ប្រធានបាល់ទាត់​ទ្វីបអាស៊ី​លោក Salman ប្រកាស​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ប្រធាន FIFA

តេអ៊ីរ៉ង់៖ ប្រធានសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC លោក Sheikh Salman Al-Khalifa បានប្រកាសឈរឈ្មោះ បោះឆ្នោត ដើម្បីប្រជែងតំណែងប្រធាន FIFA ដែលនឹងធ្វើឡើងនាថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៦ខាងមុខនេះហើយ ។

តាមរយៈសារព័ត៌មាន Sky News បានឲ្យដឹងថា បុរសជនជាតិបារ៉ែន (Bahrain) វ័យ៤៩ឆ្នាំរូបនេះដែលបានកាន់តំ ណែងជាប្រធានបាល់ទាត់អាស៊ីតាំងពីថ្ងៃទី០២ ឧសភា ឆ្នាំ២០១៣មកនោះ បានចេញសេចក្តីប្រកាស ក៏ដូចជាដាក់ ពាក្យទៅទីស្នាក់ការកណ្តាលរួចរាល់ហើយក្នុងការប្រជែងតំណែងប្រធាន FIFA ថ្មីទល់នឹងនឹងអនុប្រធានអង្គភាពគ្រប់ គ្រងបាល់ទាត់ពិភពលោកមួយនេះ ។

ទន្ទឹមនឹងនោះដែរ ប្រធានបាល់ទាត់អឺរ៉ុប UEFA លោក Michel Platini, ព្រះអង្គម្ចាស់ប្រទេសហ្ស៊កដានី Ali Bin al-Hussein អគ្គលេខាធិការ FIFA លោក Jerome Valcke អនុប្រធាន FIFA ទទួលបន្ទុកកិច្ចការបាល់ទាត់អាហ្រ្វិក លោក Issa Hayatou សុទ្ធតែបានប្រកាសឈរឈ្មោះ បោះឆ្នោតដូចគ្នារួចរាល់ផងដែរ ៕

ប្រធានបាល់ទាត់​ទ្វីបអាស៊ី​លោក Salman ប្រកាស​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ប្រធាន FIFA