ឆ្នាំ ​២០១៥ ​ជន​អន្តោ​ប្រ​វេស​ន៍​​ខុស​ច្បាប់​​ត្រូវ​​បណ្ដេញ​​ចេញ​ពី​​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុ​ជា​​សរុប ​២.៤៧៧​​នាក់​

​ភ្នំពេញ ៖ សម្រាប់​​ឆ្នាំ​ ២០១៥ គិត​​ចាប់​ពី​​ថ្ងៃ​​ទី​ ១ ខែ​ មករា រហូត​មក​ដល់​​ថ្ងៃ​​​ទី​ ៣០ ខែ​ កញ្ញា ជន​អន្តោ​​ប្រ​វេស​ន៍​​ខុស​ច្បាប់​​ត្រូវ​​បាន​​សមត្ថ​កិច្ច​បណ្ដេញ​ចេញ​ពី​​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា​​សរុប​ ២.៤៧៧​​នាក់ (​ស្រី​​៤១២​​នាក់​) មាន​​៤៦​​សញ្ជាតិ​ ក្នុង​​នោះ​ជន​ជាតិ​​វៀត​ណាម​​២.២៩១ ​នាក់​ (​ស្រី​​៤១១​​នាក់​)​។​ ស្ថិតិ​ជនបទ​បទេស​ដែល​បាន​ឃាត់ខ្លួន និង​បាន​បណ្តេញ​ចេញ​ដោយ​អគ្គនាយកដ្ឋាន អន្តោ​ប្រវេសន៍​គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា រហូតមកដល់​ថ្ងៃ​ទ​៣០ ខែ​កញ្ញា ឆ្នាំ​២១០៥ សរុប​១.៥៣៤​នាក់ (​ស្រី​៣១៥​នាក់​) មាន​៤៦​សញ្ជាតិ ក្នុង​នោះ​ជនជាតិ​វៀតណាម​១.៣៨០​នាក់ (​ស្រី​៣១៦​នាក់​)។​ ស្ថិតិ​ជនបរទេស​ដែល​បាន​ឃាត់ខ្លួន​បណ្ដេញ​ចេញ​តាម​បណ្ដា​ខេត្ត រាជធានី តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ គិត​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៥ សរុប​១.០១២​នាក់ (​ស្រី​១១១​នាក់​) មាន​៥​សញ្ជាតិ ក្នុង​នោះ​ជនជាតិ​វៀតណាម​៩៨១​នាក់ (​ស្រី​១០១​នាក់​)។ សូម​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៥ ជនជាតិ​វៀតណាម​លួចលាក់​មក​រស់​នៅ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ប្រមាណ​៤២​នាក់ (​ស្រី​៣​នាក់​) ត្រូវ​បាន​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដឹក​តាម​រថយន្ត​បញ្ជូន​ចេញពី​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ តាម​ច្រក​អន្តរជាតិ​ព្រំដែន​បាវិត​យោង​តាម សេចក្តី​ប្រកាស​របស់​ក្រសួងមហាផ្ទៃ។​ ជនជាតិ​វៀតណាម​ទាំងនេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​មួយ​ចំនួន​មកពី​ភូមិ​បាត់ដឹង […]