Alibaba នឹង​បើក​ការិយាល័យ​នៅ​ទ្វីប​អឺរ៉ុប ដើម្បី​វាយ​លុក​ទីផ្សា​រ​អឺរ៉ុប

ប៉េកាំង៖ ក្រុមហ៊ុនលក់ទំនិញតាមអនឡាញយក្សរបស់ចិន Alibaba Group Holding Ltd នឹងបើកការិយាល័យថ្មី និងដំបូងបំផុតនៅទ្វីបអឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់ Wall Street Journal ចេញផ្សាយនៅថ្ងៃនេះ។

លោក Michael Evans ប្រធានចាត់ការទូទៅ Alibaba បានឲ្យដឹងថា ការីយាល័យថ្មីនោះ នឹងបើកនៅក្នុងប្រទេសអ៊ីតាលី បារាំង និងអាល្លឺម៉ង់ ដោយនេះជាយុទ្ធសាស្ត្រថ្មីមួយទៀត ដើម្បីពង្រីកខ្លួនទៅកាន់តំបន់អឺរ៉ុប ខណៈដែលបច្ចុប្បន្នចិន អាស៊ី និងអាមេរិក កំពុងតែដំណើរការទៅយ៉ាងល្អ។

លោក Daniel Zhang នាយកប្រតិបត្តិ Alibaba បានឲ្យដឹងថា លោកនឹងយកថ្ងៃបុណ្យ Singles Day ដែលជាពិធីបុណ្យលក់បញ្ចុះតម្លៃប្រចាំឆ្នាំ សម្រាប់បើកទីផ្សារនៅអឺរ៉ុប ដែលកាលពីឆ្នាំមុន Alibaba ប្រមូលលុយបាន ៩,៣ពាន់លានដុល្លារអាមេរិក ពីពិធីបុណ្យនេះ នៅចិន៕

Alibaba នឹង​បើក​ការិយាល័យ​នៅ​ទ្វីប​អឺរ៉ុប ដើម្បី​វាយ​លុក​ទីផ្សា​រ​អឺរ៉ុប