​រថយន្ត​ដឹក​ត្រី​បុក និង​កិន​កម្មការិនី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម

ខេត្តកណ្តាល​៖​កម្មការិនី​កាត់ដេរ​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ត្រី​ធន់​តូច​មួយគ្រឿង​បើក​បុក និង​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោចអាធ័ម ខណៈ​កំពុង​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅធ្វើ​ការ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥​នេះ ស្ថិតនៅ​លើផ្លូវ​លេខ​២១A ភូមិ​១​ក ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។ ជនរងគ្រោះ​មាន ឈ្មោះ ពៅ ស្រី​រី​ន អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ។ 

​    ​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ពេលដែល​នារី​រងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ម៉ាក់ ស៊ុយ​ស៊ូ​គី​ឡេ​ត តែម្នាក់ឯង ចេញ ពី​ផ្ទះ​ស្ថិតនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ស្រាប់​រថយន្ត​បង្ក បាន​បើក​ជែង​គេ​ជែង​ឯង ក៏​ទៅបុក និង​កិន​នារី​រងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង ។ បន្ទាប់ពី​បង្កហេតុ​អ្នកបើក​បរបាន​បើករថយន្ត​គេច​បាត់ស្រមោល​៕ 