Martial ​​ឈ្នះ​ពាន​កីឡាករ​ល្អ​​បំផុត​​ប្រចាំ​ខែ​​កញ្ញា ​នៅ​ EPL


Martial ​​ឈ្នះ​ពាន​កីឡាករ​ល្អ​​បំផុត​​ប្រចាំ​ខែ​​កញ្ញា ​នៅ​ EPL

ខ្សែ​ប្រយុទ្ធ​​វ័យ​ក្មេង​ចំណូល​ថ្មី​​ Anthony Martial ​របស់​ក្រុម​ Manchester United ​បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​​ប្រចាំ​ខែ​កញ្ញា នៅ Premier League (Barclays Player of the Month) បន្ទាប់​ពី​កីឡាករ​​វ័យ​១៩​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​បិសាច​ក្រហម​។

 

Martial ​​ឈ្នះ​ពាន​កីឡាករ​ល្អ​​បំផុត​​ប្រចាំ​ខែ​​កញ្ញា ​នៅ​ EPL

 

កីឡាករ​ជម្រើស​ជាតិ​បារាំង​ Martial ​បាន​​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ Man Utd មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ផ្ទេរ​ពី​ Monaco ទៅ​ Old Trafford តម្លៃ​​៣៦​លាន​ផោន និង​​ស៊ុត​ចូល​ទី​៣​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​២​ប្រកួត​ដំបូង​នៅ​ Premier League។ ជា​ពិសេស គឺ​គ្រាប់​បាល់​ Solo ដែល​រូប​គេ ​អូស​ស៊ុត​ចូល​ទី​ហង្ស​ក្រហម Liverpool។

 

Martial ​​ឈ្នះ​ពាន​កីឡាករ​ល្អ​​បំផុត​​ប្រចាំ​ខែ​​កញ្ញា ​នៅ​ EPL

 

Martial ក៏​បាន​ជាប់​ជា​ Man of the Match ២​ប្រកួត​ផង​ដែរ កាល​ខែ​កញ្ញា ពោល​គឺ​កាល​ប្រកួត​ឈ្នះ​ Southampton ​៣-២ និង​ឈ្នះ​ Sunderland ៣-០ នៅ​ Old Trafford។

 

ចំណែក​ឯ​អ្នកចាត់ការ​ល្អ​បំផុត ប្រចាំខែ​កញ្ញា​ គឺ​បាន​ទៅ​លើ​លោក​ Mauricio Pochettino អ្នកចាត់ការ​ក្រុម​មាន់​ខ្នាយ​មាស​ Tottenham Hotspur។

 

Martial ​​ឈ្នះ​ពាន​កីឡាករ​ល្អ​​បំផុត​​ប្រចាំ​ខែ​​កញ្ញា ​នៅ​ EPL

 

Spurs ឈ្នះ​ទាំង​៣​ប្រកួត នៅ​ Premier League កាល​ខែ​មុន ​ដោយ​ឈ្នះ​ Sunderland ១-០, ឈ្នះ​ Crystal Palace ១-០ និង​ ឈ្នះ​​ Manchester City ៤-១ ទៀត។ ប្រកួត​បន្ទាប់​​ អ្នកចាត់ការ​​វ័យ​៤៣​ឆ្នាំ​រូប​នេះ នឹង​ដឹក​នាំ​ក្រុម​​ស្វាគមន៍​​​ Liverpool ដែល​ដឹក​នាំ​ដោយ​អ្នកចាត់ការ​​ថ្មី​ Jurgen Klopp ​នៅ​ White Hart Lane ​នា​​ថ្ងៃ​សៅរ៍​ស្អែក​នេះ៕

 

-ចុចអាន៖ ទម្រង់​ ៤-២-៣-១ របស់​ Klopp ពេល​ដឹក​នាំ​ Liverpool ទៅ​ជា​យ៉ាង​ណា​វិញ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror