ឈ្មោះ Tweak មួយចំនួន ដែល​អ្នក​មិន​គួរ​តម្លើង​វា​នៅ​លើ iOS 9 (ខណៈ​ពេល​នេះ)

iOS 9 ត្រូវបាន Jailbreak ដោយជោគជ័យ ហើយ​ខណៈ​ពេល​នេះ យើង​ខ្ញុំ​ដឹង​ថា ប្រិយ​មិត្ត​ដែល Jailbreak រួច​រាល់​ប្រាកដ ជា​អន្ទះ​សារ​ ចង់​ធ្វើ​ការ តម្លើង Tweak និង Theme ឬ បន្ថែម Source ផ្សេងៗ ដែលខ្លួនធ្លាប់ប្រើប្រាស់ ពីមុនមកនិងពេញនិយម ទើបយើងខ្ញុំសម្រេច ធ្វើអត្ថបទនេះ​ឡើង​ដើម្បី​អោយ​អ្នក​ទាំង​អស់គ្នា មានភាពងាយស្រួលក្នុងការ សម្រេចចិត្ត មុននឹងតម្លើង Tweak ឬ Theme និង ការបន្ថែម Source។

ឈ្មោះ Tweak មួយចំនួន ដែល​អ្នក​មិន​គួរ​តម្លើង​វា​នៅ​លើ iOS 9 (ខណៈ​ពេល​នេះ)

ថ្វីត្បិតតែ iOS 9 វាអាច Jailbreak បានមួយរយភាគរយ ក៏ពិតមែន ប៉ុន្តែអ្នករៀបចំ Cydia មិន​ទាន់​បាន​ត្រៀម​ខ្លួនរួចរាល់ទេ ដោយសារតែវាឆាប់រហ័សពេក ហើយយើងទាំងអស់គ្នា បានដឹងហើយថា iOS 9 វា​មាន​ភាពខុសគ្នាឆ្ងាយ ពីប្រព័ន្ធប្រតិបត្តិការ iOS 8 ដូច្នេះហើយ រាល់ការតម្លើង Tweak អ្នកនឹងប្រឈម​មុខ​ជួបបញ្ហាផ្សេងៗ។

កាលពីជំនាន់ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 8 Cydia ត្រូវបានរៀបចំលឿន និង Tweak ផ្សេងៗ​ឆាប់​ដំណើរការ យ៉ាងរលូន ដោយសារតែ TaiG បានសហការជាមួយអ្នកបង្កើត Cydia ជាមុន​ប៉ុន្តែ​សម្រាប់ Pangu គឺខុសគ្នា គឺធ្វើឡើងដោយបន្ទាន់ចិត្ត ដូច្នេះវាមានភាពយឺតយាវលើការ កែឆ្នៃ Cydia Substrate បន្តិចហើយ។ តាមពិតទៅមាន Tweak ច្រើនណាស់ដែលអ្នកមិនត្រូវតម្លើង តែ ខេមបូរីផត លើកយកមកនេះគឺជា Tweak ដែលពេញនិយមនៅជំនាន់ប្រព័ន្ធប្រតិបត្តិការ iOS 8 ដែលមានឈ្មោះ​ដូចខាងក្រោម៖

  • CCSettings

ថ្វីត្បិតតែ Tweak នេះវាពេញនិយម និង តម្រូវការចាំបាច់ក៏ពិតមែន ហើយវាបាន Update អោយ​សម​ស្រប​សម្រាប់ iOS 9 ក៏ពិតមែន ប៉ុន្តែគេបានបញ្ចាក់ប្រាប់ថា វាមិនទាន់ដំណើរការរលូនឡើយ សម្រាប់​ឧបករណ៍​មួយចំនួន វានឹងមានបញ្ហា នៅពេល Respring ជាប់រូប Boot Logo (រូបផ្លែប៉ោម) ហើយ​បញ្ហា​មួយ​ចំនួនទៀត ដូចជាសុខៗស្រាប់តែ Respring, Reboot ជាដើម ដូច្នេះសម្រាប់ប្រិយមិត្ត ដែលចង់​ប្រើ​ប្រាស់ Tweak នេះគប្បីកុំទាន់អាល តម្លើងវានៅលើ iOS 9 អីបើអាចសូមរង់ចាំសិនទៅ ប្រសិនបើអ្នក​មិន​ចង់ជួបបញ្ហា ត្រូវការចំណាយពេល Restore និង Jailbreak ឡើងវិញ។

  • Smarttap

វាជា Tweak មួយដែលមានបញ្ហាច្រើន ហើយស៊ីថ្មទៀតផង ខណៈពេលនេះវាក៏អាចដើរនៅលើ iOS 9 ដែរ តែខ្ញុំគិតថា មិនចាំបាច់ប្រើប្រាស់វាទេ បើទោះបីជាវាមានប្រយោជន៍ក៏ពិតមែន តែវានឹងអោយ ឧបករណ៍របស់អ្នកចុះខ្សោយថ្មបានយ៉ាងឆាប់រហ័ស ហើយកាលណាថ្មរបស់អ្នក ឆាប់ៗអស់ថ្ម វានឹងកាន់តែមានបញ្ហាដល់ Hardware ទៀតផង។

  • Winterboard

ខណៈពេលនេះ Winterboard វាអាចដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS 9 ហើយតែ​វានៅ​តែមាន​បញ្ហា​ច្រើនលើឧបករណ៍មួយចំនួន ខ្ញុំគិតថា កុំទាន់តម្លើងវាអី ប្រសិនបើអ្នកមិនទាន់ចាំបាច់ អ្នកអាចរង់ចាំ​ពត៌មានណាមួយ ច្បាស់ជាផ្លូវការសិន សឹមសម្រេចចិត្តធ្វើការ តម្លើងវា ព្រោះពេលនេះ ប្រសិនបើអ្នក​តម្លើងអ្នក​នឹងប្រឈមមុខបញ្ហា ច្រើនមែនទែន អាចដល់ថ្នាក់ចំណាយពេល Restore និង Jailbreak ម្តងទៀតក៏ថាបាន។

ខាងលើនេះគ្រាន់តែជាឈ្មោះ Tweak ខ្ញុំរៀបរាប់ត្រួសៗប៉ុណ្ណោះ ចំពោះគំនិតយើងខ្ញុំផ្ទាល់ខ្ញុំគិតថា ពេល​នេះ​អ្វីៗមិនទាន់ល្អឡើយ អ្នកមិនគួរសម្រេចចិត្តតម្លើង Tweak ឬ បន្ថែម Source ដែលគេប្រាប់តៗ គ្នា​ផ្តេសផ្តាស់ឡើយ ព្រោះ Source ទាំងនោះអាចពាំនាំ Tweak ដែលធ្វើអោយមានបញ្ហាដល់ ឧបករណ៍​របស់​អ្នក ដោយមិនដឹងខ្លួន និង ពិបាកដល់អ្នកក្នុងការ បាត់បង់ទន្ន័យផ្សេងៗពេលមានបញ្ហា។ បើទោះបី​ជាវាមិនប៉ះពាល់ធំក្តីតែវាពិបាកដល់អ្នក Restore ឡើ​ងវិញហើយ ធ្វើការ Jailbreak ម្តងទៀត។ យើងខ្ញុំ​នឹង​រៀបចំពត៌មានផ្សេងៗ និង ដំណោះស្រាយផ្សេងៗ ទាក់ទងនឹង បញ្ហា Jailbreak ជូនប្រិយមិត្ត​នៅ​ពេល​ក្រោយៗទៀត!!!

  • ដោយ: Meng
  • 3:11 PM, 16 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ