​ប៉េតង់​កម្ពុជា​នឹង​ទៅ​ប្រកួត​ជើង​ឯកប៉េតង់​ពិភពលោក​ ដើម​ខែ​ក្រោយ​នេះ នៅ​ថៃ


​ប៉េតង់​កម្ពុជា​នឹង​ទៅ​ប្រកួត​ជើង​ឯកប៉េតង់​ពិភពលោក​ ដើម​ខែ​ក្រោយ​នេះ នៅ​ថៃ

សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា​នឹង​បញ្ជូន​ក្រុម​កីឡាករ​២​ប្រភេទ (នារី និង​យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ) ​ទៅ​ចូល​រួម​ប្រកួត​ជើង​ឯក​ពិភព​លោក ដែល​ធ្វើ​ឡើង​នៅ​​ក្នុង​ប្រទេស​ថៃ ដើម​ខែ​ក្រោយ​នេះ។

 

​ប៉េតង់​កម្ពុជា​នឹង​ទៅ​ប្រកួត​ជើង​ឯកប៉េតង់​ពិភពលោក​ ដើម​ខែ​ក្រោយ​នេះ នៅ​ថៃ
រូបភាព​ក្រុម​ប៉េតង់​កម្ពុជា​កាល​ធ្វើ​ម្ចាស់​ផ្ទះ​ប៉េតង់​ជើង​ឯក​អាស៊ាន

 

លោក អឹម ផាត ​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​ប៉េតង់​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ក្រុម​យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ​ដែល​កម្ពុជា​នឹង​បញ្ជូន​ទៅ​ចូល​រួម​ប្រកួត​ជើង​ឯក​ប៉េតង់ពិភព​លោក​នេះ ​មាន​​​៤​នាក់ (ស្រី​១ ប្រុស​៣​នាក់ ) ​អម​ដោយ​គ្រូ​បង្ហាត់​ម្នាក់ ​និង​អ្នក​ដឹក​នាំ​ទៅ​ជាមួយ​ម្នាក់​ទៀត ដែល​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​២៥​ខែ​តុលា​នេះ ហើយ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១​ដល់​ទី​៤​ខែ​ក្រោយ។ ចំណែក​ឯ​ខាង​នារី​វិញ មាន​ចំនួន​កីឡា​ការិនី​៤​នាក់​ដូច​គ្នា (អម​ដោយ​គ្រូ​បង្ហាត់​ម្នាក់ ​និង​អ្នក​ដឹក​នាំ​) ដោយ​ចេញ​ទៅ​ថៃ​នៅ​ថ្ងៃ​ទី​២៩ ​ព្រោះ​ការ​ប្រកួត​ធ្វើ​នៅ​ថ្ងៃ​ទី​៥​ដល់​ទី​៨ ​ក្រោយ​ក្រុម​យុវជន។ ចំពោះ​វិញ្ញាសា​នៃ​ការ​ប្រកួត​វិញ បែងចែក​ជា​២​ប្រភេទ​គឺ​វាយ​៣​នាក់​ស្មើ ​និង​វាយ​យក​ពិន្ទុ។

 

ចំពោះ​ចំនួន​ប្រទេស​ដែល​ចូល​រួម​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ​ខាង​លើ លោក អឹម ផាត ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ពោល​គឺ​ទាល់​តែ​ដល់​ថ្ងៃ​បើក​កម្មវិធី​ទើប​មាន​ការ​ប្រកាស​ជា​ផ្លូវការ។

 

កម្ពុជា​ក៏​កំពុង​តែ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើង​ឯក​ទ្វីប​អាស៊ី​លើក​ទី​១៩​ផង​ដែរ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៩​ខែ​ធ្នូ ឆ្នាំ​២០១៥​ខាង​មុខ​នេះ ដោយ​រំពឹង​ថា ​នឹង​មាន​ប្រទេស​ចូល​រួម​ប្រហែល​ជា​១៥​ប្រទេស​ប៉ុណ្ណោះ ​ព្រោះ​ថា​ប្រទេស​នៅ​ទ្វីប​អាស៊ី​ខ្លះ​មិន​ទាន់​ចូល​ជា​សមាជិក​សហព័ន្ធ​កីឡា​ប៉េតង់​នៅ​ឡើយ​ទេ។

 

​ប៉េតង់​កម្ពុជា​នឹង​ទៅ​ប្រកួត​ជើង​ឯកប៉េតង់​ពិភពលោក​ ដើម​ខែ​ក្រោយ​នេះ នៅ​ថៃកីឡាការិនី កែ ឡេង ម្ចាស់​មេដាយ​មាសប៉េតង់​ពិភព​លោក និង​យុវជន​ជម្រើស​ជាតិ​កម្ពុជា

 

​ប៉េតង់​កម្ពុជា​នឹង​ទៅ​ប្រកួត​ជើង​ឯកប៉េតង់​ពិភពលោក​ ដើម​ខែ​ក្រោយ​នេះ នៅ​ថៃកីឡាករ​ប៉េតង់​យុវជន​​ជម្រើស​ជាតិ​កម្ពុជា

 

 

ចុចអាន៖ នាយកដ្ឋាន​កីឡា​ ស្នើ​ក្រសួង​អប់រំ ដាក់កីឡា​​​ប៉េតង់ និង​វាយ​កូន​ឃ្លី​លើ​តុ​​ដាក់​​​​ចូល​ក្នុង​កម្មវិធី​ប្រកួត៣​កម្រិត​ទូទាំង​ប្រទេស

 

 

អត្ថបទ៖ មុន្នី រម្យ