ហេតុ​ការ​រន្ធត់ : ក្មេងប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់ ត្រូវបាន​កាត់​ម្រាមដៃ និង លិង្គ​

Sanofi

​កាលពី​ថ្ងៃទី​11 ខែតុលា មាន​ហេតុ​ការ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង នៅ​ខេត្ត Hunan’s Shaodong​ប្រទេស​ចិន ។ ដោយ​ថ្ងៃកើតហេតុ ក្មេងប្រុស​ម្នាក់​ដែលមាន​អាយុ​5​ឆ្នាំ បានមក​លេង​ផ្ទះ បងប្អូន​ជីដូនមួយ ក្មេងប្រុស​ម្នាក់នេះ មាន​ឈ្មោះថា Xiaoming បាន​រត់​លេង​ចេញចូល បន្ទប់​របស់​នារី​ម្នាក់ ដែលមាន​ឈ្មោះថា Liu ខ​ណះ​ពេលដែល​នាង​កំពុង​ដេក ហើយ​ក្មេងប្រុស​រូបនេះ រត់​លេង​ចេញចូល​ជាច្រើន​ដង នៅក្នុង​បន្ទប់​របស់​នាង ធ្វើ​ឲ្យ​នាង Liu មិនអាច​ដេក​បាន នាង​ក៏មាន​កំហឹង​កើតឡើង នាង​បាន​យក​កន្ត្រៃ និង កាំបិត ហើយ​ចាប់​ក្មេង​តូច​នេះ មក​កាត់​ម្រៀមដៃ​ម្តង​មួយៗ និង កាត់​លិង្គ​។ ក្មេង​តូច​ដោយ មានការ​ឈឺចាប់​ខ្លាំងពេក ក៏​សន្លប់​បាត់ទៅ ។ នាង Liu បន្ទាប់ពី​ឃើញ​ហេតុ​ការ​ណ៏​បែបនេះ ក៏​ភ័យ​ហើយ​រត់គេចខ្លួន​បាត់ទៅ​។​

​អ្នកជិតខាង​ដទៃទៀត​មាន​ភាព​ងឺ​ង​ឆ្ងល់ ក៏​ចូលមក​មើល ហើយក៏​ឃើញ​ក្មេង​តូច​ដេក​ជាមួយ ថ្លុកឈាម​។ បន្ទាប់មក​ក៏បាន​នាំ​ក្មេង​តូច ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេ​ទ្រ ហើយ​រាយ​ការ​ណ៏​ទៅ​ឲ្យ​ប៉ូលីស​តំបន់ មិនយូរប៉ុន្មាន ប៉ូលីស​ក៏បាន​ចាប់ខ្លួន​នាង Liu​។ នាង Liu ក៏បាន​សារភាពថា នាង​ពិតជា​បានធ្វើ​ទង្វើ​នេះ​មែន ព្រោះ​នាង​ខឹង​នឹង​ក្មេងប្រុស​នោះ​ពេក ដែល​ចេះតែ​មក រំខាន​ការ​ដេក​របស់​នាង​។


​ក្រុមគ្រួសារ​របស់​នាង Liu បាន​ប្រាប់​ប៉ូលីស​ថា នាង Liu ជា​មនុស្យ​រោគ​ចិត្ត ព្រោះ​នាង ធ្វើ​អ្វី​ប្លែកៗ មិន​ដូច​គេ​ទេ​។ ប៉ូលីស​កំពុង​ស៊ើបអង្កេត​នឹង​ស្រាវជ្រាវ​បន្ថែមទៀត ក្នុងករណីនេះ ហើយ​ប៉ូលីស​មិនទាន់​ជូន​ដឹ​ណឹ​ង​អ្វី​នៅឡើយ​ទេ​។​

ចំពោះ​ក្មេងប្រុស​ដ៏​កំសត់​នេះ បាន​ស្នាក់នៅ​មន្ទី​ពេទ្យ ជាមួយនឹង​ការឈឺចាប់ ហើយ​អ្វីដែល គួរ​ឲ្យ​សោកស្តាយ​នោះ​គឺ វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ Xiangya បាន​ប្រាប់ថា ដៃ​របស់​ក្មេង ប្រហែលជា​អាច​ពិការ ហើយ​សំរាប់​លិង្គ​របស់គាត់ គឺ​មិនអាច​ត​ភ្ជាប់​វិញ​បានទេ (​ប៉ុន្តែ វេជ្ជបណ្ឌិត​បាន​និយាយ ទៅកាន់​ឪពុកម្តាយ​ក្មេង​ថា ពួកលោក​នឹង​ព្យាយាម​ឲ្យ​អស់ពី សមត្ថភាព​)​។​

ឪពុកម្តាយ​ក្មេងរងគ្រោះ សូម​ឲ្យ​ផ្តន្ទាទោស​ជនដៃដល់​ឲ្យ​ធ្ងន់ធ្ងរ ព្រោះនេះ​ជា​អំពើ អមនុស្ស​ធ​ម័​។ ប្រសិនបើ​ប៉ូលីស​ស្រាវជ្រាវ​ឃើញថា​នាង Liu គ្មាន​រោគ​វិកល​ចារឹក​ទេ នាង Liu អាច​នឹងត្រូវ​ផ្តន្ទាទោស​ជាប់គុក​រហូតដល់ 10 ឆ្នាំ ។ Sithy
(​ប្រភព​: ម៉ែ​ល អន​ឡាញ​)



Related