ពលរដ្ឋ​ក្រីក្រ​ជីក​ជន្លេន​លក់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​

​ខេត្តកំពង់ឆ្នាំង​៖ មុខរបរ​ជីក​ជន្លេន​លក់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ មួយចំនួន​នៅក្នុង​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ គឺជា​មុខរបរ​បន្ទាប់បន្សំ​មួយ​ដែលជា​ទម្លាប់ ជា​រៀង រាល់​ឆ្នាំ​នៅក្នុង​រដូវវស្សា ដោយ​ពួកគាត់​អា​ចរក​ចំណូល​ក្នុង​១​ព្រឹកៗ​បាន​ប្រមាណ​៥​ពាន់​រៀល សំរាប់​ដោះស្រាយ​ការរស់នៅ​របស់​គ្រួសារ​។​ ​ ​

នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​វាលស្រែ​ជាប់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ទឹក​ ​ហូត ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ប្អូនប្រុស ស៊ុន សុ​ភី អាយុ​១៥​ឆ្នាំ កំពុងកាន់​ចបកាប់​គាស់​កាយ ដីស្រែ​រក​ជន្លេន​ជាមួយ​អ្នកភូមិ​១​ក្រុម បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​ប្អូនប្រុស​ ​រស់នៅក្នុង​ភូមិ​ទឹក​ហូត ចំណែក​អ្នកមួយ​ចំនូ​ន​ទៀត​នៅក្នុង​ភូមិ​ត្រពាំង​ក្របៅ ឃុំ​ទឹក​ហូត នៅ ពេលព្រឹក ពេលទំនេរ​ពី​ការងារ​ក្នុង​រដូវវស្សា រូប​ប្អូន និង​អ្នកស្រុក​ក្នុងភូមិ​តែង​នាំគ្នា​ចេញមក​ជីក​ ​កាប់​គាស់​តាម​ដីស្រែ​ទំនេរ​ដែល​គេ​មិនបាន​ធ្វើ ដើម្បី​រក​ជន្លេន​យកទៅលក់​អោយ​ម៉ូយ យកប្រាក់ ផ្គត់ផ្គង់​ជីវភាព​បន្ទាប់បន្សំ​នៅក្នុង​គ្រួសារ​។​ ​

​ប្អូនប្រុស​បាន​និយាយ​អោយដឹងទៀតថា​៖ ជា​រៀងរាល់ឆ្នាំ​នៅក្នុង​រដូវវស្សា អ្នកស្រុក​ក្នុង ភូមិ ឃុំ​មួយចំនួន ដែលមាន​ការខ្វះខាត​តែង​នាំគ្នា​មក​ជីក​កាប់​គាស់​រក​ជន្លេន​យកទៅលក់​អោយ​ ​ម៉ូយ​ក្នុង​ពេលព្រឹក​ជា​រៀងរាល់ថ្ងៃ ដែល​ក្នុង​១​ព្រឹក​ពី​ព្រលឹម​ដល់​ម៉ោង​១០​ព្រឹក គេ​អាច​កាប់​គាស់​ ​ដីស្រែ​រក​ជន្លេន​បាន​ពី​១​គីឡូ​ទៅ​២​គីឡូ ទៅតាម​សណ្ឋាន​ភាព​ដី​ដែល​សំបូរ​ជន្លេន​ឬក៏​អត់ ហើ​ ​យ​អាច​យកទៅលក់​អោយ​ម៉ួ​យ​ដែល​គេ​បាន​ចុះមក​ទិញ​ផ្ទាល់​ដល់​ស្រែ ដោយ​អាច​លក់បាន ថ្លៃ​ពី​២៥០០​រៀល​ទៅ​៣.០០០​រៀល និង​គេ​អាច​រកប្រាក់​ចំណូល​ក្នុង​១​ព្រឹកៗ ប្រមាណ​ពី​៣​ពាន់ ទៅ​៦​ពាន់​រៀល​តែប៉ុណ្ណោះ​មិន​ច្រើន​នោះទេ​។​ចំណែក​ម៉ូយ​ដែល​គេ​ជិះ​ម៉ូតូ​មក​ទិញ​ជន្លេន​រៀងរាល់​ព្រឹក​យកទៅលក់​បន្ត​អោយ​អ្នក​ន​សាទ​ត្រី​នោះ ធ្លាប់​ប្រាប់​អ្នកភូមិ​ថា​គាត់​យកទៅលក់ បន្ត អោយ​អ្នក​រាយ​សន្ទូច បាន​ថ្លៃ​ក្នុង​១​គីឡូ​៤​ពាន់​រៀល​។​ ​ ​

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទឹក​ហូត​បានអោយដឹងថា​៖ ការប្រកបមុខរបរ​ជីកា​ប់ គាស់​ដីស្រែ​ដែល​ទំនេរ រក​ជន្លេន​យកទៅលក់​របស់​អ្នកភូមិ​ខាងលើនេះ ក៏មាន​ផលប៉ះពាល់ ដល់​ម្ចាស់​ដីស្រែ​ធ្វើ​អោយគេ​មិន​សប្បាយចិត្ត​ផងដែរ ដោយ​កន្លងមក​បានកា​ប់​គាស់​ដីស្រែ របស់គេ​អោយ​ក្រហេង​ក្រហួង និង​ធ្វើអោយ​ដីស្រែ​មួយចំនួន​ឡើង​ទួលរ​ដេ​បរ​ដុប ជាហេតុ​ធ្វើ អោយគេ​លំបាក​ភ្ជួរ​រាស់​ក្នុងពេល​ធ្វើស្រែ​។ ហេតុនេះ​សមត្ថកិច្ច​សុំ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែល​ប្រកបមុខរបរ​ជី​កជ ន្លេ​ន ជួយ​កកាយ​ដីស្រែ​លប់​អោយបាន​រាបស្មើ​អោយគេ​វិញ​ផង ក្រោយពេល​ជីក​កាប់​គាស់​ដី ស្រែ​រក​ជន្លេន​រួច ដើម្បី​ជៀសវាង​ការកើតមាន​ទំ នា​ស់​ជាមួយ​ម្ចាស់ ស្រែ​៕ រិ​ទ្ធិ ជ័យ

KA-16-10-2015-11 KA-16-10-2015-12 KA-16-10-2015-13 KA-16-10-2015-14 KA-16-10-2015-15 KA-16-10-2015-16​ ​ ​ ​ ​ ​ ​