នគរបាលខណ្ឌ ដូនពេញ បង្ក្រាបក្រុមចោរ វាយយកម៉ូតូ និងកាបូបពីរនាក់

ភ្នំពេញ ៖ មុខសញ្ញាវាយយកម៉ូតូនិងកា បូបលុយប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ត្រូវជាប់ខ្នោះរបស់កម្លាំង នគរបាលផ្នែកយុត្ដិធម៌នៃអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ សហការជា មួយនគរបាល ប៉ុស្ដិ៍ស្រះចក ដែលបានបង្ក្រាបនិងចាប់ខ្លួន នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់បាន ធ្វើសកម្មភាពវាយ យកម៉ូតូនិងកាបូបលុយ កាលពីវេលាម៉ោង១និង៣០នាទីរំលង អាធ្រាត្រឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០១៥ ស្ថិតនៅត្រង់ចំណុចផ្លូវR6 កែងផ្លូវ លេខ៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូន ពេញ រួចហើយ បានរត់គេចខ្លួន ។ ក្រោយ ពីបើកការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន អស់រយៈពេលជាច្រើនថ្ងៃមកនេះ ទីបំផុត ជនសង្ស័យទាំងពីរនាក់ ត្រូវបានបង្ក្រាបនិង ចាប់ខ្លួនព្រមទាំងដកហូតវត្ថុតាងមានស្នាប់ ដៃមួយ ចំនួន ប៉ុន្ដែសម្ភារនិងទ្រព្យសម្បត្ដិ របស់ជនរងគ្រោះ ដែលពួកគេលួចកាលពី ពេលកន្លងទៅនោះ មិនបានដកហូតមកវិញ នោះឡើយ ។

មន្ដ្រីនគរបាលបានបញ្ជាក់ថា ជនសង្ស័យ ទី១ ឈ្មោះអៀង ជា ហៅទិត្យ អាយុ៣៧ ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះជួល តាមផ្លូវរថភ្លើង ភូមិទួលគោក សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ និងទី២ ឈ្មោះពិន ភ័ណ ហៅតុល អាយុ៣០ឆ្នាំ មុខរបរស្ដ្រីរកស៊ីផ្លូវ ភេទ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

តាមការបញ្ជាក់ពីសមត្ថកិច្ច នៅវេលា ម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ តន់ ម៉េងហួរ អាយុ២៦ឆ្នាំ មុខរបរបើករថយន្ដ ស្នាក់នៅផ្ទះលេខ២០E0 ផ្លូវលេខ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ត្រូវបានជន សង្ស័យទាំងនេះនិងបក្ខពួកវាយយកម៉ូតូម៉ាក ស្កុបពី ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1WC-8945 ព្រមទាំងយកកាបូប លុយ ដែលមានទឹកប្រាក់២២០ដុល្លារ ព្រម ទាំងប័ណ្ណបើកបរផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ស្ថិត ក្រោមការសួរនិងឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទា ទោសតាមផ្លូវច្បាប់ ។

អធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានបញ្ជាក់ថា បក្ខពួកមួយ ចំនួនទៀតរបស់ជនសង្ស័យ ដែលកំពុងរត់ គេចខ្លួននោះ ស្ថិតក្រោមការតាមប្រមាញ់ពី សំណាក់កម្លាំងសមត្ថកិច្ចរបស់លោក ដើម្បី យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

នគរបាលខណ្ឌ ដូនពេញ បង្ក្រាបក្រុមចោរ វាយយកម៉ូតូ និងកាបូបពីរនាក់