ឃាត់ខ្លួនស្រ្តីកំហូច ប្រើល្បិច ចូលទិញទំនិញ បន្លំលួចកាបូបលុយ

ភ្នំពេញ៖ ស្ត្រីកំហូចមា្នក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានប្រជាពលរដ្ឋ នាំគា្នឃាត់ខ្លួនប្រគល់ឱ្យ នគរបាលប៉ុស្តិ៍ទួលសង្កែ បនា្ទប់ពីស្រ្តីរូបនេះ ប្រើល្បិចចូលទៅរកទិញទំនិញ ហើយបន្លំលួចយកកាបូប លុយពីអ្នកលក់។ ហេតុការណ៍នេះ បានកើតឡើងបង្ក ឲ្យមានការភា្ញក់ផ្អើល កាលពីព្រឹកថ្ងៃទី១៥ តុលាឆ្នាំ ២០១៥ នៅផ្ទះលក់ទំនិញលេខ1A ផ្លូវ១០៣ ក្រុមទី១៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ស្ត្រីជាជនសង្ស័យ ដែលត្រូវប្រជពលរដ្ឋ ចាប់ឃាត់ខ្លួនយកទៅប្រគល់ឲ្យនេះ មានឈ្មោះដា វី អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ រីឯជនរងគ្រោះជាម្ចាស់ផ្ទះលក់ទំនិញ ឈ្មោះ លី ម៉េងលាង ភេទប្រុស អាយុ៤២ឆ្នាំ ជាប្តី្ត និងប្រពន្ធឈ្មោះ ហេង ស៊ាងហោ អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះលេខ1A ផ្លូវ103 ក្រុម១៣ ភូមិ-សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

ប្រភពព័ត៌មានពីម្ចាស់ផ្ទះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុមាន ស្ត្រីជនសង្ស័យនិងបក្ខពួក ចំនួន២នាក់ទៀត សរុប៣នាក់ ប្រុស២ស្រី១ បានជិះម៉ូតូ២គ្រឿង មកឈប់នៅមុខផ្ទះរបស់គាត់ ក្នុងនោះ មាន២នាក់ស្រី១ប្រុស១ ដើរចូលទៅក្នុងផ្ទះរបស់គាត់ ធ្វើជាសួរកទិញទំនិញដោយ ទុកឱ្យស្ត្រីជាជន សង្ស័យខាងលើអង្គុយចាំនៅលើម៉ូតូម៉ាក សង់កូរ៉េមិនចាំស្លាកលេខ ចម្ងាយពីផ្ទះប្រហែល២០ម៉ែត្រ ។ បន្ទាប់មកពួកគេចូល ទៅដល់ផ្ទះធ្វើជាសួរកទិញអីវ៉ាន់ ស្រាប់តែបក្ខពួកម្នាក់ទៀត ឆ្លៀតឱកាសដើរចូលទៅក្នុងផ្ទះ ហើយពេលរូបគាត់ ជាម្ចាស់ផ្ទះភ្លេចខ្លួន ដោយជាប់រវល់និយាយជាមួយ និងបក្ខពួកគេម្នាក់ផ្សេងទៀត ជនម្នាក់នេះក៏លួចយកកាបូបលុយ រត់ចេញមកក្រៅផ្ទះបំណងឡើងជិះម៉ូតូ ប៉ុន្តែត្រូវបានគាត់ឃើញទាន់ ទើបស្រែកឆោឡោឮដល់អ្នកជិតខាង នាំគា្នជួយដេញចាប់ដណ្តើមបាន កាបូបលុយមកវិញ រីឯបក្ខពួក២នាក់នោះ ក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។

ម្ចាស់ផ្ទះឲ្យដឹងទៀតថា ពេលនោះគាត់ឃើញ នៅសល់តែស្ត្រីជនសង្ស័យមា្នក់ខាងលើ ក៏ស្រែកឲ្យប្រជាពលរដ្ឋ ជួយដេញចាប់បានព្រួត វាយម្នាក់មួយដៃម្នាក់មួយជើង ទើបយកទៅប្រគល់ឲ្យ នគរបាលប៉ុស្តិ៍ទួលសង្កែ ចាត់ការតាមច្បាប់ ។

ខណៈនោះដែរសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FA-4017 ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕

ឃាត់ខ្លួនស្រ្តីកំហូច ប្រើល្បិច ចូលទិញទំនិញ បន្លំលួចកាបូបលុយ
ឃាត់ខ្លួនស្រ្តីកំហូច ប្រើល្បិច ចូលទិញទំនិញ បន្លំលួចកាបូបលុយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត