ផឹកស្រា មិនហូបបាយ ខ្យល់គស្លាប់ នៅស្រុកកៀនស្វាយ

កណ្តាល៖ បុរសវ័យចំណាស់ម្នាក់ ផឹកស្រាជាប្រចាំ ដោយមិនហូបបាយ បណ្តាលអោយកើត ជាខ្យល់គស្លាប់ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៥និង៣០នាទី ស្ថិតនៅក្នុងវត្តកោះសត្ថារាម ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោក វ៉េង កុសល នាយប៉ុស្តិ៍រដ្ឋបាល ឃុំគគីរ បានប្រាប់ថាជនរងគ្រោះ មានឈ្មោះ តាមឿន ភេទប្រុស អាយុ ប្រហែល៦០ឆ្នាំ មកស្នាក់នៅក្នុងវត្ត ជាង១ឆ្នាំមកហើយ មានស្រុកកំណើត នៅស្រុកកំចាយមា ខេត្តព្រៃវែង។

លោកថាក្រោយពីកើតហេតុសមត្ថកិច្ច បច្ចេកទេសចុះទៅធ្វើការត្រួតពិនិត្យ ឃើញជនរងគ្រោះស្លាប់ ដោយខ្យល់គ សាកសពជនរងគ្រោះ ត្រូវបានព្រះសង្ឃ បូរជានៅក្នុងវត្ត៕

ផឹកស្រា មិនហូបបាយ ខ្យល់គស្លាប់ នៅស្រុកកៀនស្វាយ
ផឹកស្រា មិនហូបបាយ ខ្យល់គស្លាប់ នៅស្រុកកៀនស្វាយ
ផឹកស្រា មិនហូបបាយ ខ្យល់គស្លាប់ នៅស្រុកកៀនស្វាយ
ផឹកស្រា មិនហូបបាយ ខ្យល់គស្លាប់ នៅស្រុកកៀនស្វាយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត