ជន​ជាតិ​កាណាដា​ម្នាក់សង្ស័យ​ស្រវឹងស្រា​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ដ​ដួល​សន្លប់​ខ្លួនឯង

ខេត្ដ​ព្រះ​សីហ​នុ ៖​ ​ជនបរទេស​ម្នាក់​​សង្ស័យ​ស្រវឹង​ស្រា​បានជិះ​ម៉ូតូ​ទៅ​បុក​ចំ​កង់​រថយន្ដ​ផ្នែក​​ខាងក្រោយ​បណ្ដាលឱ្យ​ដួល​សន្លប់​​ត្រូវ​បានគេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​។ ហេតុ​ការណ៍​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​២១ ​និង​១៥​នាទី ថ្ងៃ​ទី​១៥ ​តុលា ​​២០១៥ នៅ​លើ​វិ​ថីឯករាជ្យមុខ​ផ្ទះសំណាក់​សា​រាំង ស្ថិត​នៅសង្កាត់​លេខ​២ ក្រុង​-​ខេត្ដ​ព្រះ​សី​ហនុ​។

តាម​ការ​ឱ្យ​ដឹង​ពី​លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការ​រង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ជនបរទេស​ដែល​ជិះម៉ូតូ​បុក​រថយន្ដ​របួស​នេះ​មានឈ្មោះ DALLAIRE JEAN PAUL REAL ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជា​ជនជាតិកា​ណា​ដា កាន់​លិខិតឆ្លងដែន​លេខ​BA61 2855​។

ជនបរទេស​រូប​នេះ​បាន​ធ្វើ​ដំណើរតាម​ម៉ូតូ​ម៉ាក​ហុងដា VTR ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​1E- 2911​​ ចំណែក​រថយន្ដ​ដែល​ត្រូវ​ជន​បរទេស​​​បើក​ទៅ​បុក ម៉ាក​ស្ដា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាកលេខ​ព្រះ​សីហ​នុ 2A-5277 បើកបរដោយ​ឈ្មោះ ទេព សម្បត្ដិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​អ្នកបើកបរ មាន​ទីលំនៅ​សង្កាត់​លេខ​១ ក្រុង​-​ខេត្ដ​ព្រះសីហ​នុ​៕

    ​​