ញ៉ាំ​ត្រី​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់ឆ្អឹង

សុខភាព៖​ការស្រាវជ្រាវ​ដ៏​ធំ​មួយ​បាន​បង្ហាញថា ស្ត្រី​ដែល​ញ៉ាំ​ត្រី​ជា​ទៀងទាត់​អាចមាន​ការថយចុះ​ហានិភ័យ​ក្នុង​ការវិវត្ត ទៅជា​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។ អ្នកស្រាវជ្រាវ​ជនជាតិ​ស៊ុយអែត​បាន​រកឃើញថា នៃ​ស្ត្រី​លើសពី​៣២.០០០​នាក់​ដែល​ពួកគេ​ត្រូវបាន​គេ​តាមដាន​អស់​រយៈពេល​ជិត ៨​ឆ្នាំ​, អ្នក​ដែល​បាន​ញ៉ាំ​ត្រី​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍ គឺមាន​២៩%​ហាក់ដូចជា​មិន​វិ​វត្ត​ទៅជា​ជំងឺ​រលាក​សន្លាក់ឆ្អឹង​នោះ​ទើ​បើ​ធៀប នឹង​ស្ត្រី​ដទៃទៀត​។​

​អ្នកស្រាវជ្រាវ​បានធ្វើ​សេចក្តីរាយការណ៍​នៅក្នុង Annals of Rheumatic Disease ថា ខ្លាញ់ត្រី ដូចជា​ត្រី​សាល់​ម៉ុង​, ត្រី​ស្បៃ​កា និង​ត្រី​សមុទ្រ​ហាក់ដូច​ជាមាន​ប្រយោជន៍​។ ត្រី​ទាំងនោះ​ផ្សំ​ពី​ខ្លាញ់​ទប់ទល់​ប្រឆាំងនឹង​ការ​រលាក ដែល​ត្រូវបាន​គេ​ហៅថា អូ​មេ​ហ្គា ៣ និង​ស្ត្រី​ដែល​បាន​ញ៉ាំ​អូ​មេ​ហ្គា​៣​នេះ​ខ្ពស់​បានបង្ហាញ​ពី​ពាក់កណ្តាល នៃ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់​នេះ​។​

​អ្នកឯកទេស​បាន​និយាយថា ការស្រាវជ្រាវ​មិនបាន​បង្ហាញថា ការ​ញ៉ាំ​ត្រី​ការពារ​ជំងឺ​ការឈឺ​សន្លាក់​នោះទេ​។ ប៉ុន្តែ​វា​មាន​មូលដ្ឋានគ្រឹះ​ជីវសាស្ត្រ​ដើម្បី​ជឿថា ត្រី​អាច​នាំអោយមាន​ការការពា​រ​មួយចំនួន​។ ជំងឺ​រលាក​សន្លាក់​ត្រូវបាន​បង្កឡើង​ដោយ​ប្រព័ន្ធ​ភាពស៊ាំ​វាយប្រហារ​ខុស ទៅលើ​សន្លាក់​ដែលនាំអោយ​មានការ​រលា​ក​រ៉ាំរ៉ៃ​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣​ជួយ​បន្ថយ​ការ​រលា​កបាន​។​

​វេជ្ជបណ្ឌិត Daniel Solomon ជា​គ្រូពេទ្យ​ឯកទេស​ជំងឺ​ឆ្អឹង​បាន​និយាយថា នេះ​ផ្តល់នូវ​គម្រូ​ជីវសាស្ត្រ​ដែល​គួរអោយ​ជឿទុកចិត្ត​បាន​។ លោក​បាន​និយាយ​បន្តថា ការស្រាវជ្រាវ​ក៏​ស្ថិតនៅក្នុង​បន្ទាត់​ជាមួយនឹង​ការស្រាវជ្រាវ​ពីមុន ដែល​បាន​ផ្សារភ្ជាប់​ការ​ញ៉ាំ​អូ​មេ​ហ្គា​៣​ខ្ពស់​ជាមួយនឹង​ការថយចុះ​ជំងឺ​នៃ សកម្មភាព​ចំពោះ​អ្នក​ដែលមាន​ជំងឺ​រលាក​សន្លាក់​រួចមក​ហើយ​។ គាត់​បញ្ជាក់ថា អ្វីដែល​ទាក់ទាញ​អំពី​ការស្រាវជ្រាវ​ថ្មី​គឺថា ពួកគេ​បាន​បង្ហាញថា រង្វាស់​ចំណីអាហារ​អាចជួយ​ទប់​ឪ​កាស​ក្នុង​ការវិវត្ត​ទៅជា​ជំងឺ​រលាក សន្លាក់​បាន​។​

​វេជ្ជបណ្ឌិត  Diane Horowitz​ជា​គ្រូពេទ្យ​ឯកទេស​ជំងឺ​ឆ្អឹង​ដែល​មកពី​សាកលវិទ្យាល័យ North Shore បាន​និយាយថា នេះ​មិនមែន​មានន័យថា ត្រី​នឹង​ការពារ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​នោះទេ​។ គាត់​បាន​និយាយថា កត្តា​ជាច្រើន រួមមាន​ហ្សែ​ន​ជាដើម​នោះ ត្រូវបាន​គេ​ជឿថា​មានការ​ប៉ះពាល់​ដល់​ហានិភ័យ​របស់​មនុស្ស​ក្នុង​ការវិវត្ត ទៅជា​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។ ហើយ​មិនមាន​នរណាម្នាក់​ដែលមាន​ជំងឺ គួរតែ​បន្ទោស​ខ្លួន​គាត់​ដោយសារតែ​ទម្លាប់​នៃ​ការ​ញ៉ាំ​ពី​អតីតកាល​របស់ គាត់​នោះទេ​។ ហ៊ូ​រ៉ូ​វីត​បាន​និយាយថា ជាទូទៅ ការបញ្ចូល​ត្រី​នៅក្នុង​អាហារ​របស់​អ្នក​គឺជា​ចលនា​មួយ​ដែល​ផ្តល់នូវ សុខភាព​។ ប្រសិនបើ​អ្នក​ចង់​បង្កើត​នូវ​ការផ្លាស់ប្តូរ​អាហារ​ដែល​ផ្តល់នូវ​សុខភាព នោះ​, អ្នក​អាច​ញ៉ាំ​អាហារ​ដែលមាន​ត្រី​ជំនួស​អោយ​ការ​ញ៉ាំ​សាច់​យ៉ាងហោចណាស់ ម្តង​ក្នុង​មួយ​សប្តាហ៍​។​

​ចំពោះ​ការស្រាវជ្រាវ Alicja Wolk ដែល​មកពី​វិទ្យាស្ថាន Karolinska បានធ្វើការ​ស្រាវជ្រាវ​លើ​មនុស្ស​វ័យ​កណ្តាល​៣២.២៣២​នាក់ និង​ស្ត្រី​ជនជាតិ​ស៊ុយអែត​វ័យ​ចំណាស់​ដែល​បាន​បំពេញ​នូវ​សំនួរ​ទាក់ទង​នឹង ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​របស់​ពួកគេ​។ ការតាមដាន​ជា​មធ្យម​ជិត​៨​ឆ្នាំ​, ២០៥​នាក់​នៃ​ស្ត្រី​ទាំងនោះ​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​មាន​ជំងឺ រលាក​សន្លាក់ឆ្អឹង​។​

​សរុបមក​, ស្ត្រី​ដែល​បាន​និយាយថា ពួកគេ​បាន​ញ៉ាំ​ត្រី​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍ គឺមាន​២៩%​ហាក់ដូចជា​មិន​វិ​វត្ត​ទៅជា​ជំងឺ​រលាក​សន្លាក់ឆ្អឹង​នោះទេ បើ​ធៀប​ទៅនឹង​ស្ត្រី​ដែល​កម្រ​ញ៉ាំ​ត្រី​នោះ​។ ហើយ​នេះ​ក៏​ស្ថិតនៅ​ជាមួយនឹង​កត្តា​ដទៃទៀត​ដូចជា ការជក់បារី​, ឡើង​ទម្ងន់ និង​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ដទៃទៀត​ផងដែរ​។​

​អ្នកស្រាវជ្រាវ​បាន​និយាយថា ការផ្សារភ្ជាប់​គ្នា​ហាក់ដូចជា​ត្រូវបាន​ពន្យល់​ដោយ​ការ​ញ៉ាំ​អូ​មេ​ហ្គា​៣ ។ ពួកគេ​បាន​ប៉ាន់​ស្មានថា ស្ត្រី​ដែល​ញ៉ាំ​អូ​មេ​ហ្គា ៣​ច្រើនជាង ០,២១​ក្រាម​ក្នុង​មួយថ្ងៃ​អស់​ពេល​ជាច្រើន​ឆ្នាំ មានការ​ថយចុះ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​ជាង​ស្ត្រី​ដែល​ញ៉ាំ​អូ មេ​ហ្គា​៣​តិចជាង​នេះ នោះ​ដល់​ទៅ​៥២%​។​

​ការស្រាវជ្រាវ​បាន​មើល​ទៅលើ​ការ​ញ៉ាំ​ត្រី​ទាំងមូល​ហ និង​មិន​ការប្រើ​ថ្នាំ​ខ្លាញ់ត្រី​នោះទេ​។ សូ​លូ​ម៉ូ​ន​បាន​និយាយថា យើង​ត្រូវការ​ការស្រាវជ្រាវ​បន្ថែម​ដើម្បី​អោយដឹងថា​តើ​វា​នឹងត្រូវ​បាន ឃើញ​ក្នុងចំនោម​អ្នក​ដែល​ប្រើ​ថ្នាំ​គ្រាប់​ឬ​យ៉ាងណា​។​

​ហ៊ូ​រ៉ូ​វីត​បាន​សម្គាល់​ឃើញថា ខ្លាញ់ត្រី​អាច​ប្រែប្រួល​ចំពោះ​គុណភាព​។ លើសពីនេះ​, ត្រី​ទាំងមូល​ផ្តល់នូវ​សារជាតិ​ចិញ្ចឹម​សំខាន់​ដទៃទៀត​សម្រាប់​សុខភាព ហើយ​អាច​ជំនួស​លើ​អាហារ​ដែល​មិន​ផ្តល់នូវ​សុខភាព​ដូចជា សាច់​មិន​ឆ្អិន​ជាដើម​។ ខ្ញុំ​គិតថា វា​ល្អប្រសើរ​ដើម្បី​សំដៅលើ​ការ​ញ៉ាំ​ត្រី​បន្ថែម​ក្នុង​អាហារ​របស់​អ្នក​។​

​ដោយយោង​តាម Arthritis Foundation បានអោយដឹងថា នៅ​សហរដ្ឋអាមេរិក​, ប្រហែល​មនុស្សពេញវ័យ​១,៣​លាន​នាក់​មាន​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។ ស្ត្រី​គឺមាន​ហានិភ័យ​ខ្ពស់ជាង​បុរស ហើយ​អ្នក​ជក់បារី​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់​។​

​វេជ្ជបណ្ឌិត Patience White បាន​និយាយថា មធ្យោបាយ​ល្អ​បំផុត​ដែល​មនុស្ស​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក សន្លាក់ឆ្អឹង​បាន​គឺ​កុំ​ជក់បារី ជាពិសេស​ប្រសិនបើ​ពួកគេ​មាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​នេះ​ស្រាប់​។​

​គាត់​បា​និយាយថា ត្រី​គឺ​ល្អ​សម្រាប់​អ្នក​សម្រាប់​ហេតុផល​ជាច្រើន​។ ប៉ុន្តែ​ខ្ញុំ​មិន​ចង់អោយ​មនុស្ស​គិតថា ប្រសិនបើ​ពួកគេ​ញ៉ាំ​ត្រី​, ពួកគេ​នឹងមិន​វិ​វត្ត​ទៅជា​ជំងឺ​រលាក​សន្លាក់​នោះទេ​។ វា​ជា​រឿង​ចាំបាច់​ក្នុង​ការឈប់​ជក់បារី​។​

​គាត់​បាន​បន្ថែមថា របៀប​រស់នៅ​ល្អ រួមមាន ការធ្វើ​លំ​ហាត់ប្រាណ និង​ការរក្សា​ទម្ងន់​, មិន​អាចជួយ​ការពារ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​នោះទេ ប៉ុន្តែ​វា​នឹង​ជម្រុញ​អោយ​គាត់​មាន​សភាព​ប្រសើរ​ដើម្បី​គ្រប់គ្រង​ជំងឺ ប្រសិនបើ​ពួកគាត់​បាន​វិ​វត្ត​ទៅជា​ជំងឺ​នោះ៕

ញ៉ាំ​ត្រី​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់ឆ្អឹង