ខឹង​មិន​ធ្វើ​កិច្ចការ​ផ្ទះ គ្រូបង្រៀន​ចាប់​វៃ បាក់​អំបោស ២ ដើម​

Sanofi

​ឪពុក​របស់​ក្មេងប្រុស​រូបនេះ​បាន​មកដល់​សាលារៀន​និយាយ​ជាមួយ​គ្រូ​ផ្ទាល់ បន្ទាប់ពី​កូនប្រុស​ខ្លួន​ទទួល ការដាក់​ទារុណកម្ម​ធ្ងន់ធ្ងរ​ពេក ។​ក្មេងប្រុស​រូបនោះ​ជា​សិស្ស​ថ្នាក់​ទី ៤ ត្រូវបាន​គ្រូបង្រៀន​វាយ​បាក់​អំបោស​អស់ ២ ដើម​ដោយសារតែ​ខ្លួន ពុំ​បានធ្វើ​កិច្ចការ​ផ្ទះ​ដែល​គ្រូ​ដាក់​ឲ្យ ។ រូបថត​នៃ​ស្នាមរបួស​នោះ​ត្រូវបាន​ឪពុក​របស់​ក្មេងប្រុស​រូបនេះ បង្ហាញ​ដល់​អ្នកសារព័ត៌មាន ហើយ​វា​ពិតជា​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្នា​តក់ស្លុត​ចិត្ត​យ៉ាងខ្លាំង ដោយសារតែ​គូទ​របស់​ក្មេងប្រុស​នោះ ឡើង​ហើម​ជាំខ្មៅ​តែម្តង ។

លោក Hu ដែលជា​ឪពុក​បាន​និយាយថា ពេលដែល​ខ្ញុំ​សម្លឹងមើល​រូបថត​នេះ ខ្ញុំ​ពិតជា​ខ្លោចផ្សា​ចិត្តជា​ខ្លាំង ហេតុអ្វី​បានជា​គ្រូបង្រៀន​ផ្តល់​ទារុណកម្ម​ធ្ងន់ធ្ងរ ដល់​ថ្នាក់​នឹង ទោះជា​គេ​ខុស​ខ្លាំង​យ៉ាងណាក្តី ហើយ​ប្រសិនបើ​ខ្ញុំ​មិន​យក​រឿងនេះ​មក​លើកឡើង​និយាយ​នោះទេ ខ្ញុំ​នឹង​ក្លាយជា​ឪពុក​ម្នាក់​ដែល​គ្មាន​បានការ ។ ក្មេងប្រុស​នោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ហើយ​របួស​នោះ​ក៏​អាចជា​សះស្បើយ​ដែរ តែ​វា​នៅ​បន្សល់​ស្លាកស្នាម​ដដែល ។

លោក Hu ក៏បាន​ប្តឹង​ទៅលើ​គ្រូបង្រៀន​រូបនោះ​ដែរ ចុងក្រោយ គ្រូបង្រៀន​ត្រូវបាន​ពិន័យ​ជា​ប្រាក់សុទ្ធ ១០,០០០ យ៉ុ​ន (​ជិត ១,៦០០ ដុល្លារ​) និង សន្យា​កែប្រែ​ឥរិយាបថ​នេះ​ចេញ ហើយ​លោក Hu ក៏​បញ្ជូន​កូនប្រុស​លោក​ទៅ​រៀន​ជាធម្មតា​វិញ ៕​ថា​វរិ​ទ្ធ​


Related