ប្រើ​ល្បិច​ចូល​ទិញ​ទំ​និញ បន្លំ​លួច​កា​បូប​លុយ​ជាប់​ខ្នោះ​សមត្ថ​កិច្ច

  ភ្នំពេញ ៖ ស្ត្រី​កំ​ហូច​មា្នក់​ក្នុង​ចំ​ណោម​បក្ខ​ពួក ៣​នាក់​ត្រូវ​បានប្រ​ជា​ពល​រដ្ឋ​នាំ​គា្ន​ឃាត់​ខ្លួន ប្រ​គល់​ឲ្យ​នគរ​បាល​ប៉ុស្តិ៍​ទួល​ស​ង្កែ​ បនា្ទប់​ពី​ស្រ្តី​រូប​នេះ​ប្រើ​ល្បិច​ចូល​ទៅ​រក​ទិញ​ទំ​និញ ហើយ​បន្លំ​លួច​យក​កា​បូប​លុយពី​អ្នក​លក់​ ។ ហេតុការណ៍នេះ បានកើតឡើងបង្កឲ្យមានការភា្ញក់ផ្អើល កាលពីព្រឹកថ្ងៃទី១៥ តុលាឆ្នាំ ២០១៥នៅផ្ទះលក់ទំនិញលេខ1A ផ្លូវ១០៣ ក្រុម​ទី ១៣ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​ ។ ស្ត្រីជាជនសង្ស័យ ឈ្មោះដា វី អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ រី​ឯ​ជន​រង​គ្រោះ​ជា​ម្ចាស់​ផ្ទះ​លក់​ទំ​និញ​ឈ្មោះ លី ម៉េងលាង ភេទ​ប្រុស អា​យុ​៤២​ឆ្នាំ​ជា​ប្តី្ត និង ប្រពន្ធឈ្មោះហេង ស៊ាងហោ អាយុ៣៦ឆ្នាំ មាន​ទី​លំ​នៅ​ផ្ទះ​លេខ​ 1A ផ្លូវ 103 ក្រុម​១៣ ​ភូមិ​-សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ ។ ប្រភពព័ត៌មានពីម្ចាស់ផ្ទះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុមាន ស្ត្រីជនសង្ស័យនិងបក្ខពួកចំនួន២នាក់ទៀត សរុប៣នាក់ ប្រុស ២ស្រី ១ បាន​ជិះ​ម៉ូ​តូ ២គ្រឿង​មក​ឈប់​នៅ​មុខផ្ទះរបស់គាត់ ក្នុងនោះ មាន២នាក់ស្រី១ប្រុស១ […]