​កុមារី​៤ឆ្នាំ ផុង​ខ្លួន​ជាប់​ក្នុង​ម៉ាស៊ីន​បោក​ខោអាវ តែ​ត្រូវ​ជួយទាន់

​កុមារី​៤ឆ្នាំ ផុង​ខ្លួន​ជាប់​ក្នុង​ម៉ាស៊ីន​បោក​ខោអាវ តែ​ត្រូវ​ជួយទាន់

​​​​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ចិន បាន​ជួយ​សង្គ្រោះ​កុមារី​​​ម្នាក់ចេញ​ពី​​ម៉ាស៊ីន​បោក​​សម្លៀកបំពាក់ ក្រោយ​​​​​ពី​កុមារី​អាយុ​៤ឆ្នាំ​រូប​នោះ​ឡើង​លេង​លើ​ម៉ាស៊ីន​ រួច​បាក់​ស្រុត​ចូល​​ទៅ​ក្នុង។

 

​កុមារី​៤ឆ្នាំ ផុង​ខ្លួន​ជាប់​ក្នុង​ម៉ាស៊ីន​បោក​ខោអាវ តែ​ត្រូវ​ជួយទាន់

 

ក្រុម​អ្នក​ជំនាញ​​ត្រូវ​​បង្ខំ​ចិត្ត​រុះ​រើ​ផ្នែក​ខាង​ក្នុង​ម៉ាស៊ីន ដើម្បី​អាច​រំដោះ​នាង​បាន ហើយ​ទីបំផុត​​​នាង​អាច​ចេញ​ដោយ​​សុវត្ថិភាព។ ឧបទ្ទវហេតុ​បែបនេះ​ឧស្សាហ៍​កើត​មាន​​ញឹក​ញាប់​ណាស់​ក្នុង​ប្រទេស​ចិន ហើយ​វា​អាច​ឆក់​យក​ជីវិត​មនុស្ស​បាន ប្រសិន​បើ​ម៉ាស៊ីន​កំពុង​ដំណើរ​ការ មាន​ក្មេង​ធ្លាក់​ចូល​ក្នុង​។

 

ឈ្មោះ​របស់​ក្មេង​ស្រី មិន​ត្រូវ​គេ​ប្រាប់​ឲ្យ​ដឹង​ឡើយ ប៉ុន្តែ​គេ​គ្រាន់​តែ​ដឹង​ថា​នាង​ឡើង​លើ​ម៉ាស៊ីន​បោក​ខោអាវ​នោះ​ ​ដើម្បី​ជា​ការ​​​សប្បាយ​ប៉ុណ្ណោះ ដោយ​មិន​គិត​ថា​វា​គ្រោះថ្នាក់​នោះ​ឡើយ។

 

រឿង​រ៉ាវ​ស្រដៀង​គ្នា​នេះ ក៏​ធ្លាប់​កើត​មាន​ផង​ដែរ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​ចំពោះ​ក្មេង​ប្រុស​អាយុ​៣ឆ្នាំ ឈ្មោះ Peng និង​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ទៅ​លើ​ក្មេង​ស្រី​ម្នាក់​​នៅ​ខេត្ត Zhejiang ប្រទេស​ចិន​ដូច​គ្នា។ ចំណែក​ឯ​កាល​ពី​ឆ្នាំ​២០១៣ ក្មេង​តូចៗ​២នាក់​​នៅ​ចិន បាន​ស្លាប់​ ក្រោយ​ចូល​លេង​​ក្នុង​ម៉ាស៊ីន​បោក​ខោអាវ រួច​ច្រឡំ​ចុច​បើក៕

 

​កុមារី​៤ឆ្នាំ ផុង​ខ្លួន​ជាប់​ក្នុង​ម៉ាស៊ីន​បោក​ខោអាវ តែ​ត្រូវ​ជួយទាន់

 

​កុមារី​៤ឆ្នាំ ផុង​ខ្លួន​ជាប់​ក្នុង​ម៉ាស៊ីន​បោក​ខោអាវ តែ​ត្រូវ​ជួយទាន់

 

ចុចអាន៖ ស្ត្រី​ម្នាក់​​លាយ​ប្រេង​ជា​មួយ​សាប៊ូ​កក់​សក់ លទ្ធ​ផល​​​ហួស​ពី​ការ​ស្មាន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ dailymail