Tweak នេះ បានដូច 3D Touch ចំៗហ្មង!

កាលពីម្សិលមិញ ខេមបូបាន​បង្ហាញ ប្រិយ​មិត្ត​ទាំង​អស់​គ្នា រួច​ម្តង​មក​ហើយ អំពី Tweak មួយ​ប្រភេទ ដែល​មាន មុខ​ងារ​ស្រដៀង ទៅ​នឹង 3D Touch របស់ iPhone 6s ដែរ ដោយ​វា​មានឈ្មោះថា “Forcy”។ ពេលដែល លោកអ្នក បានតម្លើងវារួច ហើយគ្រាន់តែ អូសពីក្រោម ឡើងលើ នៅលើកម្មវិធី ណាមួយនោះ វានឹងបង្ហាញ ផ្ទាំងម៉ឺនុយបន្ថែម ដូចទៅនឹង 3D Touch តែម្តង។

ដើម្បីអោយកាន់តែច្បាស់ សូមចុចទីនេះ អំពីរបៀបតម្លើង Tweak Forcy

ក៏ប៉ុន្តែចំពោះ Tweak ខាងលើនេះដែរ ការប្រើប្រាស់ របស់វាគឺមិនដូច ទៅនឹង 3D Touch នោះទេ ព្រោះ​អី មុខងារ 3D Touch ដំណើរការដោយប្រើកម្លាំងម្រាមដៃសង្កត់ ចំណែកឯ Tweak ខាងលើនេះវិញ គ្រាន់​តែ អូសពីក្រោម ឡើងលើតែប៉ុណ្ណោះ។

Tweak នេះ បានដូច 3D Touch ចំៗហ្មង!

ក៏ប៉ុន្តែ បើសិនជា លោកអ្នក ចង់បានរបៀបប្រើប្រាស់ ស្រដៀងគ្នា ទៅនឹង 3D Touch នោះ អាចសាក​ល្បង ជាមួយនឹង Tweak មួយនេះបាន ដែលវាមានឈ្មោះថា “RevealMenu” មានមុខងារ ដូចទៅនឹង 3D Touch ដែរ។ ហើយដើម្បីអោយ វាដំណើរការនោះ គឺយើងគ្រាន់តែចុច នៅលើកម្មវិធី ណាមួយ អោយជាប់នោះ វានឹងបង្ហាញ ផ្ទាំងម៉ឺនុយបន្ថែម មកតែម្តង។ ពិតជាងាយស្រួលមែនទេ? ចង់ដឹង សូមសាក តម្លើងវាទាំងអស់គ្នា ដោយអនុវត្ត តាមការណែនាំ ខាងក្រោមនេះ !!!

តម្រូវការ

  • iPhone, iPad ដែលដំណើរការដោយ iOS 9 ឡើងទៅ
  • ត្រូវតែបាន jailbreak និងតម្លើង Cydia រួចស្រាប់

វិធីសាស្រ្ត

  • នៅក្នុង Cydia សូមចូលទៅកាន់ Search > រួចវាយបញ្ចូលពាក្យ “RevealMenu” និងធ្វើការ​តម្លើង រួចរង់ចាំដល់វាតម្លើងចប់ សឹមចុចពាក្យ Restart Springboard
  • ក្រោយពីបាន តម្លើងចប់ លោកអ្នកអាច សាកល្បង ចុចសង្កត់ លើកម្មវិធី អោយជាប់បាន ពេល​នោះ​ វានឹងបង្ហាញ ផ្ទាំងម៉ឺនុយ មកតែម្តង។ (មានតែកម្មវិធី មួយចំនួនតែប៉ុណ្ណោះ ដូចជា Camera, Facebook, Call, Contact, Messages, Safari, Note…)

ចង់ដឹងអោយកាន់តែច្បាស់ អំពីការប្រើប្រាស់នោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

បញ្ជាក់៖ សម្រាប់មិត្តអ្នកអាចដែល ចង់ធ្វើការតម្លើង Tweak នេះសូមអានអត្ថបទ និង មើលតាមការ​ណែនាំ​អោយបានច្បាស់ជាមុនសិន សឹមធ្វើការសម្រេចចិត្តតម្លើង ព្រោះអី ខេមបូរីផត មិនទទួលខុសត្រូវ​រាល់បញ្ហាសម្រាប់ប្រិយមិត្ត ដែលមិនបានធ្វើតាមការណែនាំរបស់យើង ត្រឹមត្រូវឡើយ។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ប្រិយមិត្ត ដែលមិនសូវចូលចិត្ត ការប្រើប្រាស់ ដោយសង្កត់នោះ ក៏អាច ងាកមកប្រើប្រាស់ ជាមួយនឹង Tweak Forcy វិញបានផងដែរ។ សម្រាប់ពត៌មាន ទាក់ទងនឹង Tweaks ផ្សេងៗទៀត យើងខ្ញុំ នឹងផ្សាយជូន នៅពេលក្រោយៗទៀត សូមអរគុណ !!!

  • ដោយ: Mai
  • 2:24 PM, 16 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ