Pink Gold របស់ Galaxy Note 5 តម្លៃថ្លៃជាង Rose Gold របស់ iPhone 6s

Pink Gold របស់ Galaxy Note 5 តម្លៃថ្លៃជាង Rose Gold របស់ iPhone 6s

យុគសម័យថ្មីនៃបច្ចេកវិទ្យាទំនើប ចេះតែវិវឌ្ឍឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលស្មាតហ្វូនរបស់ក្រុមហ៊ុនជាច្រើន ក៏កំពុងមានការប្រកួតប្រជែងគ្នាខ្ពស់ឥតស្រាកស្រាន្ត។ ទន្ទឹមនឹងការប្រកួតប្រជែងនោះ ស្មាតហ្វូនពីរម៉ូឌែលរួមមាន Galaxy Note 5 ពណ៌ផ្កាឈូកមាស (Pink Gold) និង iPhone 6S ពណ៌ផ្កាកុលាបមាស (Rose Gold) ក៏ត្រូវបានប្រកាសលក់ក្នុងតម្លៃប្រហាក់ប្រហែលគ្នាតែម្តង ដែលធ្វើឱ្យអតិថិជនជាច្រើនកំពុងរារេចិត្តមិនដឹងទិញមួយណា ទុកមួយណា? សំរាប់តម្លៃទូរស័ព្ទទាំងពីរចេញពីក្រុមហ៊ុនប្រទេសដើមផ្ទាល់មានដូចតទៅ:
-iPhone 6s (Rose Gold) នៅសហរដ្ឋអាមេរិក:

  • ទំហំ 16GB : 649$
  • ទំហំ 64GB : 749$
  • Pink Gold របស់ Galaxy Note 5 តម្លៃថ្លៃជាង Rose Gold របស់ iPhone 6s

    -Galaxy Note 5 (Pink Gold) នៅកូរ៉េខាងត្បូង:

  • ទំហំ 32GB : 794$
  • ទំហំ 64GB : 849$
  • Pink Gold របស់ Galaxy Note 5 តម្លៃថ្លៃជាង Rose Gold របស់ iPhone 6s

    សរុបមកវិញ សំរាប់តម្លៃនៃការប្រៀបធៀបខាងលើ យើងអាចនិយាយបានថា Galaxy Note 5 ពណ៌ Pink Gold (32GB) ដែលត្រៀមចេញលក់ក្នុងសប្តាហ៍ក្រោយនេះ នឹងមានតម្លៃថ្លៃជាង iPhone 6s ទំហំ 64GB ទៀតឯណោះ និយាយទៅគឺតម្លៃប្រហែលនឹង iPhone 6s Plus វិញ។ ចុះចំណែកសំរាប់ចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាវិញ តើមួយណាជាស្មាតហ្វូនពិតក្នុងក្តីស្រមៃរបស់អ្នក ?
    ---------------------------------------
    ដោយ: កៅ រក្សា
    ->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Pink Gold របស់ Galaxy Note 5 តម្លៃថ្លៃជាង Rose Gold របស់ iPhone 6s
    ->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Pink Gold របស់ Galaxy Note 5 តម្លៃថ្លៃជាង Rose Gold របស់ iPhone 6s

    ចុះថ្ងៃទី 16 តុលា ឆ្នាំ 2015 ម៉ោង 03:10 ល្ងាច

    Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ