ជិះ​ម៉ូតូ​បុក​រ៉ឺម៉ក​ពី​ក្រោយ បណ្ដាល​ឲ្យ​របើក​ស្បែក​ក្បាល

នាពេលព្រឹកព្រលឹម ដែលព្រះសូរិយាមិនទាន់ទាំងបញ្ចេញពន្លឺផងនោះ មានគ្រោះថ្នាក់ចរាចេណ៍មួយ បាន​កើត​ឡើង​រវាង​ម៉ូតូ និង​រ៉ឺម៉កដឹកទឹកកក នៅតាមផ្លូវលេខ ១២៨ ធ្វើឲ្យមានរបួសម្នាក់។
ជិះ​ម៉ូតូ​បុក​រ៉ឺម៉ក​ពី​ក្រោយ បណ្ដាល​ឲ្យ​របើក​ស្បែក​ក្បាល
រ៉ឺមកដឹកទឹកកក និងជនរងគ្រោះ របើកស្បែកក្បាល។ (រូបថត monoROOM.info/ H. Vuthy)

ករណីម៉ូតូបុករ៉ឺម៉កពីក្រោយនេះ បានកើតឡើង នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៥ និង ៣០ នាទី​ព្រឹក ស្ថិត​នៅ​មុខផ្ទះលេខ ៧៧៦ ផ្លូវលេខ ១២៨ ក្នុងភូមិ២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាល​ឲ្យ​បុរស​ម្នាក់ ដែលជិះបុករ៉ឺម៉ក របើកស្បែកក្បាលផ្នែកខាងមុខ យ៉ាងធ្ងន់ធ្ងរ។

តាមប្រភពពីសមត្ថកិច្ច នៅមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញបុរសរងរបួស ជិះម៉ូតូតាមផ្លូវ កម្ពុជាក្រោមទិសដៅ ពីលិចទៅកើត បើកស្របទិសជាមួយរ៉ឺម៉ក។ មកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូនោះ បានជ្រុលទៅបុករ៉ឺម៉ក ដឹកទឹកកកពីក្រោយ មួយទំហឹងតែម្ដង។

មន្ត្រីសមត្ថកិច្ចបានអះអាងទៀតថា បានហៅរថយន្តសាម៉ុយ មកដឹកជនរងរបួស ទៅព្យាបាលនៅគ្លីនិចអង្គរ ធំ ចំណែកឯម៉ូតូ និងរ៉ឺម៉កដឹកទឹកកក ត្រូវបានសមត្ថកិច្ច នាំយកទៅអធិការខណ្ឌទួលគោក ដើម្បីរងចាំភាគី ទាំង​សង​ខាងចូលទៅដោះស្រាយ៕