ចោរចូលប្លន់ផ្ទះ ទីសត្តឃាតជ្រូក ជិតប៉ុស្តិ៍ការពារព្រំដែន អូរបីជាន់ បានសុវត្ថិភាព ក្រោមការសង្ស័យ ពីសមត្ថកិច្ច

បន្ទាយមានជ័យ ៖ ផ្ទះទីសត្តឃាតជ្រូកមួយកន្លែង មានប្តីជាមន្រ្តីយោធា កំពុងតែយាមការពារ ព្រំដែនមិនឆ្ងាយពីផ្ទះ ប្រមាណជាមួយរយម៉ែត្រផង ក្នុងភូមិឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវក្រុមចោរ២នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម វាយប្រពន្ធយកលុយ សរុបជិត២ម៉ឺនដុល្លារ បានដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ច ឬទាហានណាម្នាក់ នៅក្បែរនោះឡើយ កាលពីម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមចោរប្លន់ខាងលើមានគ្នា២នាក់ ម្នាក់មានឯកសណ្ឋានស៊ីវិល និងម្នាក់ទៀតខោអាវប៉ារ៉ាមានកាំភ្លើងខ្លី១ដើម ហើយមុននឹងធ្វើសកម្មភាពប្លន់ ពួកគេបានគោះទ្វារឲ្យម្ចាស់ផ្ទះរងគ្រោះ ជាប្រពន្ធឈ្មោះ វេន សាមឿន អាយុ៣២ឆ្នាំ ប្តីឈ្មោះ ងួន  ធា  អាយុ៣១ឆ្នាំ   មុខរបរជាយោធា   "   ប៉ុស្តិ ច្រករបៀង អូរបីជាន់"ទីលំនៅនៅភូមិ,ឃុំ អូរបីជាន់  ស្រុកអូរជ្រៅ កំពុងដេកលក់ក្នុងផ្ទះ ខណៈ ដែលបុរសជាប្តីធ្វើទាហាន បានទៅយាមប្រចាំការពារព្រំដែននៅខាងមុខផ្ទះប្រមាណ ជា១០០ម៉ែត្រនោះ ក៏បានបើកទ្វារឲ្យស្មាន តែជាប្តីត្រឡប់មក ពីយាមវិញធ្វើឲ្យក្រុមចោរបានឱកាសចូលប្លន់ តែម្តងនិងវាយប្រពន្ធបែកមាត់ និងភ្ជុងកាំភ្លើង និងប្រមូលយកលុយរួម មានប្រាក់ដុល្លារ១២ .២០០ដុល្លារ លុយបាត២២ម៉ឺនបាត ហើយក្រុមចោរបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។

ក្រោយពីកើតហេតុទើបប្តីមកវិញ ក៏មានរាយការណ៍ករណីខាងលើនេះ  និងមានវត្ថុមានលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត និងលោក សិទ្ធ ឡោះ ស្នងការកណ្ដាលព្រហ្មទណ្ឌ រួមនឹងកម្លាំងការិយាល័យជំនាញ ចុះទៅដល់ត្រួតពិនិត្យទីតាំងកើតហេតុ និងសួរនាំជនរងគ្រោះដើម្បីឈានដល់ការស្រាវជ្រាវបង្ក្រាបជនសង្ស័យផងដែរ ។

លោក សិទ្ធ ឡោះ ស្នងការរងនិងជាប្រធានការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ តាមរយះទូរស័ព្ទ ថា  ករណីនេះ សមត្ថកិច្ចក៏កំពុងដួសដៃដួសជើង ស្រាវជ្រាវស៊ើបអង្កេតផងដែរ លោកបន្តថា ក្រោយពីសាកសួរស្រ្តីរងគ្រោះ ម្តងនិយាយចេស ម្តងនិយាយ ចុះ ម្តងលុយមាសនៅត្រង់នោះ នៅត្រង់នេះ ជានិយាយពិបាកការពិចារណា បើការបំភ្លឺពីកូនប្រុស ស្រ្តីរង គ្រោះខាងលើក៏ប្រាប់ថា ម្តាយខ្លួនបានយកពិលទូរស័ព្ទ ឈួលមើលនៅក្នុងបន្ទប់ មិនបានប៉ុន្មានផងថា មានចោរប្លន់ លើសពីនោះទៀតស្ត្រីខាងលើនេះ អះអាងពីពលដ្ឋរស់នៅក្បែរ លំនៅដ្ឋាន ថា គឺពូកែខាង លែងល្បែងជាប្រចាំ ឬខ្លាចប្តីដឹងថាចាញ់ ទើបប្រល្បិចបែបនេះទៅ ។

លោកបានបញ្ជាក់ថា ចំណែកលុយ មាសទាំងអស់ក៏រកឃើញមួយចំនួនផងដែរ តែប្រសិនចោរប្លន់ តើវាទុកអោយ របៀបនេះដែររឺទេ?

បបូរមាត់របស់ជនរងគ្រោះគាត់ថា ចោវាយជាច្រើនដៃ  កាលពីពេលកើតហេតុវេលាម៉ោង១២និង០០នាទី យប់ហើយ សមត្ថកិច្ចទៅដល់កន្លែងកើតហេតុម៉ោង១និង១៥នាទីថ្ងៃខែឆ្នាំដដែលម្តេចក៏បបូរមាត់របស់គាត់ឡើងក្រៀមឡើង បបូមាត់ពណ៌ខ្មៅលឿនម៉្លេះ   ហើយការបំភ្លឺរបស់គាត់ ម្តងថាលុយទុកកន្លែងនេះ ម្តងថា ទុកកន្លែងនោះ ម្តងថាអស់រលីង ម្តងថានៅសល់  រកឃើញវិញហើយការបំភ្លឺរបស់ក្មេងជាកូន ប្រុសរបស់ គាត់ ថាពុំឃើញមាននិងលឺសំលង អ្នកណាក្រៅពីម្តាយ របស់ខ្លួនឡើយតែរឿងនេះខាង សមត្ថកិច្ច មិនសន្និដ្ឋានថា យ៉ាងណានោះទេទុកឲ្យ មហាជនជាអ្នកវាយតំលៃចុះ ៕