ប៉ូលិសបឹងទំពុន ចាប់ចោរ លួចម៉ូតូម្នាក់

ភ្នំពេញ៖ ជនសង្ស័យ ជាចោរលួចដ៏សកម្ម ក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុន ត្រូវបានប៉ូលិសបឹងទំពុន ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្នុងផ្ទះលេខ៥១៦  ផ្លូវ៣៧១  ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

លោក ឡូ ភារម្យ នាយនគរបាល ប៉ុស្តិ៍បឹងទំពុន បានអោយដឹងថា ជនសង្ស័យមាន ឈ្មោះ ហ៊ិន នី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនប្រាកដ ទីលំនៅផ្ទះជួល  ផ្លូវលំ  ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ជនសង្ស័យ ធ្វើសកម្មភាពលួចយកម៉ូតូ ០១គ្រឿងម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FH  5517 ដែលជា របស់ជនរងគ្រោះឈ្មោះ សែ ណាឡែន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅចំណុចកើតហេតុខាងលើ ខណៈដែលជនរងគ្រោះ ជិះមកចតទុកក្នុងផ្ទះ ដោយពុំបានចាក់សោរ ហើយជនរងគ្រោះឃើញទាន់ ក៏ឃាត់ខ្លួន តែម្តង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងជាម៉ូតូ ០១គ្រឿងម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FH  5517 ត្រូវបាន បញ្ជូនមកកាន់ អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ប៉ូលិសបឹងទំពុន ចាប់ចោរ លួចម៉ូតូម្នាក់

ប៉ូលិសបឹងទំពុន ចាប់ចោរ លួចម៉ូតូម្នាក់