គ្លីនិកដំបូងបំផុត សំរាប់មើលថែ និងព្យាបាលបុរស ជាជនរងគ្រោះ ត្រូវគេចាប់រំលោភ

ស៊ុយអែត៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលពេលនេះគឺមាន ការបង្កើតនូវ គ្លីនិកសម្រាប់ព្យាបាល បុរសៗដែលជា ជនរងគ្រោះដោយសារ ការចាប់រំលោភ ហើយនេះក៏ជាគ្លីនិក ដំបូងបំផុតមួយ ដែលមិនធ្លាប់មាន នៅលើពិភពលោកផងដែរ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា គ្លីនិកថ្មីប្លែកមួយនេះ ត្រូវបានបើកដំណើរការ កាលពីថ្ងៃព្រហស្បត៍ នៅក្នុងមន្ទីរពេទ្យ Sodersjukhuset ដែលស្ថិតនៅក្នុងទីក្រុង Stockholm របស់ប្រទេសស៊ុយអែត ហើយវាមានតួនាទីសំខាន់ក្នុងការ ព្យាបាលនិងមើលថែ ទៅលើក្រុមបុរស ដែលរងគ្រោះដោយសារ ការចាប់រំលោភ។

គ្លីនិកមួយនេះ ត្រូវបានសម្រេចបង្កើតឡើង បន្ទាប់ពីមានការ ដាក់ឲ្យដំណើរការនូវ គ្លីនិកជាច្រើនដែល រង់ចាំមើលថែ និងជួយទៅដល់ស្ត្រី ដែលជាជនរងគ្រោះ ដោយសារការបំពានផ្លូវភេទ ហើយគ្លីនិកដ៏ប្លែក មួយនេះទៀតសោត ក៏ជាចំណែកមួយក្នុងការ ធ្វើឲ្យមានតុល្យភាពទៅលើ ផ្នែកជេនដឺរ (gender) នៅក្នុងប្រទេស ស៊ុយអែត ផងដែរ។

លោក Rasmus Jonlund អ្នកនាំពាក្យឲ្យគណបក្ស Liberal នៃប្រទេស ស៊ុយអែត បានប្រាប់កាសែត ក្នុងស្រុកឲ្យដឹងថា “ពួកយើងពិតជា រីករាយខ្លាំងណាស់ ដែលទីបំផុតគ្លីនិកសម្រាប់ ព្យាបាលបុរសដែលត្រូវគេរំលោភ អាចបើកដំណើរការ ជាផ្លូវការបាន ហើយនេះក៏ជាគ្លីនិកដំបូង នៅក្នុងប្រទេសរបស់យើង ហើយក៏អាចជាគ្លីនិកដំបូងបំផុត នៅលើពិភពលោកផងដែរ”។

ក៏គួរបញ្ជាក់ផងដែរថា ការសម្រេចបើក គ្លីនិកដ៏ថ្មីប្លែក សម្រាប់ព្យាបាល និងមើលថែបុរសៗ ដែលត្រូវរងគ្រោះ ដោយសារការចាប់រំលោភនេះ មានឡើងគឺបន្ទាប់ពី ករណីដែលបុរស ត្រូវគេបំពានផ្លូវភេទ កើតឡើងជាង ៣៧០ករណី នៅក្នុងប្រទេស ស៊ុយអែត កាលពីឆ្នាំ២០១៤ មុននេះ៕

គ្លីនិកដំបូងបំផុត សំរាប់មើលថែ និងព្យាបាលបុរស ជាជនរងគ្រោះ ត្រូវគេចាប់រំលោភ
គ្លីនិកដ៏ថ្មីប្លែកនេះ បើកដំណើរការ នៅឯទីតាំងមួួយផ្នែក នៃមន្ទីរពេទ្យ Sodersjukhuset

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

  • គ្លីនិកដំបូងបំផុត សំរាប់មើលថែ និងព្យាបាលបុរស ជាជនរងគ្រោះ ត្រូវគេចាប់រំលោភ已关闭评论
  • 271 views
  • Hide Sidebar
    A+
Publish on:2015/10/16  Category:ប្លែកៗ