ទប់ទឹកភ្នែក មិនចង់បាន! ខ្សែវីដេអូខ្លី ស្តីពី បងប្អូនស្រី ២នាក់ និងមូលហេតុ នៃការបាត់បង់សក់ របស់ពួកគេ (មានវីដេអូ)

ថៃ៖ បងប្អូនស្រីអាចក្លាយជាមិត្តដែលល្អបំផុត ឬក៏អាចក្លាយទៅជា សត្រូវដែលអាក្រក់បំផុតក៏ថាបានដែរ។ ជាទូទៅ ពួកគេតែងតែឈ្លោះគ្នា ច្រណែនគ្នាពីក្តីស្រលាញ់របស់ឪពុកម្តាយ ឬបងប្អូនដទៃទៀត​ថាស្រលាញ់ គេមិនស្រលាញ់ខ្លួនជាដើម​ ប៉ុន្តែនៅទីបញ្ចប់ ពួកគេគឺនៅតែពឹងពាក់គ្នាទៅវិញទៅមកដដែល​ ដូចពាក្យចាស់ តែងពោលថា “កាត់ទឹកមិនដាច់ កាត់សាច់មិនបាន”។ ខាងក្រោមនេះគឺជាខ្សែវីដេអូសាច់រឿងខ្លីមួយ ពិតជាអង្រួនដួងចិត្តប្រិយមិត្ត ជាក់ជាមិនខាន បន្ទាប់ពីទស្សនារួច។

ទប់ទឹកភ្នែក មិនចង់បាន! ខ្សែវីដេអូខ្លី ស្តីពី បងប្អូនស្រី ២នាក់ និងមូលហេតុ នៃការបាត់បង់សក់ របស់ពួកគេ (មានវីដេអូ)
រូបភាពបងប្អួនស្រីទាំងពីរនាក់យំឱបគ្នា

ក្នុងខ្សែវីដេអូនេះបង្ហាញពី គ្រួសារមួយមា​នកូនស្រី២នាក់ តែមើលទៅពួកគេទាំងពីរនាក់ហាក់ដូចជាមិនចុះ សម្រុងជាមួយគ្នាទាល់តែសោះ។ កូនស្រីបង គឺតែងតែទទួលទណ្ឌកម្មគ្រប់ពេល ដោយសារតែនាងស្តី បន្ទោសឲ្យប្អូនស្រីរបស់នាង ហើយទំនាក់ទំនងពួកគេក៏ចាប់ផ្តើមមានគំលាតពីគ្នា។ ជាអកុសល បន្ទាប់ពី ឪពុកម្តាយរបស់គេស្លាប់បាត់ទៅ ពួកគេទាំងពីរក៏រឹតតែឆ្ងាយពីគ្នាថែមទៅទៀត។

មិនតែប៉ុណ្ណោះ នាងជាប្អូនស្រីក៏ចាប់ផ្តើមចេះលួចយកប្រាក់ ដែលបងស្រីខ្លួនរកទាំងលំបាក ទៅចំនាយលើ ការចូលក្លឹប និងលួចរត់ចេញពីផ្ទះជាមួយមិត្តប្រុស ដោយធ្វើឲ្យផ្ទះមានសភាពរញ៉េរញ៉ៃថែមទៀតផង។ ចំណែកឯ បងស្រីវិញខំសម្អាតផ្ទះរបស់ខ្លួន បើទោះបីជានាងក៏កំពុងតែមមាញឹកយ៉ាងលំបាក ដើម្បីរកប្រាក់ សម្រាប់ទំនុកបំរុងដល់ពួកគេទាំងពីរនាក់ក៏ដោយ។

ប៉ុន្តែរឿងដែលស្មានមិនដល់ក៏បានកើតឡើង គឺនាងជាបងស្រីម្នាក់នោះ ក៏កើតជម្ងឺមហារីកទៅវិញ។ ចាប់ពី ជម្ងឺដ៏កាចសាហាវនោះមកយាយី នាងក៏ចាប់ផ្តើមជ្រុះសក់រហូត ហើយរោគសញ្ញាក៏បានស្តែងចេញយ៉ាង ច្បាស់។ តែទោះជាយ៉ាងនេះក្តី នាងនៅខំលាក់រឿងនេះទុកម្នាក់ឯង ដោយមិនឲ្យប្អូនស្រីនាងដឹងនោះទេ ព្រោះកុំឲ្យនាងបារម្ភ។ ប៉ុន្តែបន្ទាប់ពីរឿងនោះបានបែកការហើយនោះ​ នាងជាប្អូនស្រីក៏ ......………….

ចង់ដឹងថា បន្ទាប់មកទៀតនិងក្លាយទៅជាយ៉ាងណា តោះ! ទស្សនាខ្សែវីដេអូនេះទាំងអស់គ្នា៖


ជាការពិតណាស់ គ្មានមិត្តល្អណា ដែលប្រសើរជាជាងបងប្អូនឯងនោះទេ........

ប្រភព៖

កែសម្រួលដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត