ពលរដ្ឋ ក្រុងសំរោង នាំគ្នាផ្តួល និងដុតស្លាកគណបក្ស CNRP ដោយអះអាងថា « អស់ជំនឿ » (មានវីដេអូ)

ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋប្រមាណ ៥០ នាក់ បាននាំគ្នាផ្តួល និងដុតស្លាកគណបក្សសង្រ្គោះជាតិ (CNRP) មួយកន្លែងនៅមុខផ្ទះ របស់ដូនចាស់ជរាម្នាក់ ស្ថិតក្នុងភូមិសំបួរមាស សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរ មានជ័យ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ដោយពួកគាត់អះអាងថា អស់ជំនឿលើគណបក្សសង្រ្គោះជាតិ ។

លោកយាយ ជុំ យ៉ាន់ អាយុ ៦៣ឆ្នាំ ដែលជាម្ចាស់ដី ដាក់ស្លាកគណបក្សសង្រ្គោះជាតិ បាននិយាយថា គាត់បាន លើកស្លាកគណបក្សសង្រ្គោះជាតិនេះ អស់រយៈពេល ៥ឆ្នាំមកហើយ តែលោកយាយមិនដែលឃើញ ថ្នាក់ដឹកនាំ បក្សសង្រ្គោះជាតិថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិ ណាម្នាក់ ចុះមកសួរសុខទុក្ខ ឬនាំអំណោយជូនលោកយាយឡើយ បើទោះបីគាត់ជាមនុស្សចាស់ក៏ដោយ ។

លោកយាយ ជុំ យ៉ាន់ បានបន្តថា មានតែគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ តែងតែចុះ ជួយ និងដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋជាប្រចាំ ដែលកត្តានេះហើយ ធ្ចើឲ្យលោកយាយអស់ជំនឿ និង សម្រេចចិត្តទម្លាក់ និងដុតចោលស្លាកគណបក្សសង្រ្គោះជាតិតែម្តងទៅ ។

លោកយាយ បានបន្តទៀតថា « ការដែលខ្ញុំសម្រេចចិត្តដោះ និងដុតកម្ទេចចោលស្លាកគណបក្សសង្រ្គោះជាតិ ចោលនេះ គឺគ្មានអ្នកណាមកបង្ខិតបង្ខំខ្ញុំទេ គឺខ្ញុំស្ម័គ្រចិត្តដោយខ្លួនឯង ។ ហើយខ្ញុំសូមផ្តាំដល់បងប្អូន កូនចៅ ទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិ សូមឈប់ជឿគណបក្សសង្រ្គោះជាតិទៀតទៅ » ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា គណបក្សសង្រ្គោះជាតិ នឹងឃ្លាំមើល សកម្មភាពរបស់ពួកគេបន្តទៀត ប៉ុន្តែលោកសង្ស័យថា អាចនឹងមានអ្នកនៅពីក្រោយ ដែលជំរុញដល់សកម្មភាព របស់ប្រជាពលរដ្ឋ ។ ទោះជាយ៉ាងនេះក្តី លោក យ៉ែម បុញ្ញឫទ្ធិ បានស្វាគមន៍ បើសិនជាពួកគេមានជម្រើសថ្មី ដែលល្អជាងគណបក្សសង្រ្គោះជាតិ ដោយលោកចាត់ទុកថា នេះជាសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា កាលពីខែកក្កដា កន្លងទៅនេះ លោក កែន កុសល អតីតសកម្មជន ចូលបម្រើលោក សម រង្ស៊ី តាំង ពីនៅខេត្តតាកែវ និងចុះទៅពង្រឹងការងារ នៅខេត្តឧត្តរមានជ័យ អស់រយៈពេលប្រមាណជា ១០ឆ្នាំថែមទៀតនោះ បានសម្រេចចិត្ត ចុះចោលទ្រនំចាស់របស់ខ្លួន មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយដឹកដៃអ្នកស្ម័គ្រ ស្មោះជាមួយខ្លួនជាង ៤០០នាក់មកជាមួយផងដែរ ។

កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ ក្រុមអ្នកស្ម័គ្រស្មោះរបស់លោក សម រង្ស៊ី ទាំងនេះ ក៏បាននាំគ្នា ដង្ហែក្បួនគោយន្តប្រឆាំងទៅនឹងដំណើររបស់លោក សម រង្ស៊ី ចុះទៅកាន់ខេត្តភូមិឧត្តរ អតីតសមរភូមិសង្រ្គាមដ៏ក្តៅ គគុកមួយនេះផងដែរ ៕

ពលរដ្ឋក្រុងសំរោង នាំគ្នាផ្តួល និងដុតស្លាកគណបក្ស CNRP ដោយអះអាងថ...

ពលរដ្ឋក្រុងសំរោង នាំគ្នាផ្តួល និងដុតស្លាកគណបក្ស CNRP ដោយអះអាងថា «អស់ជំនឿ»ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋប្រមាណ៥០នាក់ បាននាំគ្នាផ្តួល និងដុតស្លាកគណបក្សសង្រ្គោះជាតិ (CNRP) មួយកន្លែងនៅមុខផ្ទះរបស់ដូនចាស់ជរាម្នាក់ ស្ថិតក្នុងភូមិភូមិសំបួរមាស សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ដោយពួកគាត់អះអាងថា អស់ជំនឿលើគណបក្សសង្រ្គោះជាតិ។

Posted by Dap_News_Website on Friday, October 16, 2015

ពលរដ្ឋ ក្រុងសំរោង នាំគ្នាផ្តួល និងដុតស្លាកគណបក្ស CNRP ដោយអះអាងថា « អស់ជំនឿ » (មានវីដេអូ)

ពលរដ្ឋ ក្រុងសំរោង នាំគ្នាផ្តួល និងដុតស្លាកគណបក្ស CNRP ដោយអះអាងថា « អស់ជំនឿ » (មានវីដេអូ)

ពលរដ្ឋ ក្រុងសំរោង នាំគ្នាផ្តួល និងដុតស្លាកគណបក្ស CNRP ដោយអះអាងថា « អស់ជំនឿ » (មានវីដេអូ)

ពលរដ្ឋ ក្រុងសំរោង នាំគ្នាផ្តួល និងដុតស្លាកគណបក្ស CNRP ដោយអះអាងថា « អស់ជំនឿ » (មានវីដេអូ)