ឋ​បាន​ប្រាប់​ថា នាង​មិន​បានដឹង​ថា​ប្តី​មក​លួច​អា​រក​នាង​ទេ ព្រោះ​យប់​ជ្រៅ​នាង​កំពុង​ដេក​នៅ​ក្នុង​បន្ទប់ ក្រោយ​ពី​មាន​ជម្លោះ​គ្នា​តិចតួច​កាលពី​ព្រលប់ ។ បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ម្តាយ នារី​រង​គ្រោះ​បាន​ប្រាប់​ថា មួយ​រយះ​ពេល​ចុង​ក្រោយ​នេះ ជន​ដៃដល់​ជា​កូនប្រសា​មាន​អ​កា​រៈ​ខុស​ប្លែក បន្ទាប់​ពី​រូបគេ​បាន​ដើរ​ស៊ីឈ្នួល​អារឈើ និង​មិនសូវ​ចូល​ផ្ទះ ដោយ​គាត់​សង្ស័យ​ថា​ប្រើ​ថ្នាំ​ញៀន ។

ស្ត្រី​ជា​ម្តាយក្មេក​រូប​នេះ​បាន​រៀបរាប់​ថា កាលពី​យប់​ថ្ងៃ​កើតហេតុ គាត់​បានឮ​សម្លេង​កូនស្រី​គាត់​ស្រែក​ឲ្យ​ជួយ គាត់​ក៏​ស្ទុះ​ចូល​ទៅ​មើល ក៏​ឃើញ​កូនស្រី​គាត់​រត់​ចេញ​មក​ក្រៅ យកដៃ​ខ្ទប់​ក​ប្រឡាក់​សុ​ទ្ឋ​តែ​ឈាម​ពេញ​ខ្លួន ។ ភ្លាម​ៗ​គាត់​ក៏​បាន​សួរនាំ​ទៅ​ជន​ដៃដល់​ជា​កូនប្រសា តែ​មិន​និយាយ​ស្តី ក៏​បាន​រត់​ចុះ​ទៅ​ក្រោមផ្ទះ​ដោយ​យក​កាំបិត​ផ្គាក់​ទៅ​ជាមួយ និង​បាន​ទៅ​ធ្វើ​សកម្មភាព​អា​រក​ខ្លួនឯង​នៅ​ស្រែ​ខាងក្រោយ​ផ្ទះ ។

ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​គាត់​បាន​រក​អ្នក​ភូមិ​ឲ្យ​ជួយ​នាំ​កូនស្រី​គាត់​មក​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។ ចំណែកឯ​ជន​ដៃដល់​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​គេ​ដើរ​រក ក៏​ប្រទះ​ឃើញ​ដេក​សន្លប់​នៅ​កណ្តាល​វាលស្រែ ខាងក្រោយ​ផ្ទះ​ដោយ​ឈាម​ហូរ​ពេញ​ខ្លួន ។ស្ត្រី​ជា​ម្តាយក្មេក​បាន​អះអាង​ថា គាត់​បាន​ធ្វើ​បណ្តឹង​រឿង​នេះ​ទៅ​នគរបាល ដើម្បី​ចាត់វិធានការ​លើ​ជន​ដៃដល់​ជា​កូនប្រសា ។ ហើយ​ក៏​មិន​ព្រម​ឲ្យ​កូនស្រី​គាត់​យក​ជន​នេះ​ជា​ប្តី​ប្រ​ព​ន្ឋ​វិញ​ដែរ ។

នៅ​ក្នុង​មន្ទីរពេទ្យ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រ​ព​ន្ឋ ត្រូវ​បាន​ស្នាក់​នៅ​អគារ​សង្គ្រោះ​ផ្សេង​គ្នា ។ ទោះជា​បែប​នេះ​ក្តី គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​បុរស​ជា​ប្តី និង​ជា​ជន​ដៃដល់​អាច​រួច​ផុត​ពី​ទោសទណ្ឌ ឬ​យ៉ាងណា​នៅឡើយ​ទេ ។ ទាន់​ទិន​នឹង​បញ្ហា​នេះ អធិការរង​ព្រហ្មទណ្ឌ​ស្រុក​សំបូរ លោក ឈិ​ន សំបូរ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ តុលា ថា នគរបាល​ស្រុក​មិន​ទាន់​ទទួល​បាន​ពាក្យបណ្តឹង​របស់​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​នៅឡើយ​ទេ ខ​ណះ​ដែល​ពួក​គេ​ទាំង​ពីរ​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ ។

លោក​អធិការរង​បាន​បញ្ជាក់​ទៀត​ថា ប្រសិនបើ​មានការ​ដាក់​ពាក្យបណ្តឹង​ដូច​តាម​ការ​លើក​ឡើង​មែន​នោះ ជន​ដៃដល់​ជា​ប្តី​ត្រូវ​ជាប់​សង្ស័យ​ពី​បទ​ហឹ​ង្សា​សហ​ព័​ន្ឋ ៕ ​

ផ្តល់​សិទ្ធិ​ដោយ ៖ កោះសន្តិភាព