អ្នកប្រាកដជា ភ្ញាក់ផ្អើល បន្ទាប់ពី បានដឹងការពិត របស់នារី សិស្សសាលា រូបនេះ

ជប៉ុន៖ បើក្រឡេកមើលមួយភ្លេត អ្នកប្រាកដជាគិតថា វាគ្រាន់តែជារូបថត នារីសិស្សសាលា ជនជាតិជប៉ុន ម្នាក់ប៉ុណ្ណោះ ប៉ុន្តែវាមិនមែន ដូច្នោះឡើយ ព្រោះនារីនៅក្នុងរូបនេះ មិនមែនជាមនុស្ស ពិតប្រាកដឡើយ។

អ្នកប្រាកដជា ភ្ញាក់ផ្អើល បន្ទាប់ពី បានដឹងការពិត របស់នារី សិស្សសាលា រូបនេះ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីសិស្សសាលានេះ គឺជាការច្នៃប្រឌិត និងបង្កើតឡើង តាមបច្ចេកវិទ្យាកុំព្យូទ័រ ដោយប្រើប្រាស់ បច្ចេកទេស Animation ចុងក្រោយបំផុត។ នារីនៅក្នុងរូបនេះ ត្រូវបានគេឲ្យឈ្មោះថា Saya ដែលបង្កើតឡើង ដោយប្តីប្រពន្ធមួយគូ មានឈ្មោះថា Teruyuki (ប្តី) និង Yuki Ishikawa (ប្រពន្ធ) ដែលជាអ្នកជំនាញ ខាងផ្នែកក្រាហ្វិកកុំព្យូទ័រ 3D មកពីទីក្រុងតូក្យូ នៃប្រទេសជប៉ុន។

ជាមួយគ្នានេះដែរ រូបថតនាង Saya ដែលជានារីសិស្សសាលា បង្កើតឡើយដោយ បច្ចេកវិទ្យាកុំព្យូទ័រ ដ៏អស្ចារ្យនេះ ត្រូវបានបង្ហោះ ទៅលើបណ្តាញអ៊ីនធឺណែត ដោយមានការចែកចាយបន្ត រាប់ពាន់ដង ហើយក៏បានធ្វើឲ្យ អ្នកប្រើប្រាស់អ៊ីនធឺណែត មានការភ្ញាក់ផ្អើល និងស្ញប់ស្ញែងពីស្នាដៃ របស់ប្តីប្រពន្ធ មួយគូនេះ យ៉ាងខ្លាំងផងដែរ។ ជាងនេះទៅទៀត ក៏មានសំនួរចោទសួរ ពីអ្នកប្រើប្រាស់អ៊ីនធឺណែត ជាច្រើនដែរ ថា «តើនាង Saya គឺជាមនុស្ស ពិតប្រាកដ ឬក៏មិនមែន?» ទៀតផង។

អ្នកប្រាកដជា ភ្ញាក់ផ្អើល បន្ទាប់ពី បានដឹងការពិត របស់នារី សិស្សសាលា រូបនេះ
នាង Saya

ក្រៅពីនេះ នាង Ishikawa ថែមទាំងបានបង្កើត អាវពាសដែក និងឧបករណ៍ មួយចំនួនទៀត សម្រាប់នាង Saya ផងដែរ ដើម្បីគំរោងថ្មី របស់ពួកគេ។ នាង Ishikawa បានឲ្យដឹងថា «ផ្នែកដែលពិបាកធ្វើបំផុតនោះគឺ សំណើម ភាពទន់ និងភាពល្អក់ នៃស្បែក»។ ទោះបីជាយ៉ាងណាក៏ដោយ នាង Ishikawa ក៏បាននិយាយថា ពួកគេនឹងនៅតែ ពង្រឹងសមត្ថភាព ដើម្បីធ្វើឲ្យ ស្បែក និងសក់ របស់ Saya កាន់តែប្រសើរជាងមុន។

គួរបញ្ជាក់ផងដែរថា នាង Saya ត្រូវបានបង្កើតឡើង ដោយប្រើប្រាស់កម្មវិធីកុំព្យូទ័រ 3D ជាច្រើន ដែលក្នុងនោះ ក៏មានកម្មវិធី “Maya” ផងដែរ។ ពួកគេបង្កើតនាងឡើង ដោយសង្ឃឹមថា នឹងអាចធ្វើឲ្យ នាងមានជីវិត ជាតួអង្គ “CG” នៅក្នុងខ្សែភាពយន្ត ដែលពួកគេបង្កើតឡើង ដោយខ្លួនឯង៕

អ្នកប្រាកដជា ភ្ញាក់ផ្អើល បន្ទាប់ពី បានដឹងការពិត របស់នារី សិស្សសាលា រូបនេះ
អ្នកប្រាកដជា ភ្ញាក់ផ្អើល បន្ទាប់ពី បានដឹងការពិត របស់នារី សិស្សសាលា រូបនេះ
អ្នកប្រាកដជា ភ្ញាក់ផ្អើល បន្ទាប់ពី បានដឹងការពិត របស់នារី សិស្សសាលា រូបនេះអាវពាសដៃ សម្រាប់នាង Saya

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត