នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រាប់ប្រជាពលរដ្ឋ ឲ្យជឿជាក់ លើការដឹកនាំ របស់សម្តេចតេជោ

កណ្តាល ៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង សមាជិក គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងខេត្តកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង បានប្រាប់ឲ្យ ប្រជាពលរដ្ឋជឿជាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទាំងលើការដឹកនាំ និងការការពារបូរណ ភាពទឹកដី ។

ការថ្លែងរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ ២០១៥ នេះ ក្នុងឱកាសដែលរូបលោក អញ្ជើញចុះសំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រជាពល រដ្ឋចំនួន ៣.៨៤២នាក់ ស្ថិតនៅឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានក្រើនរំលឹក និងបញ្ជាក់ជាថ្មីដល់ប្រជាពលរដ្ឋ ក៏ដូចជាសមាជិក គណបក្ស ប្រជាជនទាំងអស់ ត្រូវមានទំនុកចិត្តលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ដែល បានខិតខំយកចិត្តទុកដាក់ ធ្វើការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ដោយប្រយ័ត្នប្រយែងបំផុត។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបន្តថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការផ្ទៀងផ្ទាត់ផែនទីកម្ពុជា ដែលខ្ចីពីអង្គការសហប្រជាជាតិឃើញថា មានលក្ខណៈដូចគ្នាទាំងស្រុង ទៅនឹងផែនទីរាជរដ្ឋាភិបាលកំពុងប្រើ។

នាយឧត្តមសេនីយ៍ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ ជា ពិសេសថែរក្សាសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដែលមានសព្វថ្ងៃ ដើម្បីទុកជាប្រយោជន៍ដល់កូនចៅជំនាន់ ក្រោយៗទៀត និងកុំចាញ់បោកការឃោសនារបស់ជនអគតិមួយចំនួន ដែលតែងតែយកបញ្ហាព្រំដែន និងបញ្ហា ទំនាស់ដីធ្លី ជាដើមយកមកញុះញង់ប្រជាពលរដ្ឋ ក្នុងន័យកេងចំណេញខាងនយោបាយ បម្រើបក្សរបស់ពួកគេ តែប៉ុណ្ណោះ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់យ៉ាងដូច្នេះ «សូមពុក ម៉ែ បងប្អូន ត្រូវជឿជាក់ និងចូលរួមគាំទ្រ ដល់កិច្ចដំណើរការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែន និងបញ្ហាដទៃទៀត របស់រាជរដ្ឋាភិបាល ដើម្បីសុខ សន្តិភាពមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ជាមួយប្រទេសជិតខាង »។

ក្នុងនោះដែរ នាយឧត្តមសេនីយ៍ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនផ្ទាល់ដៃដល់សមាជិកបក្ស និងប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និង ថវិកា ១.០០០ដុល្លារ ស៊ីម៉ង់ត៍ ១០តោន ប្រគេនដល់វត្តក្រាំងគន្ទរ និង សម្ភារៈមួយចំនួនផងដែ ៕